ព័ត៌មានសេដ្ឋកិច្ច

សហគ្រិនស្រ្តីវ័យ ២០ឆ្នាំ ផ្លាស់ប្តូរហាងអាហារតាមចិញ្ចើមផ្លូវ ទៅជាផ្សាររាត្រីទាន់សម័យ

ក្នុងវ័យទើបតែខ្ទង់ ២០ឆ្នាំ សហគ្រិនស្ត្រី ២រូប បានចាប់ដៃគ្នា ផ្លាស់ប្តូរអាជីវកម្មអាហារតាមចិញ្ចើមផ្លូវរបស់ពួកគេ ទៅជា ផ្សាររាត្រីទាន់សម័យ ដែលមានឈ្មោះថា Night Out Bazaar។

ខុសពីផ្សាររាត្រីធម្មតា Night Out Bazaar ប្រមូលផ្តុំនូវគំនិតច្នៃប្រឌិតលើម្ហូបអាហារ និងភេសជ្ជៈ ចម្រុះបែបខ្មែរ និងបរទេស ហើយចង់ក្លាយជាសហគមន៍មួយ ដែលគាំទ្រសហគ្រាសធុនតូច-មធ្យម ក្នុងការកែច្នៃ និងបង្កើតផលិតផលយីហោខ្មែរ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

គោលបំណងពិតប្រាកដរបស់សហគ្រិនស្ត្រីទាំង ២រូប គឺការគាំទ្រដល់យុវជនកម្ពុជា ដែលចង់ក្លាយជាសហគ្រិនវ័យក្មេង ដោយបង្កើតផលិតផលមួយ ជាយីហោខ្លួនឯង អាចយកមកសាកល្បង នៅផ្សាររាត្រី Night Out Bazaar នេះបាន។

ដើម្បីឲ្យដឹងកាន់តែច្បាស់ថាតើ សហគ្រិនវ័យក្មេងរូបនេះ មានទឹកចិត្តធំប៉ុណ្ណា ក្នុងការគាំទ្រដល់យុវជនខ្មែរ សូមទស្សនាដូចខាងក្រោម៖

 

https://www.youtube.com/watch?v=d9wweZa7UUk

មតិយោបល់