ប៉ៃលិនៈ បុរសម្នាក់បានជាន់មីនផ្ទុះបែកប្រអប់ជើង នៅចំណុចជិតព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឿម យឿត អាយុ៥៦ឆ្នាំ រងរបួសបែកប្រអប់ជើងខាងស្តាំ។ ចំពោះតំបន់កើតហេតុ មានព្រៃច្រើនជាប់ព្រំដែន ហើយជាកន្លែងដែលខាងដោះមីនពុំទាន់រាវរកដោះមីនអស់នៅឡើយ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានអ្នកភូមិ និងក្រុមជួយសង្គ្រោះអង្គការហេឡូត្រាស បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន៕
មតិយោបល់