ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Duterte វាយតំលៃខ្ពស់ចំពោះជំនួយចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំញៀន

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងអំណរគុណ​ដល់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ សម្រាប់ការផ្ដល់ជំនួយក្នុងយុទ្ធនាការការគ្រប់គ្រងរដ្ឋបាលរបស់លោក ដើម្បីប្រឆាំងនឹងគ្រឿងញៀនទ្រង់ទ្រាយធំ បន្ទាប់ពីមានការរិះគន់ពីអង្គការសិទ្ធមនុស្ស។ នេះយោងតាមការ​ចេញ​ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦។

នៅឯសន្និសីទកាសែតមួយនៅក្នុងទីក្រុងដាវ៉ាវ កាលព្រឹកថ្ងៃអាទិត្យនេះ លោក Duterte បាននិយាយ​ថា មានបណ្តាប្រទេសជាច្រើនទៀត គ្រោងនឹងផ្តល់ជំនួយដែរ ប៉ុន្តែចិនគឺ ជាប្រទេសដំបូងក្នុង​ការផ្តល់ជូន​នូវការពិតនេះ។

លោកបាននិយាយថា «ខ្ញុំពេញចិត្តនិងកោតសរសើរចិន ហើយខ្ញុំបានប្រាប់ចិនថា យើងនឹង​ចង​ចាំ​សម្រាប់អ្វីដែលអ្នកកំពុងធ្វើសម្រាប់ពួកយើងនៅថ្ងៃនេះ»។

ប្រធានាធិបតីហ្វ៊ីលីពីនបានសន្យាថា នឹងបំបែកជនអំពើពុករលួយនិងបទឧក្រិដ្ឋដែលពាក់ព័ន្ធនឹងថ្នាំញៀន ហើយឥឡូវនេះ មានប្រជាជនហ្វីលីពីនជាច្រើននាក់ វក់វីទៅនឹងថ្នាំញៀន។

លោកបានសង្កត់ធ្ងន់ថា លោកនឹងចូលទៅរកអ្នកការពារប្រព័ន្ធគ្រឿងញៀន ដែលក្នុងនោះ រួមមាន ឧត្តមសេនីយ៍ ប៉ូលិស អ្នកនយោបាយនិងសូម្បីតែចៅក្រមផងដែរ។ ដោយឡែក លោក Duterte មិនបានបញ្ជាក់លម្អិតលើជំនួយដែលប្រទេសចិនបានផ្តល់ជូននោះទេ៕

Duterte UN Philippines

មតិយោបល់