ព័ត៌មានសេដ្ឋកិច្ច

សហគ្រិនវ័យ ២៥ឆ្នាំ Brian Wong រកចំណូលបាន ៣២លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៦ឆ្នាំ

សហគ្រិនវ័យក្មេង Brain Wong ដែលទើបតែមានវ័យ ២៥ឆ្នាំ នឹងជាស្ថាបនិកនៃក្រុមហ៊ុន Kiip បានរកប្រាក់ចំណូលបាន ៣២លានដុល្លារអាមេរិក ដោយចំណាយពេលត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ តាំងពីលោកចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១០ មកទល់ពេលនេះ។

លោក Brain Wong បានបង្កើតកម្មវិធី Kiip ដែលជាកម្មវិធីផ្តល់រង្វាន់ដល់អ្នកប្រើប្រាស់ ដែលសម្រេចបានតាមគោលដៅនៃហ្គេម ឬកម្មវិធីនានា ហើយកម្មវិធី Kiip កំពុងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនល្បីៗជាង ៥០០ក្រុមហ៊ុន នឹងទៅដល់មនុស្សជាង ៧០លាននាក់។

លោក ក៏បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យក្នុងវ័យ ១៨ឆ្នាំ ហើយបានសរសេរសៀវភៅ The Cheat Code ដែលនិយាយពីគន្លឹះនៃការរកផលប្រយោជន៍ពីការងារ និងជីវិតឲ្យបានច្រើនបំផុត។

លោកជឿថា មនុស្សស្ទើរតែគ្រប់គ្នា សម្រេចកិច្ចការអ្វីមួយ ក្នុងផ្លូវដដែលៗ ព្រោះផ្លូវនោះអាចដើរបាន តែយ៉ាងណា វាតែងតែមានផ្លូវកាត់ ដើម្បីធ្វើកិច្ចការទាំងនោះ ដោយទទួលបានជោគជ័យដូចគ្នា ឬប្រសើរជាង។

ដូច្នេះ មនុស្សគ្រប់គ្នាគួរតែរកអ្វីដែលថ្មី ពោរពេញដោយភាពច្នៃប្រឌិត មកសម្រេចកិច្ចការនានា ប្រសើរជាងធ្វើតាមទម្លាប់ចាស់ ព្រោះបើទោះបីជាទម្លាប់ចាស់វាអាចដំណើរការបាន តែលទ្ធផលនៅតែដដែល ឬប្រែប្រួលតិចតួចប៉ុណ្ណោះ៕

1-6

មតិយោបល់