អាមេរិកៈ តិចជាង ២៤ ម៉ោង បន្ទាប់ពីលោក Donald Trump បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ ក៏ចាប់ផ្ដើមមានចលនាអបគមន៍មួយ ចេញពីសហជីព ត្រូវបានប្រមូលផ្តុំនៅក្នុងរដ្ឋ California ដើម្បីទាមទារឯករាជ្យពីសហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រោយពេលដែលលោក Trump ទទួលជ័យជម្នះមក ពាក្យថា #Calexit បានចែកចាយព្រោងព្រាតលើបណ្តាញសង្គម Twitter ដោយអ្នករស់នៅរដ្ឋ California បានចាប់ផ្ដើមបំផុសបំផុលស្វែងរកការបង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ។
វាមិនមែនជាលើកទីមួយទេ ដែលមានការបំផុសបំផុល ដើម្បីទាមទារឯករាជ្យនេះ ប្រសិនបើអ្នករស់នៅ California មានចំនួនគ្រប់គ្រាន់ចង់ផ្តាច់ខ្លួនចេញពីអាមេរិក នោះឱកាសច្បាស់ជាអាចកើតឡើង៕
មតិយោបល់