ប្រិយមិត្តស្រលាញ់វិស័យកីឡាបាល់ទាត់តែងតែមានក្លិបដែលខ្លួនពេញចិត្ត ចុះទន្ទឹមនឹងការចូលចិត្តនេះដែរ តើមិត្តអ្នកអានបានដឹងអ្វីខ្លះដែរពីក្លិបធំៗនៅលើលោកនេះ? ខាងក្រោមនេះជារឿង៧យ៉ាងដែលបានកើតឡើងចំពោះក្លិបបាល់ទាត់មុននិងក្រោយជោគជ័យមកទល់បច្ចុប្បន្ន៖
១. ក្លិប Real Madrid បង្កើតឡើងដោយជនជាតិកាតាឡាន់ពីរនាក់
ក្លិប Real Madrid បង្កើតឡើងនៅឆ្នាំ១៩០២ ហើយអ្នកផ្ដួចផ្ដើមដំបូងនោះគឺជាបុរសសញ្ជាតិកាតាឡាន់ពីរនាក់បងប្អូនឈ្មោះ Carlos Padros និង Juan Padros។ កាលដំបូងឡើយក្លិបយក្សនៅអេស្ប៉ាញមួយនេះមានឈ្មោះថា Catalan- Madrid មិនមែន Real Madrid ទេរហូតមកដល់ចប់សម័យសង្គ្រាមទើបផ្លាស់មក Real Madrid ផ្លូវការ។
២. កីឡដ្ឋាន Anfield ដំបូងឡើយជាផ្ទះរបស់ Everton ទេ
នៅឆ្នាំ១៨៨២ជាឆ្នាំដែល Everton ចាប់ផ្ដើមបង្កើតជាក្លិបបាល់ទាត់ផ្លូវការ ហើយបានជួលដីរបស់លោក Cruit រយៈពេល២ឆ្នាំដើម្បីធ្វើជាទីលានប្រកួត។ ប៉ុន្តែដោយសាររាល់ប្រកួតម្ដងៗធ្វើឱ្យមានសំឡេងរំខានខ្លាំងពេក ទើបមកដល់ឆ្នាំ១៨៨៤លោក Cruit ឈប់ជួលដីឱ្យហើយ Everton ត្រូវទៅជួលនៅ Anfield ម្ដង។ មកជួលនៅ Anfield នេះបានរយៈពេល៧ឆ្នាំប្រធានក្លិប Everton លោក John Houlding ក៏មានបញ្ហាជាមួយខាងគណៈកម្មការរបស់ក្លិបទៀតរឿងគម្រោងសាងសង់។ រឿងនេះហើយទើបធ្វើឱ្យ Everton ពេលនោះបែងចែកជា២គឺប្រធានក្លិប Everton លោក Houlding បង្កើតក្លិបថ្មីមួយនៅ Anfield ដាក់ឈ្មោះថា Liverpool និង Everton ចាស់ត្រូវលេងនៅ Goodison Park ដែលមានចម្ងាយពីគ្នាជិតបំផុត។
៣. Barcelona , Basel នង Zurich ជាក្លិបដែលបង្កើតដោយមនុស្សតែម្នាក់
លោក Joan Gamper ជាមនុស្សដែលបានបង្កើតក្លិបបាល់ទាត់ដល់ទៅ៣ក្នុងឆាកជីវិតរបស់គេ ពោលគឺ Basel , Zurich នឹង Barcelona ។ Barcelona ជាក្លិបដែលកកើតឡើងនៅឆ្នាំ១៨៩៩ប៉ុន្តែមិនទាន់មានឈ្មោះជាផ្លូវការអ្វីនោះទេ គ្រាន់តែជាក្រុមមួយដែលលេងនៅក្នុងតំបន់នោះប៉ុណ្ណោះ។
៤. Nottingham Forest ជាក្លិបដែលធ្លាប់លើកពាន Champions League តែយ៉ាប់ជាងគេនៅបច្ចុប្បន្ន
ចាប់តាំងពីបង្កើតពានរង្វាន់ UEFA Champions League មកមានក្លិប២០ហើយដែលធ្លាប់លើកពាននេះ។ ហើយក្នុងចំណោមក្លិប២០នោះមាននៅប្រទេសអង់គ្លេសចំនួន៥ទៅហើយ ដែលក្នុងនោះមាន Liverpool , Manchester United , Chelsea , Aston Villa និង Nottingham Forest។ Nottingham Forest ជាក្លិបខ្លាំងមួយនៅអង់គ្លេសដែលអាចឈ្នះពានធំជាងគេនៅអឺរ៉ុបនេះបាន២ដងនៅអំឡុងឆ្នាំ១៩៧៦ដល់១៩៨២។ ប៉ុន្តែបច្ចុប្បន្ននេះ Nottingham ធ្លាក់មកលេងនៅលីកលំដាប់ទៅ២នៅអង់គ្លេស។
៥. Inter Milan កើតចេញមកពីក្លិប AC Milan
AC Milan ជាក្លិបបាល់ទាត់ដែលបង្កើតឡើងនៅឆ្នាំ១៨៩៩ដោយជនជាតិអង់គ្លេស២នាក់។ ប៉ុន្តែរហូតមកដល់ឆ្នាំ១៩០៨អ្នកទាំងពីរនោះបានបែកបាក់គ្នាហើយក៏បង្កើតជាក្លិបមួយទៀតគឺ Inter Milan ។ មូលហេតុនៃការបែកបាក់នោះត្រូវបានគេដឹងថាមកពីបុរសទាំងពីរនោះម្នាក់ចង់ទិញកីឡាករបរទេសហើយម្នាក់ទៀតមិនចង់ទិញ។
មតិយោបល់