ព័ត៌មានសេដ្ឋកិច្ច

ជង្ហុកសំបុកមាន់ក្នុងរាជធានីភ្នំពេញ នឹងជួសជុលឲ្យរួចរាល់ មុនបុណ្យអុំទុកមកដល់

ជង្ហុកសំបុកមាន់ក្នុងរាជធានីភ្នំពេញ ដែលខូចខាតដោយសារទឹកភ្លៀង បាននិងកំពុងតែជួសជុល ឲ្យបានរួចរាល់ មុនព្រះរាជពិធីបុណ្យអុំទូកមកដល់ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការសេចក្តីប្រកាសរបស់មន្ទីរសាធារណការ កាលពីម្សិលមិញនេះ។

រហូតមកទល់ពេលនេះ មន្ទីរសាធារណការក្រុង បានរៀបចំក្រុមការងារចំនួន ៨ក្រុម សម្រាប់ជួសជុល និងកែលម្អផ្លូវ ដោយបំពេញជង្ហុកសំបុកមាន់ ដែលកំពុងខូចខាត និងចាប់ផ្តើមពីផ្លូវអាទិភាពសំខាន់ៗ ក្នុងក្រុង និងផ្លូវច្រកចេញចូលរាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ការជួសជុលផ្លូវនេះ នឹងចាប់ផ្តើមអនុវត្តន៍នៅក្នុងភូមិសាស្រ្ត ខណ្ឌដូនពេញ តំបន់ជ្រោយចង្វារ និងផ្លូវសំខាន់ៗមួយចំនួនទៀត ជុំវិញកន្លែងរៀបចំពិធីបុណ្យអុំទូក ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ ដែលមកកម្សាន្ត។

គួរបញ្ជាក់ថា ការជួសជុល និងកែលម្អផ្លូវនៅក្នុងរាជធានីភ្នំពេញ នឹងជួយផ្តល់សុវត្ថិភាព និងចូលរួមលើកកម្ពស់សោភណភាពទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តបានកាន់តែច្រើនថែមទៀត៕

14568032_597837373733940_4296349973557430092_n

 

មតិយោបល់