អ៊ីរ៉ាក់ៈ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ បានសម្លាប់ពួកសកម្មប្រយុទ្ធនៃរដ្ឋអ៊ីស្លាម (IS) ៥៧ នាក់ នៅជិតទីក្រុង Mosul ដែលវាជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅទីក្រុងមួយនេះ ដើម្បីបន្តជំរុញការចេញ របស់ពួកសកម្មប្រយុទ្ធ IS ក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមមេបញ្ជាការរងលោកឧត្តមសេនីយ៍ឯក Abdul-Wahab al-Saadi បានឲ្យដឹងថា កងសេវាប្រឆាំងភេរវកម្ម ( CTS) បានវាយបកគ្រប់ការវាយប្រហារជាច្រើន ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួក IS នៅទីតាំងកងទ័ព ក្នុងស្រុករំដោះបាន ស្ថិតនៅភាគខាងកើតទីក្រុង Mosul រួមទាំងទីក្រុង al-Qadsiyah និង Zahraa ផងដែរ។
លោក Saadi បាននិយាយទៀតថា « CTS នឹងសម្រុកចូលស្រុក Baker ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា កំពុងដំណើរការនៅក្នុងស្រុកជាច្រើនទៀត»៕
មតិយោបល់