ព័ត៌មានសេដ្ឋកិច្ច

ផ្សាររាត្រីទាន់សម័យ Night Out Bazaar លក់តែអាហារ ដំបូងគេបង្អស់នៅកម្ពុជា

ផ្សាររាត្រីទាន់សម័យ Night Out Bazaar ផ្តោតតែលើអាហារ ដំបូងបង្អស់នៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ២រូប ដែលធ្លាប់បើកហាងអាហារតាមចិញ្ចើមផ្លូវ នឹងបានផ្លាស់ប្តូរវាទៅជាផ្សាររាត្រីផ្តោតតែលើអាហារ។

សហស្ថាបនិកទាំង ២រូបគឺ កញ្ញា ទី សុខម៉ី និងកញ្ញា រស្មី ដាណែត បានជួបសម្ភាសន៍ផ្ទាល់ជាមួយ Post Business និងបានឲ្យដឹងថា ការបើកហាងអាហារតាមចិញ្ចើមផ្លូវ មានការប្រកួតប្រជែងច្រើន និងគ្មានស្តង់ដាត្រឹមត្រូវឡើយ ដូច្នេះកញ្ញា សម្រេចបង្កើតផ្សាររាត្រីនេះឡើង គឺដើម្បីប្រមូលផ្តុំអ្នកលក់អាហារដែលពោរពេញទៅដោយភាពច្នៃប្រឌិត បង្កើតជាសហគមន៍មួយ ដែលផ្តល់បរិយាកាសរីករាយដល់អតិថិជន។

កញ្ញា ក៏បានសង្កត់ធ្ងន់ថា ផលិតផលអាហារនៅផ្សាររាត្រីនេះ នឹងត្រូវកំណត់ជាស្តង់ដាចំពោះសុវត្ថិភាព និងផ្តោតលើអនាម័យខ្ពស់ ដោយមានការត្រួតពិនិត្យពីក្រុមការងារផងដែរ។

លើសពីផ្សាររាត្រីធម្មតា Night Out Bazaar ចូលរួមគាំទ្រដល់សង្គមខ្មែរ តាមរយៈការគាំទ្រដល់សហគ្រិនវ័យក្មេង ក្នុងការចាប់ផ្តើមអាជីវកម្មជាមួយដើមទុនតិច ជួយតាមរយៈការបង្កើតកម្មវិធី Fundraising និងអាចកំណត់ការវេចខ្ចប់ ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ផ្សាររាត្រី Night Out Bazaar មានស្តង់ចំនួន ១២០ ដែលមានតម្លៃជួលចាប់ពី ១០ ទៅ ១២ដុល្លារអាមេរិកក្នុង១ថ្ងៃ អាស្រ័យទៅតាមទីតាំងនៃស្តង់ ហើយចាប់បើកដំណើរការពី ម៉ោង ៤ល្ងាច ដល់ ១១យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ។

គួរជម្រាបផងដែរថា Night Out Bazaar មានទីតាំងនៅជិតកោះពេជ្រ ដែលនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ១០ ខែវិច្ឆិកា ហើយដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 092 38 76 76 / 010 51 31 43៕

photo796623018325551463 photo796623018325551468 photo796623018325551467 photo796623018325551466 photo796623018325551465 photo79662301832555146414962663_535930459930327_725356164591641526_n 14633272_529098180613555_1574360481072422004_o

មតិយោបល់