ឥណ្ឌូនេស៊ី: លោកប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាស រុះរើគណៈរដ្ឋមន្រ្តីជាលើកទីពីររបស់គាត់ជាបន្ទាន់ នៅឯវិមានរដ្ឋាភិបាល State Palace នៅថ្ងៃពុធនេះ ខណៈលោកមានបំណងដើម្បីបង្កើនល្បឿនកំណើនសេដ្ឋកិច្ចនិងទទួលបានការគាំទ្រច្រើនពីបណ្តាគណបក្សនយោបាយនានាផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៦នេះ។
លោកប្រធានាធិបតី Widodo បានបញ្ជាក់ថា «រដ្ឋមន្រ្តីចំនួន៩រូប ត្រូវបានប្រកាសរុះរើចេញនិងដាក់ចូលថ្មី ក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, ការដឹកជញ្ជូន, ថាមពល, ច្បាប់សន្តិសុខ, កិច្ចការនយោបាយ និងអប់រំ»។
សូមបញ្ជាក់ថា ភាគច្រើននៃការរុះរើគណៈរដ្ឋមន្ត្រីនេះ ត្រូវបានធ្វើឡើងដើម្បីជម្រុញឲ្យសេដ្ឋកិច្ចមានភាពរឹងមាំឆាប់រហ័សតាមដែលអាចធ្វើទៅបាន ស្របពេលដែលរដ្ឋាភិបាលបានកំពុងរៀបចំការហូរចូលនៃការធ្វើមាតុភូមិនិវត្តន៍រដ្ឋធានីធំមួយ និងមានបំណងបង្កើនការអនុវត្តនៃកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាតិ ជាដើម៕
មតិយោបល់