ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កើនដល់ ១៥៣ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយកាលពីម្សិលមិញនេះ។
ប្រាក់ឈ្នួលអប្បបរមា ១៥៣ដុល្លារនេះ ត្រូវបានសម្រេចក្រោយការបោះឆ្នោត ជ្រើសរើសតួលេខ ១៤៨ដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែម ៥ដុល្លារអាមេរិកទៀត ដែលធ្វើឲ្យប្រាក់ឈ្នួលកម្មករ ឡើងដល់ ១៥៣ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០១៧។
គួរបញ្ជាក់ថា ដើម្បីឲ្យស្របទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រាក់ឈ្នួលអប្បបរមាកម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងត្រូវដំឡើងរៀងរាល់ឆ្នាំ ដោយមិនរាប់បញ្ចូលប្រាក់បន្ថែមផ្សេងទៀត៕



មតិយោបល់