ព័ត៌មានសេដ្ឋកិច្ច

ពិព័រណ៍ពាណិជ្ជកម្មទំនិញវៀតណាមនៅកម្ពុជា នឹងធ្វើឡើង ចាប់ពីថ្ងៃទី ៦ ដល់ ១០ តុលាខាងមុខនេះ

ភ្នំពេញ: ពិព័រណ៍ពាណិជ្ជកម្មទំនិញវៀតណាមនៅកម្ពុជា នឹងធ្វើឡើងរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ទី ១០ ខែតុលាខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ» ដោយមានការចូលរួមពី ក្រុមហ៊ុននៃប្រទេសវៀតណាម និងកម្ពុជា ចំនួន ២០០ក្រុមហ៊ុន និងមានស្តង់ពិព័រណ៍ទំនិញវៀតណាមចំនួន ៣០០ស្តង់ សម្រាប់សាធារណជនចូលទស្សនា និងជាវតាមតម្រូវការប្រើប្រាស់។ នេះបើយោងតាមការផ្សព្វផ្សាយពី វេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ ២០១៦ ធ្វើឡើងកាលពីថ្ងៃទី ២២ ខែកញ្ញា កន្លងទៅនេះ។

យ៉ាងណាមិញ វេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ ២០១៦ ត្រូវបានធ្វើឡើងក្នុងគោលបំណង ជម្រុញការវិនិយោគពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងដោយមានចក្ខុវិស័យច្បាស់លាស់ ដើម្បីជម្រុញពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ឲ្យមានកំណើនរហូតដល់ទំហំ ៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់លោក ជា វុទ្ធី អគ្គលេខាធិការរងនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គួរជម្រាបផងដែរថា ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងរួមចំណែក ក្នុងការបង្កើតលក្ខណ:អនុគ្រោះ សម្រាប់បណ្តាក្រុមហ៊ុននៃប្រទេសទាំងពីរ ក្នុងការជម្រុញ និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម វិនិយោគក្នុងទីផ្សារកម្ពុជា និងទីផ្សារបណ្តាប្រទេសអាស៊ាន៕

3_1

មតិយោបល់