ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសមេក្លោងចោរប្លន់កក្រើកភ្នំពេញដាក់ពន្ធនាគារ១៤ឆ្នាំបន្ថែមលើទោសចាស់៧៧ឆ្នាំ​ និងចាំសាលក្រមថ្មីជាច្រើនរឿងទៀត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះលោក ជា សុច័ន្ទដេត ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទជាមេក្លោងចោរប្លន់សកម្មប្រចាំរាជធានីភ្នំពេញ ម្នាក់ឈ្មោះ នុជ សំណាង ហៅ សែន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ១៤ឆ្នាំ និងតម្រូវឱ្យសងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៨លានរៀល ក្រោមបទចោទ លួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា និងអាវុធ ប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ សង្កាត់ព្រៃស ខណ្ឌដង្កោ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិម័ល សង្កាត់ព្រៃស ខណ្ឌដង្កោ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និង៣៥៧នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ បានសារភាពចំពោះការចោទប្រកាន់ទាំងអស់របស់តុលាការ។

សូមជម្រាបជូនថា ជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង មានសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសលួចមានស្ថានទម្ងន់ទោសប្រមាណជាជាង៣០សំណុំរឿងនៅក្នុងដៃតុលាការក្រុងភនំពេញ។ ជនជាប់ចោទរូបនេះធ្លាប់ត្រូវបានលោក ជា សុខច័ន្ទដេត សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលសរុប ៧៧ឆ្នាំ កាលពីពេលកន្លងទៅកន្លងទៅពាក់ព័ន្ធនឹងបទល្មើសប្លន់១១ករណីនៅក្នុងទឹកដីក្រុងភ្នំពេញ និងខណ្ឌដង្កោ៕

https://youtu.be/S4yJIYiMkaM

photo_2016-09-28_11-12-11

មតិយោបល់