ព័ត៌មានសេដ្ឋកិច្ច

លំនៅដ្ឋានតម្លៃទាប-មធ្យម រចនាបទបែបខ្មែរទំនើប សំដៅលើគុណភាព មិនអន់តាមតម្លៃ

លំនៅដ្ឋានតម្លៃទាប-មធ្យម នឹងត្រូវសង់ឡើងតាមរចនាបទបែបខ្មែរ លាយរចនាបថបរទេស នឹងផ្តោតសំខាន់លើគុណភាព មិនមែនមានគុណភាពអន់ទៅតាមតម្លៃផ្ទះនោះឡើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Land។

លោកបន្តថា គម្រោងសាងសង់លំនៅដ្ឋានតម្លៃទាប-មធ្យមនេះ ត្រូវបានធ្វើឡើងដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា មិនគិតលើចំនេញខ្លាំងពេកទេ គឺធ្វើដើម្បីការងារមនុស្សធម៌។

ដូច្នេះគុណភាពសំណង់ គឺត្រូវតែល្អ មិនមែនអន់ ដូចដែលមនុស្សទូទៅភាគច្រើនគិតថា ផ្ទះថោក គុណភាពអន់នោះទេ។

សម្រាប់គម្រោងសហគមន៍ នឹងសង់ជាប្រភេទផ្ទះស្នាក់នៅទាបផ្ទាល់ដី ដើម្បីបញ្រ្ជាប និងបណ្តុះគំនិតឲ្យប្រជាជនចេះរស់នៅបែបសហគមន៍ និងចេះរស់នៅក្នុងលំនៅឋានបែបសហកម្មសិទ្ធិ។

នៅក្នុងគម្រោងនេះផងដែរ ក៏នឹងមានផ្សារ គ្លីនិក សាលាមត្តេយ្យ និងសួនច្បារសាធារណ:សម្រាប់សហគមន៍ផងដែរ ហើយប្រសិនបើគម្រោងនេះទទួលបានជោគជ័យ ក្រុមហ៊ុន WorldBridge ក៏គ្រោងនឹងបន្ថែមនូវគម្រោងសាងសង់ផ្ទះសម្រាប់ប្រជាជនមានចំណូលមធ្យមឡើង រហូតដល់ថ្នាក់អ្នកមានផងដែរ។

គួរបញ្ជាក់ថា លក្ខខណ្ឌពិសេស សម្រាប់ប្រជាជនដែលមានចង់ទិញលំនៅឋាននេះ គឺតម្រូវឲ្យពួកគេមានគ្រួសារ និងរស់នៅក្នុងផ្ទះនោះរហូតដល់ ៥ឆ្នាំយ៉ាងតិច និងគ្មានសិទ្ធិលក់បន្តនោះទេ ហើយលក្ខខណ្ឌបន្ថែមទៀត ក្រុមហ៊ុនកំពុងសិក្សាបន្ថែមជាមួយរាជរដ្ឋាភិបាល៕

13336289_1045074172235109_965681658_n

មតិយោបល់