ធនាគារជាតិ ដកវិញ្ញាបនបត្រពី គ្រឹះស្ថានឥណទានជនបទចំនួន ១១

កាលពីម្សិលមិញនេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកវិញ្ញាបនបត្រចំពោះ គ្រឹះស្ថានឥណទានជនបទ ឬប្រតិបត្តិករឥណទានជនបទចំនួន ១១ ដោយសារគ្រឹះស្ថានទាំងនោះ អនុវត្តពុំស្របច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដូចខាងក្រោម៖ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់វិធានការតាមការគួរ៕

ពលរដ្ឋខេត្តបាត់ដំបង ត្រូវធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ចាប់ពីថ្ងៃនេះ

ចាប់ពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨នេះតទៅ ពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តបាត់ដំបង ត្រូវធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ដើម្បីចេញចូលទៅមករវាងទៅកាន់ខេត្តត្រាត ខេត្តចន្ទបុរី និងខេត្តស្រះកែវ ប្រទេសថៃ។ នេះបើតាមការជូនដំណឹងពីរដ្ឋបាលខេត្តបាត់ដំបង។ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលលំនៅដ្ឋានអចិន្រ្តៃយ៍ក្នុងខេត្តបាត់ដំបង ហើយមានបំណងស្នើសុំប័ណ្ណព្រំដែនកម្ពុជា-ថៃ ត្រូវភ្ជាប់មកជាមួយនូវ៖ គួរជម្រាបដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលលំនៅដ្ឋានអចិន្រ្តៃយ៍ក្នុងខេត្តបាត់ដំបង ហើយមានបំណងស្នើសុំប័ណ្ណព្រំដែនកម្ពុជា-ថៃ…

សម្តេចតេជោ ប្រកាសបង្កើតមូលនិធិទ្រទ្រង់ស៊ីក្លូ

យោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅថ្ងៃនេះថា បងប្អូនអ្នកធាក់ស៊ីក្លូ ក៏ជាបងប្អូនកម្មករក្រៅប្រព័ន្ធដែរ ក៏ត្រូវការកិច្ចគាំពារសុខុមាលភាព ហើយដូចនេះ បងប្អូនកម្មករស៊ីក្លូទូទាំងប្រទេសបានជ្រាបថា បងប្អូនគឺនឹងទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃទេ នៅក្នុងមន្ទីរពេទ្យរដ្ឋ។ ទន្ទឹមនឹងនេះ សម្តេចនឹងបង្កើត «មូលនិធិទ្រទ្រង់ស៊ីក្លូ» ដើម្បីជួយទ្រទ្រង់ និងអភិរក្សស៊ីក្លូ ដោយគ្រោងនឹងបរិច្ចាគក្នុង ១ឆ្នាំ…

ឆ្នាំ២០១៧ កម្ពុជា សម្រេចការនាំចេញអង្ករបានជាង ៦.៣សែនតោន

ពេញមួយឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៦.៣សែនតោន កើនឡើងប្រមាណ ១៧.៣ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អង្ករកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៧ ខណៈអង្ករថៃ ជាប់លេខ…

បុណ្យឆ្លងឆ្នំាសកល ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាង ៣.៣៣សែននាក់

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងឱកាសឆ្លងឆ្នំាសកល ឆ្នំា២០១៧ចូល ២០១៨ នៅខេត្តសៀមរាប មានភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរជាតិ សរុបប្រមាណជា៣៣៣,០០០នាក់ ដែលបានចូលរួមឆ្លងឆ្នំាសកលនៅខេត្តសៀមរាប មានការកើនឡើងជាងឆ្នំាមុនប្រមាណជាង ៧៤.៩១ភាគរយ។ លោកបានបញ្ជាក់ថា នៅក្នុងឱកាសឆ្លងឆ្នំាសកលឆ្នំា២០១៧ ចូលឆ្នាំ២០១៨នេះ អាជ្ញាធរបានរៀបចំឱ្យមាន កន្លែងកម្សាន្តជាច្រើន គឺនៅតាមសណ្ឋាគារ…

បុណ្យឆ្លងឆ្នាំសកល ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរជាង ២សែននាក់

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹង​ថា ក្នុងពិធីបុណ្យ​ឆ្លងឆ្នាំសកល​រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅ​ខេត្តព្រះសីហនុ​ទទួលបានភ្ញៀវ​ទេសចរជាតិ អន្តរជាតិចំនួន ២១៥,០០០នាក់។ ចំនួននេះ គឺមានការកើន​ឡើងចំនួន ២.៣៨​ភាគរយ ធៀបនឹងឆ្នាំ ២០១៦ ក្នុងនោះភ្ញៀវទេសចរ​ជាតិមានចំនូន ១០៩០០០នាក់…

ពលរដ្ឋខេត្តបន្ទាយមានជ័យ ត្រូវធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ចាប់ពីថ្ងៃនេះ

បន្ទាយមានជ័យៈ ចាប់ពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨នេះតទៅ ពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តបន្ទាយមានជ័យគឺ តម្រូវអោយធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ដើម្បីចេញចូលទៅមករវាងប្រទេសជាប់ព្រំដែនទាំងពីរ។ នេះបើតាមការជូនដំណឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ។ លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ការចេញប័ណ្ណព្រំដែនគំរូថ្មី ធ្វើឡើងសម្រាប់តែពលរដ្ឋដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ប្រើប្រាស់ឆ្លងកាត់ព្រំដែនប្រទេសទាំង ២ប៉ុណ្ណោះ។ កន្លងមក ប័ណ្ណព្រំដែនធ្វើឡើងដោយ…

ផ្លូវឡូរី ប្រវែង ១២គីឡូម៉ែត្រ នៅបាត់ដំបង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់វិញ

ផ្លូវឡូរី (រទេះភ្លើងឬស្សី) ដែលមានប្រវែង ១២គីឡូម៉ែត្រ ចន្លោះផ្លូវពី ប្រាសាទបាណន់មកភ្នំសំពៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញ។ នេះបើយោងតាម គេហទំព័ររបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ ផ្លូវឡូរី ដែលជាគោលដៅទេសចរណ៍ដ៏ល្បីនៅខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ បន្ទាប់ពីបានបិទកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៧។…

ឆ្នាំ២០១៧ ចំណូលអង្គរ ទទួលបានជាង ១០៧លានដុល្លារ កើនឡើងជាង ៧២%

ក្នុងឆ្នាំ ២០១៧កន្លងទៅនេះ ចំណូលអង្គរ បានមកពីការលក់សំបុត្រ ទទួលបាន ១០៧លានដុល្លារអាមេរិក ដែលកើនឡើង ៧២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៦។ នេះបើយោងតាម របាយការណ៍ពីគ្រឹះស្ថានអង្គរ។ ភ្ញៀវទេសចរបរទេសជាង ២.៤៥លាននាក់ បានមកទស្សនារមណីយដ្ឋានអង្គរ កើនឡើងប្រមាណ ១១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។…

ទម្រង់លិខិតស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមជាផ្លូវការ សម្រាប់ស្ត្រីកម្មការិនីពេលសម្រាលកូន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពី ទម្រង់លិខិតស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមជាផ្លូវការ សម្រាប់កម្មករនិយោជិតជាស្ត្រីពេលសម្រាលកូន ចាប់អនុវត្តន៍ ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ តទៅ។ រាល់លិខិតដែលគ្មានត្រា ឬត្រាថតចម្លង គឺមិនត្រឹមត្រូវ គ្រប់លិខិតដែលស្នើគឺសុទ្ធតែមានត្រាច្បាប់ដើម។ សម្រាប់ ខេត្តសៀមរាប អាចទំនាក់ទំនងមក…