ព័ត៌មានជាតិ

ហាសហា! ហួសចិត្ត អស់សំណើចលោកប៉ូលិស ទាំងព្រឹកហ្មង

ភ្នំពេញ: ព្រលឹមស្រាងៗខ្ញុំបានក្រោកពីដំណេកដើម្បីដុសធ្មេញ ងូតទឹក សំអាតកាយ ស្លៀកពាក់ ទុយនុយយ៉ាងស្អាតនិងថើបប្រពន្ធ១ខ្សឺត រួចហើយក៏ចាប់ទាញម៉ូតូអាសង់បណ្តើរចេញពីក្នុងផ្ទះនៅឯបុរីលឹមឈាងហោ ចម្ការដូងឆ្ពោះមកម្តុំទួលទំពូងដើម្បីមកធ្វើការឱ្យបានទាន់ពេលវេលា ប៉ុន្តែត្រូវខកខានបន្តិច ដោយសារតែមានការកកស្ទះ ចរាចរណ៍យ៉ាងខ្លាំងនៅម្តុំគល់ស្ពាន​ដែកចម្ការដូង។

តើបងប្អូនដឹងទេ ការកកស្ទះចររាចរណ៍ខ្លាំងនោះ ដោយសារអី? ហើយអ្នកដំណើរមិនតិចនាក់ឡើយ ដែលត្រូវជៀសចេញពីកន្លែងកកស្ទះទាំងនោះ ប៉ុន្តែពេលនោះ ខ្ញុំមិនបង្អង់យូរក៏បានកាច់ចង្កូតឡើងលើចិញ្ចើមនោះដូចគេឯងដែរ ដើម្បីឱ្យបានទៅទាន់ម៉ោងចូលធ្វើការកុំឱ្យមេស្តីបន្ទោស។ អ្វីដែលហួសចិត្តពេលជិះទៅដល់ចុងម្ខាងនៃស្ពានខាងកើត នឹងបម្រុងបត់ស្តាំ ស្រាប់តែមានលោកប៉ូលិសវ័យក្មេងម្នាក់ក្នុងដៃមានកាន់ដំបងផងនោះ បានស្ទុះចេញមកចាប់ចង្កូតម៉ូតូជាប់រួចហើយរុញឱ្យឡើងលើចិញ្ចើមផ្លូវ៣៧១ ត្រង់ក្រោមស្ពាន ដោយលោកប៉ូលិសថាខ្ញុំជិះខុសច្បាប់ ត្រូវផាកពិន័យ។ ពេលនោះខ្ញុំហួសចិត្តនឹងអស់សំណើចចំពោះលោកប៉ូលិសវ័យក្មេងរូបនោះ បន្ទាប់មកគាត់រុញខ្ញុំឱ្យទៅជួបនឹងមេរបស់គេម្នាក់ដែលមានវ័យចំណាស់បន្តិច អង្គុយនៅលើកៅអីជាប់និងតុមួយ។ ឭដូច្នោះខ្ញុំបានដើរទៅជួបលោកនាយប៉ូលិសនោះ ហើយលោកនាយប៉ូលិសនោះសួរខ្ញុំថាកូនចៅគាត់ចាប់បងរឿងអី ខ្ញុំឆ្លើយថាអត់ខុសអីទេ ខ្ញុំគ្រាន់តែជិះលើចិញ្ចើមផ្លូវស្ពាន ព្រោះវាស្ទះខ្លាំងពេក។ ពេលនោះលោកនាយប៉ូលិសក៏បានប្រាប់ទៅកូនចៅថា ឱ្យគាត់ទៅៗគាត់មិនខុសអីទេ។ ខណ:នោះលោកប៉ូលិសវ័យក្មេងគាត់ស្រង៉ាកចិត្ត ហើយពោលតិចៗថា ( អែងខំចាប់ផាកយកលុយ អាអ្នកអង្គុយឱ្យទៅវិញស្រួលៗ )។ពេលនោះខ្ញុំបានលឺដូច្នេះ ហួសចិត្ត និងអស់ សំណើចដល់លោកប៉ូលិសវ័យក្មេងរូបនោះ ។ នេះមកពីគាត់មិនបានចូលរៀននៅសាលាប៉ូលិសទេមើលទៅ ? ហាសហា ហួសចិត្តហ្មង ចង់តែសើច បោកបានតែអ្នកមិនសូវដឹង ……៕

ស្ទះចរាចរណ៍

ស្ទះចរាចរណ៍

មតិយោបល់