ADB បើកការប្រកួត រូបថតតាមប្រព័ន្ធអនឡាញ ផ្តោតលើការអភិវឌ្ឍនៅក្នុងអនុតំបន់ទន្លេមេគង្គ

ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសចាប់ផ្តើមកម្មវិធីប្រកួតប្រជែងរូបថតតាមប្រព័ន្ធអនឡាញ Instagram ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍ ដែលសម្រេចបានក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) និងបង្ហាញពីការលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មថ្នាក់តំបន់។ កម្មវិធីប្រកួតប្រជែងរូបថតតាមប្រព័ន្ធអនឡាញនេះ នឹងធ្វើឡើងដោយប្រើ hashtag​#GMS25 ជាផ្នែកមួយនៃការអបអរសាទរខួបលើកទី​ ២៥ នៃការបង្កើតកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ។ ប្រទេសជាសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន…

ក្រុមហ៊ុន Profood មកពីហ្វីលីពីន បើករោងចក្រកែច្នៃផ្លែស្វាយ នៅកម្ពុជា

ក្រុមហ៊ុន Profood International Corp ដែលជារោងចក្រសម្ងួតផ្លែស្វាយសម្រាប់នាំចេញ បាននិងកំពុងសាងសង់រោងចក្រ នៅប្រទេសកម្ពុជា និងបញ្ចប់ក្នុងឆ្នាំ ២០១៩ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី លោក Justin Uy ស្ថាបនិកក្រុមហ៊ុន Profood។ លោកបន្តថា រោងចក្រនៅកម្ពុជា នឹងឆ្លើយតបទៅនឹងតម្រូវការ ស្វាយស្ងួត ក្នុងទីផ្សារអន្តរជាតិ…

ក្រសួងការងារ ក្រើនរម្លឹកពី វិធានការទប់ស្កាត់បញ្ហាកម្មករដួលសន្លប់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរម្លឹក ដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ត្រូវអនុវត្តន៍វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រ ដើម្បីលើកកម្ពស់សុវត្ថិភាព និងលក្ខខណ្ឌការងារនៅកន្លែងធ្វើការ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ដើម្បីទប់ ស្កាត់ការដួលសន្លប់របស់កម្មករនិយោជិត ក្រសួងបានដាក់ចេញវិធានការចំនួន ១១ចំណុច ក្នុងនោះមានដូចជា…

អាជ្ញាធរអគ្គិសនីកម្ពុជា ត្រៀមបញ្ចុះតម្លៃអគ្គិសនី សម្រាប់ការលក់អគ្គិសនីដុំ

អាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងថា អាជ្ញាធរ ត្រៀមកែប្រៃតម្លៃអគ្គិសនីថ្មី សម្រាប់ការលក់អគ្គិសនីដុំ ចេញពីបណ្តាញបញ្ជូនរងរបស់អគ្គិសនីកម្ពុជា និងពីបណ្តាញបញ្ជូនរងរបស់ អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរងឯកជន សម្រាប់ខួបឆ្នាំ ២០១៨ តាមប្រភេទអតិថិជន និងអត្រាថ្លៃលក់ ដូចខាងក្រោម៖ ១. សម្រាប់ការលក់ឲ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ចេញពីបណ្តាញបញ្ជូនរងប្រភពពីបណ្តាញជាតិបញ្ជូនអគ្គិសនី ២. សម្រាប់ការលក់ឲ្យអ្នកប្រើប្រាស់ឧស្សាហកម្ម ពាណិជ្ជកម្ម ចេញពីបណ្តាញបញ្ជូនរងប្រភពពីបណ្តាញជាតិបញ្ជូនអគ្គិសនី…

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ មករា នៅរាជធានីភ្នំពេញ

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ក្រោមការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ថ្នាក់ដឹកនាំប្រទេសទាំង ៦ នឹងធ្វើការពិភាក្សាលើ…

ប្រាក់ខែមន្រ្តីជាប់កិច្ចសន្យា នឹងឡើងដល់ ៦០ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ

ប្រាក់កម្រៃប្រចាំខែរបស់មន្រ្តីជាប់កិច្ចសន្យា នឹងត្រូវឡើងពី ៥០ម៉ឺន ដល់ ៦០ម៉ឺនរៀល គិតចាប់ពីខែមករា ឆ្នាំ ២០១៨តទៅ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្រ្តីជាប់កិច្ចសន្យា ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ។ ការដំឡើងប្រាក់ខែនេះ គឺត្រូវអនុវត្តចំពោះ មន្ត្រីជាប់កិច្ចសន្យាដែលមានបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ…

ប្រឡាយស្ទឹងមានជ័យ ស្ទះសំរាមកម្រាស់ដល់ទៅ ៣.៥ម៉ែត្រ

ប្រជាពលរដ្ឋចំនួន ១៦៦គ្រួសារ បានស្ម័គ្រចិត្តរុះរើលំនៅដ្ឋានលើពោះប្រឡាយស្ទឹងមានជ័យ ដើម្បីអោយអាជ្ញាធរសាងសង់ប្រឡាយបេតុងថ្មី ភ្ជាប់ពីទ្វារទឹកដើមស្លែងផ្លូវលេខ ៣៧១ មកប្រឡាយនៅស្ពានស្ទឹងមានជ័យ ឯអាជ្ញាធរក៏នឹងរៀបចំការបែងចែកដីឡូតិ៍អភិវឌ្ឍន៍នៅនឹងកន្លែងជូនប្រជាពលរដ្ឋវិញដែលសល់ពីការស្ថាបនាប្រឡាយ។ ក្រោយការរុះរើ សំរាមជាច្រើន ដែលមានកម្រាស់ពី ២.៥ ទៅ ៣.៥ម៉ែត្រ ដែលបង្កឲ្យមានការកកស្ទះខ្លាំង យ៉ាងណាមិញក្រោយការស្តារ និងរៀបចំគម្រោងប្រឡាយថ្មីនេះ វានឹងជួយដោះស្រាយទឹកលិចនៅផ្លូវលេខ ២០០៤ ស…

ប្រាសាទអង្គរវត្តជាប់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅលើពិភពលោកឆ្នាំ២០១៧

អាជ្ញាធរជាតិអប្សរា បានប្រកាសថា ក្រោយការចូលរួមបោះឆ្នោត ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ ប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលចាត់ទុកជា សំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ ៨ ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ ឆ្នាំ២០១៧។ អាជ្ញាធរជាតិអប្សរាបានបន្ដថា នេះគឺជាឆ្នាំទី ៤ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោក បោះឆ្នោតគាំទ្រ…

កម្ពុជា ជម្រុញចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីនាំចេញ

កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីចិនធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនាំចេញផលិតផលទាំងពីរនេះឲ្យបានអតិបរិមា។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូកសិកម្មចិន ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម…

មន្ទីរពេទ្យខ្មែរ-សូវៀត សម្ពោធអគារព្យាបាលជម្ងឺថ្មី តម្លៃជាង ៣លានដុល្លារ

នៅថ្ងៃនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានដាក់សម្ពោធអគារព្យាបាលជម្ងឺថ្មី តម្លៃជាង ៣លានដុល្លារអាមេរិក ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អគារថ្មីនេះ ជាអគារទំនើបល្អ​ ដែលបានសាងសង់លើផ្ទៃដីទំហំ ៥៥ម៉ែត្រការ៉េ កម្ពស់ ៦ជាន់ មានចំនួន ៧៨បន្ទប់ ដោយចំណាយប្រមាណ ៣លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា…