ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបង្ក្រាបរថយន្តដឹកឈើប្រណិត១គ្រឿង ខណៈដែលរថយន្តចូលលើកឈើក្នុងផ្ទះគ្មានមនុស្សនៅ

ត្បូងឃ្មុំ: សង្កាត់រដ្ឋបាលព្រៃឈើ មេមត់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមេមត់ និង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំបានធ្វើការចាប់ឃាត់រថយន្ត ១ គ្រឿងម៉ាកឡង់គ្រីស័រ ( ចាស់ )ពណ៌ស្ករ គ្មានស្លាកលេខ ដឹកឈើអារប្រណិត ប្រភេទធ្នង់ នៅចំណុចផ្លូវលុំភូមិត្រពាំងរាំងកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បុងឃ្មុំ កាលពីវេលា ម៉ោង ១៨ និង ៥០ នាទី ថ្ងៃទិ ១៩ កញ្ញា ២០១៦ ។

ដែលឈើទាំងនេះ មានម្ចាស់ឈ្មោះ ភារម្យ ជាកូនប្រសារ របស់ចែ ណាក់ប្រពន្ឋលោកអធិការស្រុកតំបែរ ខេត្តត្បូងឃ្មុំ តែម្ចាស់បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ច ពិនិត្យឃើញថាការដឹកជញ្ជូនខាងលើគ្មានលិខិតអនុញ្ញាតិ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ និង នាំយករថយន្ត រួមជាមួយ ម៉ូតូល្មើសមួយ គ្រឿង មករក្សាទុកនៅរដ្ឋបា លព្រៃឈើមេមត់ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

មតិយោបល់