វិនិយោគិនអូស្រ្តាលី និងវិនិយោគក្នុងស្រុក គ្រោងនឹងបោះទុនរួមគ្នាប្រមាណ ២៥លានដុល្លារអាមេរិក សាងសង់ផ្ទះតម្លៃទាប-មធ្យម នៅខណ្ឌដង្កោ និងពោធិ៍សែនជ័យ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅព្រឹកនេះ។
លំនៅដ្ឋាននេះ មានតម្លៃចាប់ពី ២ម៉ឺន ដល់ ៣ម៉ឺនដុល្លារអាមេរិក អាស្រ័យទៅតាមរចនាបថរបស់ផ្ទះ ដូចជាផ្ទះរចនាបថខ្មែរ មានតម្លៃប្រមាណ ២ម៉ឺនដុល្លារអាមេរិក, រចនាបថខ្មែរ-អូស្រ្តាលីប្រមាណ ២ម៉ឺន៥ពាន់ដុល្លារអាមេរិក និងរចនាបថខ្មែរ-បារាំងប្រមាណ ៣ម៉ឺនដុល្លារអាមេរិក។
គួរបញ្ជាក់ថា គម្រោងនេះអាចនឹងបញ្ចប់ក្នុងរយៈពេល ១៨ខែ៕
រូបតំណាង
មតិយោបល់