ព័ត៌មានសេដ្ឋកិច្ច

ព្រះមហាក្សត្រកម្ពុជា នឹងយាងកម្សាន្តតាមរថភ្លើង ទៅកាន់ខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខ

ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី នឹងយាងធ្វើដំណើរកម្សាន្តតាមរថភ្លើងទៅកាន់ខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីព្រឹកមិញនេះ។

លោក ស៊ុន ចាន់ថុលបានបន្តថា ព្រះមហាក្សត្រ នឹងធ្វើដំណើរអមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយាងទតមើល ផ្លូវរថភ្លើង ដែលជាស្នាដៃបន្សល់ទុកពីដូនតា។

គួរជម្រាបផងដែរ សេវាដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងរត់ក្នុងចម្ងាយ ២៦៦គីឡូម៉ែត្រ នឹងចំណាយពេលប្រហែល ៨ម៉ោង ហើយបច្ចុប្បន្នកំពុងត្រូវបានជម្រុញកាត់បន្ថយរយៈពេលធ្វើដំណើរមកត្រឹម ៥ម៉ោងវិញ៕

presentation1

មតិយោបល់