ការនាំចូល និងចែកចាយទំនិញពាក់ម៉ាក បំពានសិទ្ធិផ្តាច់មុខ ត្រូវតែបញ្ឈប់ជាបន្ទាន់
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងដល់ ក្រុមហ៊ុន ឬអ្នកនាំចូលនិងចែកចាយទំនិញពាក់ម៉ាក ដែលបំពានសិទ្ធិផ្តាច់មុខ ត្រូវបញ្ឈប់ជាបន្ទាន់ ចៀសវាងការប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់។ បញ្ហានេះកើតឡើងដោយសារ មានក្រុមហ៊ុន និងអ្នកនាំចូលមួយចំនួន លួចនាំចូល និងចែកចាយទំនិញ ដែលបំពានលើសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើ ទំនិញពាក់ម៉ាកណាមួយ ក្នុងប្រទេសកម្ពុជា តាមការប្រគល់សិទ្ធិពី ម្ចាស់ម៉ាក ដែលបានកត់ត្រា និងតម្កល់នៅក្រសួងពាណិជ្ជកម្មរួចហើយ។…