សួនសត្វ Phnom Penh Safari World បច្ចុប្បន្នសាងសង់បាន ៨០ភាគរយ ហើយគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០១៧ មុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចេញផ្សាយប្រមាណជាកន្លះម៉ោងមុននេះ។
សួនសត្វ Phnom Penh Safari World ជាសួនសត្វដំបូងបង្អស់នៅក្នុង រាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ លើផ្ទៃដីទំហំ ៨០ហិកតា។
សម្រាប់ដំណើរការសាងសង់បាន ៨០ភាគរយនៃគម្រោងរួមមាន៖ សាលសំដែងសត្វស្វា សាលសំដែងសត្វបក្សី សាលសំដែងសត្វខ្លា សាលសំដែងសត្វក្រពើ សួនសត្វគ្រប់ប្រភេទ សួនទឹក សួនផ្កា ស្មៅ រុក្ខជាតិ និងអគារអាហារដ្ឋាន៕
មតិយោបល់