ព័ត៌មានជាតិ

ការចុះបោះឆ្នោតរបស់លោក កឹម សុខា កំពុងមានការចាប់អារម្មណ៍

ភ្នំពេញ: លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP) បានបញ្ចប់ការចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ នៅក្បែរផ្សារប៉េស ការិយាល័យ សង្កាត់ចាក់អង្រែលើនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ។

ក្រោយពីបញ្ចប់ការចុះឈ្មោះ លោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅទីស្នាក់ការកណ្ដាលគណបក្ស ដើម្បីថ្លែងប្រាប់ដល់អ្នកគាំទ្រ ដែលកំពុងរង់ចាំនៅទីនោះ។

ក្នុងការថ្លែងនោះ លោក កឹម សុខា បានប្រាប់អ្នកគាំទ្រថា លោកបានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ ហើយនឹងទៅបោះឆ្នោតនៅពេលខាងមុខ។ លោកបានបញ្ជាក់ថា សូមឲ្យបងប្អូនទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីធ្វើការផ្លាស់ប្តូររបបដឹកនាំ៕

photo_2016-10-05_10-57-57

photo_2016-10-05_10-57-43

photo_2016-10-05_10-57-45

photo_2016-10-05_10-57-47

photo_2016-10-05_10-57-48

photo_2016-10-05_10-57-49

photo_2016-10-05_10-57-51

photo_2016-10-05_10-57-52

photo_2016-10-05_10-57-54

photo_2016-10-05_10-57-56

មតិយោបល់