លោក មាស កក្កដា អតីតគ្រូបង្គោលក្រុមយុវជនបឹងកេតអង្គរបានចូលរួមជាមួយភ្នំពេញក្រោន ក្នុងតំណែងជាគ្រូជំនួយក្រុមធំ ក្រោយលាឈប់ពីក្លឹបចាស់កាលពីខែកក្កដាកន្លងទៅ។
អតីតគ្រូនាំយុវជនបឹងកេតឆ្លងវគ្គជម្រុះហ៊ុនសែនខាប់តាមតំបន់រូបនេះ បានប្រាប់ Post Sport ថា លោកបានសម្រេចចិត្តចូលរួមជាមួយភ្នំពេញក្រោនហើយក្រោយសម្រាកជាង៤ខែ បន្ទាប់ឈប់ពីបឹងកេត។ ប៉ុន្តែលោកពុំទាន់អាចបញ្ជាក់កុងត្រាជាមួយក្លឹបថ្មីឡើយ ដោយរង់ចាំជិតបើករដូវកាលថ្មីសិន ទើបចចារជាមួយក្រោន។
គ្រូដដែលនេះបន្តថា នឹងយកបទពិសោធន៍ដែលមានស្រាប់មកពង្រឹងក្រុមថ្មី ព្រមទាំងសម្រួចខ្លួនបន្ថែមពីការចែករម្លែកបទពិសោធន៍ជាមួយគ្រូបរទេសនៅក្លឹបជើងឯកលីគកំពូលកម្ពុជា៦សម័យ។
លោក មាស កក្កដា ធ្លាប់ជាជំនួយការលោក ប្រាក់ សុវណ្ណរ៉ា មុនពេលក្លឹបមានប្រភពពីខេត្តកំពង់ចាម ផ្តល់តួនាទីឲ្យដឹកនាំក្រុមU19 កាលពីដើមឆ្នាំ២០១៥។ បច្ចុប្បន្នមួយភាគធំនៃយុវជនទាំងនោះត្រូវបានក្លឹបតម្លើងមកលេងក្រុមធំរួចហើយ។
មតិយោបល់