ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានជំរុញឲ្យបង្កើនយុទ្ធសាស្ត្រសង្គ្រាម ថ្នាំញៀន ៦ ខែបន្ថែមទៀត ខណៈដែលមនុស្សជាច្រើន កំពុងជាប់ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែលោកក៏បាន លើកទ្បើងដែរថា នៅតែមិនអាចសម្លាប់ពួកគេចោលឲ្យអស់។ នេះបើយោងតាមរយៈ សារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
មនុស្ស ៣.០០០ នាក់ហើយ ត្រូវបានសម្លាប់ទាក់ទងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនខុសច្បាប់ ចាប់តាំងពីលោក Duterte បានស្បថទ្បើងកាន់តំណែង ក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដី កាលពីខែឧសភាព។
ប្រធានាធិបតីវ័យ ៧១ ឆ្នាំរូបនេះ បានថ្លែងប្រាប់កាសែតនៅឯភាគខាងត្បូងទីក្រុង Davao ស្រុកកំណើត របស់ខ្លួនថា « ខ្ញុំពិតជាមិនចង់ទទួលស្គាល់ទេថា ការប្រើវិធានការ និងផលលំបាកដ៏ធ្ងន់ធ្ងរអំពីបញ្ហាថ្នាំញៀន នេះជាសាធារណចាប់តាំងពីពេលដែលខ្ញុំក្លាយជាប្រធានាបតីមក។
លោក Duterte បាននិយាយបន្តថា លោកចង់បើកដំណើរការបង្រ្កាបគ្រឿងញៀនខុសច្បាប់ ៦ ខែបន្ថែម ទៀត ដើម្បីព្យាយាមបង្កើនប្រសិទ្ធិភាព និងបញ្ចប់ការងារនេះដោយរលូន៕

មតិយោបល់