ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ ច្រៀង​ប៉ារ៉ូល បទចម្រៀងខុស

ក្នុងពិធីបុណ្យអ៊ុំទូកនៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ កំពូល​តារាចម្រៀង​ប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ បានបង្ហាញសំនៀង​ដ៏ក្រអួនក្រអៅ បំពេរ​អារម្មណ៍​អ្នកទៅកម្សាន្ត​ក្នុងពិធីបុណ្យអ៊ុំទូក ប៉ុន្តែ​អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ បំផុត នោះ កំពូលតារាចម្រៀងក្នុងចិត្តយុវវ័យ បែរ​ជាច្រៀងខុសប៉ារ៉ូលទៅវិញ ។​

បង្ហាញវត្តមានជាមួយបទ «She’s Back» ដែលជាបទកំពុងពេញនិយមពីសំណាក់យុវវ័យនោះ លោក ព្រាប សុវត្ថិ បែរ​ជា​ធ្លោយ​ច្រៀង​ខុស​ប៉ារ៉ូលត្រង់ចំណុច​ រ៉ូហ្វ្រាំង ។​

ត្រង់ឃ្លាដែលខុស​ លោក​ព្រាប សុវត្ថិ ច្រៀង​ «ហូ……..She’s Back………..ហូ……..She’s Back……….. ចិត្តព្រួយសង្វែក យំ​អង្វរ​អូន​ឲ្យចាប់ផ្តើមស្នេហ៍ជាថ្មី» ។ មួយឃ្លាទៀត «ហូ……..She’s Back………..ហូ……..She’s Back……….. ចិត្តយំចង្វែក​ អូនអង្វរ​បង​ឲ្យសាង​ជាថ្មី​»។​

ខ​ណៈ​ដែ​ល​ប៉ា​រ៉ូ​ល​ដើ​ម​ត្រឹ​ម​ត្រូ​វ​​​ ​«​ហូ​.​.​.​.​.​.​.​.​S​h​e​’s​​ ​B​ac​k​​.​.​.​.​.​.​.​.​.​.​.​ហូ​.​.​.​.​.​.​.​.​S​h​e​’​s​ Ba​​ck​.​.​.​.​​..​​.​..​.​.​​ជា​មួ​យ​ទឹ​ក​ភ្នែ​ក​.​.​.​.​.​.​អូ​ន​យំ​សុំ​ទោ​ស​ប​ង​ក្តុ​ក​ក្តួ​ល​ខ្លោ​ច​ផ្សា​ក្រៃ​»​ ។ មួយឃ្លា​ទៀត«ហូ​.​.​.​.​.​.​.​.​S​h​e​’s​​ ​B​ac​k​​.​.​.​.​.​.​.​.​.​.​.​ហូ​.​.​.​.​.​.​.​.​S​h​e​’​s​ Ba​​ck​.​.​.​.​​..​​.​..​.​.​​ជា​មួ​យ​ទឹ​ក​ភ្នែ​ក​.​.​.​.​.​.​ យំអង្វរឲ្យចាប់ផ្តើមស្នេហ៍ជាថ្មី»
p-sovath
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=rcJsbPkfARk
https://www.youtube.com/watch?v=EsaTi8lSWFo

មតិយោបល់