ព័ត៌មានជាតិ

ប៉ូលិសខណ្ឌច្បារអំពៅ២ ឃាត់ខ្លួនបុរស២នាក់ និងថ្នាំញៀនចំនួន៩កញ្ចប់

ភ្នំពេញ: កម្លាំងប៉ុស្តិ៍ច្បារអំពៅ២ បានចុះបង្ក្រាបជាក់ស្តែងនូវករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបេតុងលេខ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឃាត់ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ លី ស៊ុនវិបុល អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន) និងទី២ឈ្មោះលឹម តុង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខគ្មាន ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ថងតូច(សង្ស័យសារធាតុញៀន) ទូរសព្ទដៃចំនួន២គ្រឿង ម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពាក់ស្លាកលេខភ្នំពេញ 8893។

សមត្ថកិច្ចបន្តថា មូលហេតុដែលបង្រ្កាបបាននេះ កម្លាំងប៉ុស្តិ៍ចេញល្បាតក្នុងមូលដ្ឋាន មានការសង្ស័យក៏ឃាត់ត្រួតពិនិត្យឃើញ ក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ថងតូច(សង្ស័យថ្នាំញៀន) រួចក៏ឈានដល់ធ្វើការសាកសួរកំណត់ជនសង្ស័យទាំង២នាក់ ហើយជនសង្ស័យ សារភាពថាខ្លួនលក់សារធាតុនេះរាល់ថ្ងៃ។

ចំពោះសំណុំរឿងនេះ ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់រួចរាល់៕

ករណីគ្រឿងញៀន

ករណីគ្រឿងញៀន

មតិយោបល់