ព័ត៌មានសេដ្ឋកិច្ច

បំណាច់ខែសីហា ការងារបង្កបង្កើនផលស្រូវវស្សា អនុវត្តន៍បាន ៩៥ភាគរយ

ភ្នំពេញ: បច្ចុប្បន្នតម្លៃស្រូវកំពុងធ្លាក់ចុះ ខណ:ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេស អនុវត្តន៍បានប្រមាណ ២.៣លានហិកតា ស្មើនឹង ៩៥ភាគរយ នៃផែនការប្រចាំឆ្នាំ ២.៤លានហិកតា លើសឆ្នាំមុនចំនួន ២២៤,០០០ហិកតា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្នុងការអនុវត្តនការងារបង្កបង្កើនផលស្រូវរដូវវស្សា គឺមានស្រូវ ៥ប្រភេទ រួមមាន ស្រូវបង្កើនរដូវ (ស្រូវស្រាល)ចំនួន ៥៥៨,២៨៤ហិកតា ស្រូវកណ្តាលចំនួន ១,១៩០,៧៨២ហិកតា ស្រូវធ្ងន់ចំនួន ៥៣២,៧៣៨ហិកតា ស្រូវចម្ការ ចំនួន ៣០,១៦២ហិកតា និងស្រូវឡើងទឹក ចំនួន ៤០,៦៦៣ហិកតា។

សម្រាប់ខេត្តដែលអនុវត្តន៍លើសផែនការ រួមមាន ខេត្តបន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តសៀមរាប។ សម្រាប់ខេត្តក្រុង ដែលទើបអនុវត្តន៍បានប្រមាណ ៧០ ទៅ ៨០ភាគរយ មានសន្ទុះយឺតជាងគេ គឺខេត្តកំពង់ស្ពឺ កំពត កណ្តាល និងរាជធានីភ្នំពេញ។
យ៉ាងណាមិញ តម្លៃស្រូវ នៅតែជាក្តីបារម្ភ សម្រាប់ប្រជាកសិករ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរដ្ឋាភិបាលបានផ្តល់ថរិកាប្រមាណ ២៧លានដុល្លារអាមេរិក សម្រាប់ជួយស្រោចស្រង់តម្លៃស្រូវផងដែរ៕

13872801_274674032917414_4305233814043354282_n

មតិយោបល់