ព័ត៌មានសេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា ប្រកាសបើក យុទ្ធនាការស្រលាញ់ប្រាក់រៀល គាំទ្ររូបិយប័ណ្ណជាតិ

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានប្រកាសបើក យុទ្ធនាការស្រលាញ់ប្រាក់រៀល ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែ កញ្ញា នេះ ដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីម្សិលមិញនេះ។

យុទ្ធនាការស្រលាញ់ប្រាក់នឹង នឹងផ្តល់ឱកាសដល់ប្រជាជនគ្រប់រូប ដែលកំពុងមានក្រដាសប្រាក់រៀល ចាស់ ទក់ និង/ឬ រហែក អាចប្តូរយកក្រដាសប្រាក់ថ្មីពីធនាគារជាតិនៃកម្ពុជា ដែលនេះជាការលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប ឲ្យប្រើប្រាស់រូបិយវត្ថុជាតិ កាន់តែច្រើន។

ដើម្បីចូលរួមចំណែកអបអរសាទរចំពោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែកញ្ញា វេលាម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០ នៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) របស់ធនាគារជាតិនៃកម្ពុជា ជារៀងរាល់ថ្ងៃធ្វើការ។

គួរបញ្ជាក់ដែរថា ការប្រើប្រាស់ប្រាក់រៀល គឺពិតជាសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ រូបិយប័ណ្ណជាតិ នឹងជម្រុញតម្លៃប្រាក់រៀល កាន់តែខ្ពស់ ដែលមានផលវិជ្ជមានជាច្រើន ដល់សេដ្ឋកិច្ចជាតិ៕

photo_2016-09-22_08-25-5912527901_1874445502782072_27416402_n

មតិយោបល់