ហ្ស៊កដានីៈ តាមសេចក្ដីរាយការណ៍របស់ចៅក្រមហ្ស៊កដានី បានឲ្យដឹងថា ឃាតកឈ្មោះ Riyad Ismail ត្រូវបានកាត់ទោសប្រហារជីវិត ដោយព្យួរក កាលពីថ្ងៃអង្គារ បន្ទាប់ពីរូបគាត់ជាប់ចោទពីបទសម្លាប់លោក Nahed Hattar ជាអ្នកនិពន្ធគ្រីស្ទាន និងអ្នកនយោបាយដ៏សកម្មក្នុងប្រទេស ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមមន្រ្តីប៉ូលិសក្នុងតំបន់ បាននិយាយថា ឃាតក Ismail បានបាញ់សម្លាប់អ្នកនិពន្ធ Hattar កាលពីថ្ងៃទី ២៥ ខែកញ្ញា នៅមុខតុលាការក្រុង Amman រដ្ឋធានីហ្ស៊កដានី។
សូមជំរាបថា អ្នកនិពន្ធ Hattar អាយុ ៥៦ ឆ្នាំ ធ្លាប់ត្រូវបានកាត់ទោសពាក់ព័ន្ធនឹងការចែករំលែករូបថ្លុក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដែលត្រូវបានគេចាត់ទុកថា បានប្រមាថមើលងាយដល់សាសនាអ៊ីស្លាម ដែលបង្កឲ្យជនមូស្លីមហ្ស៊កដានីជាច្រើនខឹងសម្បារ៕
មតិយោបល់