ព័ត៌មានអន្តរជាតិ

ថៃរៀបចំរថយន្ដក្រុងចំនួន បួនគ្រឿង សម្រាប់ប្រជាពលរដ្ឋ មកចូលរួមគោរពវិញ្ញាណក្ខន្ធ

ថៃ : លោកនាយករដ្ឋមន្រ្តី ប្រយុទ ចាន់អូឆា បានថ្លែងក្នុងកិច្ចប្រជុំថា « ក្នុងកិច្ចប្រជុំបានស្វែងរកដំណោះស្រាយ ដើម្បីសម្រួលចំពោះការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងការមកចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត រហូតដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៦»

ក្នុងរយៈពេល ៧ ទៅ ១៥ ថ្ងៃ មុនបញ្ចប់ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ ឥឡូវនេះគណៈរដ្ឋបាលថៃបានរៀបចំរថយន្ដក្រុងពីរជាន់ ដឹកអ្នកដំណើរមកចូលរួមពិធី ចំនួន បួន គ្រឿង ដែលរត់ក្នុងគោលដៅសំខាន់ៗ ទៅមក ៩ ស្ថានីយ៍។

លោកនាយរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមទៀតថា ចំពោះរថយន្ដក្រុងត្រូវតុបតែង ព្រះបរមព្រះឆាយាល័ក្ខណ៍ និងអមដោយក្រណាត់បូរព័ណ៌សខ្មៅ ដើម្បីបង្ហាញពីភាពសោកសៅ រួមទាំងអារម្មណ៍ក្ដុកក្ដួលរបស់ប្រជាពលរដ្ឋ។

នេះដោយយោងតាមគេហទំព័រ Tv Pool នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦៕

រដ្ឋាភិបាលថៃត្រៀមរៀបចំរថយន្ដក្រុង ចំនួនបួនគ្រឿងដើម្បីដឹកប្រជាពលរដ្ឋ មកចូលរួមរួមគោរពវិញ្ញាណក្ខន្ធរដ្ឋាភិបាលថៃត្រៀមរៀបចំរថយន្ដក្រុង ចំនួនបួនគ្រឿងដើម្បីដឹកប្រជាពលរដ្ឋ មកចូលរួមរួមគោរពវិញ្ញាណក្ខន្ធរដ្ឋាភិបាលថៃត្រៀមរៀបចំរថយន្ដក្រុង ចំនួនបួនគ្រឿងដើម្បីដឹកប្រជាពលរដ្ឋ មកចូលរួមរួមគោរពវិញ្ញាណក្ខន្ធរដ្ឋាភិបាលថៃត្រៀមរៀបចំរថយន្ដក្រុង ចំនួនបួនគ្រឿងដើម្បីដឹកប្រជាពលរដ្ឋ មកចូលរួមរួមគោរពវិញ្ញាណក្ខន្ធ

មតិយោបល់