ព័ត៌មានសេដ្ឋកិច្ច

មហាសេដ្ឋីចិត្តធម៌ ចំណាយ ៦លានដុល្លារ ប្តូរខ្ទមឈើ ទៅជាវីឡា សងគុណអ្នកភូមិ

មហាសេដ្ឋីចិន Xiong Shuihua វ័យ ៥៤ឆ្នាំ ដែលជាមហាសេដ្ឋីចិត្តធម៌មួយរូប បានចំណាយទុនប្រមាណ ៦លានដុល្លារអាមេរិក លើការឈូសឆាយខ្ទមឈើ ក្នុងភូមិចំណាស់ដែលគាត់ធ្លាប់រស់នៅ នឹងសាងសង់ផ្ទះល្វែង វីឡា សម្រាប់ឲ្យប្រជាជននៅក្នុងភូមិ រស់នៅដោយឥតគិតថ្លៃ។ នេះបើយោងតាមសារព័ត៌មាន MailOnline។

លោក Xiong Shuihua បានសាងសង់ផ្ទះល្វែងសម្រាប់អ្នកភូមិ ៧២គ្រួសារ និងវីឡា សម្រាប់ ១៨គ្រួសារ ដែលអ្នកភូមិទាំងអស់នេះ ធ្លាប់ធ្វើល្អចំពោះក្រុមគ្រួសារលោក កាលពីពេលលោក នៅជាយុវវ័យ ហើយសំណង់នេះ ស្ថិតក្នុងភូមិ Xiongkeng ភាគខាងត្បូងប្រទេសចិន។

លើសពីនេះទៅទៀត មនុស្សចាស់ និងអ្នកមានចំណូលទាប ក៏ទទួលបានអាហារ ៣ពេលឥតគិតថ្លៃ ជារៀងរាល់ថ្ងៃផងដែរ។

ជាចុងក្រោយ លោក Xiong Shuihua ដែលជាមហាសេដ្ឋីក្នុងវិស័យជួញដូរដែក បានលើកឡើងថា «ខ្ញុំរកបានប្រាក់លើសពីអ្វីដែលខ្ញុំត្រូវចាត់ចែង តែខ្ញុំមិនភ្លេចកំណើតខ្ញុំឡើយ ហើយខ្ញុំត្រូវសងគុណទៅពួកគាត់វិញ ដែលខ្ញុំ និងគ្រួសារខ្ញុំជំពាក់កាលពីមុន»៕

23863a6d00000578-0-image-2_1417014633713 millonario-reconstruye-pueblo main-xiong-shuihua 23863aab00000578-0-image-1_1417014624200 23863a8a00000578-0-image-7_1417014718694

មតិយោបល់