ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា រំពឹងទទួលភ្ញៀវទេសចរបរទេស ៥លាននាក់ បង្កើតការងារ ៦០០,០០០កន្លែង ក្នុងឆ្នាំ ២០១៦

កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៥លាននាក់ ក្នុងឆ្នាំ ២០១៦ ដែលបង្កើតការងារប្រមាណ ៦សែនកន្លែង សម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពីលោក ទិត្យ ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ។

លោកបានបន្តថា ត្រឹម ៩ខែ ឆ្នាំ ២០១៦នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៣.៧លាននាក់ ដែលកើនឡើងប្រមាណ ៥ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយសារតែមានកំណើនភ្ញៀវទេសចរខ្ពស់ វិស័យបដិសណ្ឋាគារកិច្ច ក៏រីកចម្រើន និងដើរស្របគ្នាជាមួយការរីកលូតលាស់នៃវិស័យទេសចរណ៍ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកម្ពុជា ក៏រំពឹងទទួលភ្ញៀវទេសចរចិនប្រមាណ ២លាននាក់ នៅត្រឹមឆ្នាំ ២០២០ ដែលធ្វើឲ្យវិស័យនានា កាន់តែមមាញឹក។

គួរជម្រាបផងដែរ រមណីយដ្ឋានអង្គរ គឺជាទិសដៅទេសចរណ៍ដ៏សំខាន់នៅកម្ពុជា ដែលទទួលភ្ញៀវទេសចរបរទេសប្រមាណ ១លាន ៥សែននាក់ ក្នុងរយ:ពេល ៩ខែ ឆ្នាំ ២០១៦នេះ៕

tourism-to-cambodia

មតិយោបល់