១ មិថុនា ដល់ ៣០ វិច្ឆិកា ចាប់ផ្តើមបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ ឆ្នាំ២០១៨

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយសេចក្តីប្រកាសស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៨ ដែលចាប់ផ្តើមអនុវត្តពីថ្ងៃនេះតទៅហើយ។ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៨ ត្រូវប្រមូលចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨។…

ត្រឹមតែ ១ខែទៀត អាចជិះរថភ្លើងពី ភ្នំពេញ ដល់ ប៉ោយប៉ែត បានហើយ

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវដែកទិសខាងជើង នឹងត្រូវដាក់អោយដំណើរការជាស្ថាពរ រវាងភ្នំពេញ-បាត់ដឹង-ពោធិ៍សាត់-បាត់ដំបង-សិរីសោភ័ណ្ឌ-ប៉ោយប៉ែត ប្រវែង ៣៨៦គ.ម. នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល ៤៥ឆ្នាំ។ ឥឡូវនេះបងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងទៅមក ពោធិ៍សាត់-បាត់ដំបង-សិរីសោភ័ណ្ឌ-ប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) (២២០គ.ម) ដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី…

Kerry Express សហការជាមួយហាង Jiffy ផ្តល់សេវាកម្មទទួល និងបញ្ជូនបញ្ញើទំនិញកញ្ចប់

ក្រុមហ៊ុន Kerry Express បានចាប់ដៃគូសហការជាមួយហាង Jiffy Convenient Store របស់ក្រុមហ៊ុន PTT Cambodia ក្នុងការផ្តល់នូវសេវាកម្មទទួល និងបញ្ជូនបញ្ញើទំនិញកញ្ចប់ដោយផ្ទាល់ដៃ។ ក្រុមហ៊ុន Kerry Express នឹងផ្តល់សេវាកម្មបញ្ញើកញ្ចប់នេះ នៅគ្រប់ហាង Jiffy ដោយចាប់ផ្តើមដំបូងចំនួន ៣ហាងជាមុនសិន…

ឆ្នាំ២០១៨នេះ កម្ពុជាត្រូវការនំាចូល អំបិល មកពីក្រៅប្រទេស ដោយសារកត្តាអាកាសធាតុ

ប្រធានសមាគមផលិតអំបិលកម្ពុជា បានលើកឡើងថា សមាគមកំពុងរៀបចំ ផែនការរួចហើយ ក្នុងការស្នើសុំគោលការណ៍ពី រាជរដ្ឋាភិបាល ក្នុងការនាំចូលអំបិលមកពីក្រៅប្រទេស ដើម្បីយកមកផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងបំពេញការខ្វះខាតអំបិល សម្រាប់បរិភោគរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក ប៊ុន បារាំង ប្រធានសមាគមផលិតអំបិលកម្ពុជា បានឱ្យដឹងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះថា ការធ្វើផែនការស្នើសុំគោលការណ៍នាំចូលអំបិលពីរាជរដ្ឋាភិបាល នឹងបញ្ចប់នៅក្នុងខែមិថុនា…

យុទ្ធនាការទិញផលិតផលខ្មែរ ធ្វើឡើងនៅខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ៧-១០ មិថុនា

ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយឲ្យដឹងថា ការរៀបចំពិព័រណ៍​ពាណិជ្ជកម្មផលិតផលខ្មែរ​ «យុទ្ធនាការ​ទិញផលិតផលខ្មែរ» នឹងធ្វើឡើងចាប់ពីថ្ងៃទី ៧ – ១០ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់បានបញ្ជាក់ថា ការទិញផលិតផលខ្មែរ ស្មើនឹងជួយបង្កើតការពារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ…

រោងចក្រកាត់ដេរ និងស្បែកចំនួន ៣ វិនិយោគជិត ១០លានដុល្លារ នៅខេត្តកណ្តាល និងភ្នំពេញ

យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៣ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជាង ១០លានដុល្លារអាមេរិក បង្កើតការងារ ៤ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ​។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង…

ក្រុមហ៊ុន Metfone វិវត្តន៍ទៅកាន់បច្ចេកវិទ្យាថ្មី 4.5G LTE ជាមួយស្លាកសញ្ញាថ្មី

នៅថ្ងៃនេះ ក្រុមហ៊ុន មិត្តហ្វូន (Metfone) ប្រកាសចាប់ផ្តើមនូវ បច្ចេកវិទ្យាថ្មី 4.5G LTE ជាមួយនឹងស្លាកសញ្ញាថ្មីផងដែរ ដើម្បីបម្រើដល់អតិថិជនជាង ៨លាននាក់ជារៀងរាល់ថ្ងៃ។លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៩ ក្រុមហ៊ុនមិត្តហ្វូនបានវិនិយោគទុនទឹកប្រាក់ចំនួន ៦០០រយលានដុល្លារ ដើម្បីបង្កើតបណ្តាញប្រតិបត្តិករលំដាប់ពិភពលោកមួយដែលអាចជឿទុកចិត្តបាន…

CMA លើកឡើង ៥សំណួរ គួរយល់ដឹង មុនទទួលសេវាហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុ បានលើកឡើងនូវសំណួរចំនួន ៥ អោយគ្រប់ប្រជាពលរដ្ឋ គួរពិចារណា មុននឹងទទួលយកសេវាហិរញ្ញវត្ថុពី គ្រឹះស្ថានណាមួយ។ ព័ត៌មានលម្អិត មានភ្ជាប់ជូនដូចខាងក្រោម៖

ចាប់ពីខែមិថុនា ២០១៨ លិខិតឆ្លងដែន អាចធ្វើបាននៅខេត្តកោះកុង បន្ទាយមានជ័យ បាត់ដំបង

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៨តទៅនេះ ប្រជាពលរដ្ឋ អាចទទួលបានសេវាលិខិតឆ្លងដែន នៅក្នុងខេត្តចំនួន ៣ ក្រៅពី រាជធានីភ្នំពេញ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កោះកុង។ សម្រាប់ព័ត៌មានលម្អិត ភ្ជាប់ជូននៅខាងក្រោម៖

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចខ្ពស់នៅកម្ពុជា កើនល្បឿនរហូតដល់ ៦.៩% ក្នុងឆ្នាំ២០១៨

ធនាគាពិភពលោកនិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែបន្ត​រក្សា​​ភាពស្វាហាប់ ហើយ​ត្រូវ​បាន​ព្យាករទុកថា​នឹង​កើន​ល្បឿនបន្តិច​រហូតដល់​ទៅ​ ៦.៩ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយសារ​តែ​ការ​ស្ទុះឡើងវិញ​ក្នុង​វិស័យនាំចេញ​វាយនភណ្ឌនិងសំលៀកបំពាក់ អមដោយ​ការ​ងើបឡើង​​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ផងដែរ។ យោង​តាម​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា (Cambodia Economic Update) ចំណាយ​កាន់​តែ​ច្រើនឡើង​របស់​រដ្ឋា​ភិបាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភពលោកមានអំណោយផល ក្នុង​នោះ​រួមមាន​តម្រូវ​ការ​យ៉ាង​ស្វា​ហាប់​នៅ​ក្នុង​បណ្តា​សេដ្ឋកិច្ច​ប្រទេស​ជឿនលឿងផង សុទ្ធ​តែ​ជា​កត្តា​ដែល​ត្រូវ​បាន​គេរំពឹង​ទុកថា​ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើ​ឱ្យកម្ពុជា​បន្ត​​ទទួលបាន​​កំណើនសេដ្ឋកិច្ច​ខ្ពស់​​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ហានិភ័យនៅតែបន្តមាន ហើយ​ក្នុង​នោះ​រួមមាន​ការ​បាត់​បង់​បន្តិច​ម្តងៗ​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញដោយសារ​តែ​ការ​កើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​​របស់​កម្មករ…