រុស្ស៊ី និងតួកគីនៅតែស្និតនឹងគ្នា បើទោះជាមានឃាតកម្មលើឯកអគ្គរដ្ឋទូតរុស្ស៊ី
រុស្ស៊ី និងតួកគីបានចេញសេចក្តីថ្លែងការរួមមូយថា ឃាតកម្មលើឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសតួកគី នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល បន្ទាប់ពីមេដឹកនាំទាំងពីរនិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទថា លោកនឹងពង្រីកសហប្រតិបត្តិការរជាមួយនឹងរុស្ស៊ី ជាពិសេសទៅលើបញ្ហាក្នុងប្រទេសស៊ីរី ។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានដាក់កម្រងផ្កា…