ចិនៈ ទីភ្នាក់ងារព័ត៌មានស៊ិនហួ ចេញផ្សាយថ្ងៃទី២៥ ខែតុលានេះ បានឲ្យដឹងថា ករណីផ្ទុះសំណង់ផ្ទះល្វែង នៅភាគខាងពាយព្យប្រទេសចិន កាលពីថ្ងៃចន្ទ បានសម្លាប់មនុស្ស ១០នាក់ និងរងរបួស ១៥៧។
ក្នុងហេតុការណ៍ផ្ទុះនេះ បានកើតទ្បើងនៅខេត្ត Shaanxi ដោយបានបំផ្លាយសំណង់អាគារផ្ទះល្វែងជាច្រើនផងដែរ ហើយមកទល់ពេលនេះ គេនៅមិនទាន់ដឹងទេថា វាបណ្ដាលមកពីមូលហេតុអ្វីនោះ។
ក្រុមជួយសង្គ្រោះ បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងបន្តជីកគំនរបាក់បែកនៃអគារ ដើម្បីស្វែងរកក្រែងមានជងរងគ្រោះ ដែលអាចនឹងនៅជាប់គាំងក្នុងនោះ៕
មតិយោបល់