ព័ត៌មានសុខភាព

ប្រភេទអាហារដែលអ្នកពុំគួរទុកនៅក្នុងទូទឹកកកយូរពេក

ជាធម្មតាយើងគ្រប់គ្នាតែងតែគិតថា ការរក្សាអាហារ និងភេសជ្ជ:នៅក្នុងទូទឹកកកពិតជាមានសុវត្ថិភាពបំផុត ប៉ុន្តែផ្ទុយទៅវិញវាអាចបង្កឲ្យខូចតម្លៃអាហាររូបត្ថម្ភ និងមានគ្រោះថ្នាក់ដល់សុខភាព។

ដំឡូង៖ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះក្រោម ៧ អង្សាសេ ជាតិម្សៅនៅក្នុងដំឡូងនឹងខូចគុណភាព ហើយអាចបម្លែងទៅជាស្ករ។ វិធីល្អបំផុតយើងត្រូវទុកដំឡូងនៅខាងក្រៅ ឬក្រោមសីតុណ្ហភាពធម្មតា។

ប៉េងប៉ោះ៖
នៅពេលអ្នកដាក់ប៉េងប៉ោះក្នុងសីតុណ្ហភាពទាប ស្នាមអ៊ុជខ្មៅៗនឹងលេចឡើងយ៉ាងឆាប់រហ័ស ហើយអាចផ្លាស់ប្តូររសជាតិ។ ដូច្នេះប៉េងប៉ោះត្រូវបានគេហាមដាក់នៅក្នុងទូទឹកកកយូរ ហើយពេលទិញមកត្រូវព្យាយាមប្រើឲ្យអស់។

ខ្ទឹមបារាំង៖ បើទុកនៅក្នុងទូរទឹកកកយូរពេក ខ្ទឹមបារាំងនឹងប្រែជាទន់ ឬដុះផ្សិត។ ម្យ៉ាងវិញទៀតខ្ទឹមប៉ារាំងអាចជះក្លិនទៅអាហារផ្សេងៗទៀតដែលមាននៅក្នុងទូទឹកក រួមជាការចម្លងរោគផងដែរ។

ខ្ទឹមស៖ ខ្ទឹមសជាអាហារដែលមិនអាចស៊ូតទ្រាំនៅក្នុងសីតុណ្ហភាពត្រជាក់បាននោះទេ។ ប្រសិនបើខ្ទឹមសត្រូវបានដាក់នៅក្នុងទូទឹកកក វានឹងឆាប់ដុះផ្សិត ហើយឆាប់ខូច។ មិនថាតែខ្ទឹមសនោះទេ សូម្បីតែម្ទេស, ខ្ញី… ក៏ត្រូវបានគេណែនាំឲ្យមិនឲ្យរក្សានៅកន្លែងត្រជាក់ដែរ។

ឪឡឹក៖ នារដូវក្តៅយើងតែងមានទម្លាប់ដាក់ក្លាសេឪឡឹកក្នុងទូទឹកកកមុននឹងបរិភោគ។ ប៉ុន្តែការក្លាសេយូរពេកអាចធ្វើឲ្យបាត់បង់តម្លៃអាហាររូបត្ថម្ភ។
ហេតុនេះហើយ ប្រសិនបើអ្នកចង់បរិភោគឪឡឹកត្រជាក់ ត្រូវដាក់ក្លាសេទាំងមូលចំនួន ១០នាទីបានហើយ។

ទឹកឃ្មុំ៖
ការរក្សាទឹកឃ្មុំក្នុងកន្លែងដែលមានសីតុណ្ហភាពទាប អាចប៉ះពាល់ដល់រសជាតិ និងតម្លៃអហាររូបត្ថម្ភនៃទឹកឃ្មុំ។
អាហារមួយប្រភេទនេះមានលក្ខណ:សម្បត្តិប្រឆាំងមេរោគដោយខ្លួនឯង ដូច្នេះអ្នកមិនត្រូវដាក់នៅន្លែកត្រជាក់ពេក ឬត្រូវនឹងពន្លឺព្រះអាទិត្យនោះទេ៕

foods-not-in-fridge

មតិយោបល់