ជប៉ុន រញ្ជួយដីថ្មី កម្រិត ៧.១វិចទ័រ ជម្រៅ៧គីឡូម៉ែត្រ នៅទីក្រុង Kumamoto

(ជប៉ុន)៖ នាវេលាម៉ោង ១១:៣០នាទី យប់ ថ្ងៃទី១៥ មេសា ២០១៦ ប្រទេសជប៉ុន បានរំជួយដីថ្មីមួយទៀត កម្រិត ៧.១វិចទ័រ ចេញផ្សាយមុននេះបន្តិច យោងតាមប្រភពព័ត៌មាន Reuters ។

First News: ផ្អាកការធ្វើដំណើរ ស្ពានជ្រោយចង្វារចាស់ បណ្តោះអាសន្ន ព្រោះថតកុន

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៦ ស្ពានជ្រោយចង្វារចាស់ ត្រូវបានបិទចរាចរណ៍ ក្នុងការធ្វើដំណើរឆ្លងកាត់ ជាបណ្តោះអាសន្ន ដោយសារតែថតកុន ហើយប្រជាពលរដ្ឋទាំងអស់ តម្រូវឱ្យធ្វើដំណើរ ទាំងចេញ និងចូលឆ្លង កាត់តែស្ពានជ្រោយចង្វារថ្មី តែមួយប៉ុណ្ណោះ។ ចំពោះការផ្អាកចរាចរណ៍ លើស្ពានជ្រោយចង្វារចាស់ ដែលម្ខាងស្ថិតនៅខណ្ឌដូនពេញ និងម្ខាងទៀត…

Update: សមត្ថកិច្ចថា ជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ បន្ទាប់ពីជនល្មើសបាញ់ប្លន់ នៅស្រុកឱរា៉ល់

(កំពង់ស្ពឺ): គិតត្រឹមមោ៉ង៩:៥០នាទីយប់នេះ មានសេចក្តីរាយការណ៍មកថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់ពីបញ្ជូនដល់មន្ទីពេទ្យ ក្រោយពីជនល្មើសបាញ់ប្លន់នៅស្រុកឱរា៉ល់ ។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ ជូ សារុន បានប្រាប់Post News នៅមុននេះបន្តិចថា ជនរងគ្រោះត្រូវជនល្មើសបាញ់សម្លាប់ ក្រោយពីប្លន់ផ្ទះអ្នកលក់មាសនៅស្រុកឱរា៉ល់ ។ បើតាមលោកឧត្តមសេនីយ៍ ជូ…

រាជធានីភ្នំពេញ ស្ងាត់ច្រងំ មិនសូវជាមានប្រជាពលរដ្ឋ ចរាចរណ៍ឆ្លងកាត់

(ភ្នំពេញ): ក្នុងអំឡុងចូលឆ្នាំប្រពៃណីជាតិខ្មែរ រយះពេល៤ថ្ងៃ ប្រជាពលរដ្ឋភាគច្រើននៅទីក្រុងភ្នំពេញបាននាំគ្នាសម្រុកចាកចេញធ្វើដំណើរទៅតាមបណ្តាខេត្ត រមណីយដ្ឋាននានា ដើម្បីដើរលេងកម្សាន្តនិងជួបជុំបងប្អូនញាតិមិត្តក្រុមគ្រួសារជាទីស្រលាញ់ ប៉ុន្តែផ្ទុយទៅវិញ រាជធានីភ្នំពេញ ដែលគេដឹងថា ជាតំបន់ប្រមូលផ្តុំនៃមនុស្ស បែរជាស្ងាត់ច្រងំ មិនសូវជាមានការចរាចរណ៍ឆ្លងកាត់ ។ គិតត្រឹមថ្ងៃទី១៥មេសា ២០១៦ ជាថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទី២ រាជធានីភ្នំពេញ នៅតែបន្តរស្ងាត់ដដែល ខណ:នៅតាមបណ្តាផ្លូវតូចធំ មិនសូវជាមានយានជំនិះឆ្លងកាត់…

First News : បាញ់ប្លន់កក្រើកស្រុក ឱរា៉ល់ ជនល្មើស ប្រមូលយកទ្រព្យសម្បត្តិ អស់ជាច្រើន

(កំពង់ស្ពឺ): នៅមុននេះបន្តិចមានសេចក្តីរាយការណ៍មកថា មានករណីបាញ់ប្លន់មួយបានកើតឡើង នៅក្នុងឱរា៉ល់ ខេត្តកំពង់ស្ពឺ ដោយជនល្មើសប្រមូលយកលុយនិងគ្រឿងអលង្ការអស់ជាច្រើន ។ ករណីប្លន់ចំថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ត្រូវបានគេរាយការណ៍បន្តរថា ជនរងគ្រោះត្រូវជនល្មើសបាញ់រងរបួស ហើយពេលនេះសមត្ថកិច្ចកំពុងចុះទៅកាន់កន្លែងកើតហេតុ ។           

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំពេញអង្គ លើកទី២៧

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១០:០០នាទី ព្រឹក ខាងមុខនេះ នៅព្រះបរមរាជវាំង ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំពេញអង្គ លើកទី២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាព្រះប្រធាន៕

ព័ត៌មានរូបភាព: ទស្សនាសកម្មភាពផ្សេងៗ ក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០១៦

(សៀមរាប)៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ មហារពិធី អង្គសង្ក្រាន្ត ប្រចាំឆ្នាំ២០១៦ លើទឹកដីនៃខេត្តសៀមរាប បាននឹងកំពុងបន្តប្រព្រឹត្តិទៅ យ៉ាងរលូន និងសប្បាយរីករាយ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយបានបង្ហាញក្នុងបណ្តារូបភាព ជាច្រើនប៉ុស្តិ៍  ដូចមានបង្ហាញជូន សូមអញ្ជើញទស្សនា ខាងក្រោមនេះ ៖   …

អាជា្ញធរខណ្ឌមានជ័យ បញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ ៥៥គ្រួសារ ត្រូវអគ្គិភ័យបំផ្លាញ មួយប៉ព្រិចភ្នែក

(ភ្នំពេញ)៖ អភិបាលរង ខណ្ឌមានជ័យ លោក ឌី រ័ត្ន ខេមរុណ បានបញ្ជាក់ប្រាប់ Post News នៅព្រឹកថ្ងៃទី១៥ មេសា ២០១៦ នេះថា ក្នុងរយៈពេលជាង៣ម៉ោង អគ្គិភ័យ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ៥២ខ្នង ប៉ុន្តែក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ។…

គ្រោះរញ្ជួយដីនៅជប៉ុនយប់មិញ បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ និង ខូចខាតផ្ទះសម្បែងជាច្រើនទៀត

(តូក្យូ)៖ មនុស្ស ០៩នាក់បានស្លាប់ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីដ៏កក្រើកកម្រិត ៦,៥ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារប្រជុំកោះគ្យូសូ ភាគនិរតីប្រទេសជប៉ុន កាលពីយប់មិញនេះ។ នេះបើតាមការចេញ ផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០១៦។ គ្រោះរញ្ជួយដីកាលពីយប់មិញនេះ ក៏បានបណ្តាលឲ្យលំនៅដ្ឋានជាច្រើនរងការខូចខាត មានទាំងការ បាក់រលំ, អគ្គីភ័យឆាបឆេះ,…

ព័ត៌មានបន្ថែម : មន្រ្តីនគរបាលពន្លត់អគ្គិភ័យ មិនទាន់បញ្ជាក់ ទំហំការខូចខាតលំនៅដ្ឋានពលរដ្ឋ នៅឡើយទេ ខណ:អំណាចភ្លើងនៅតែឆេះ

(ភ្នំពេញ): គិតត្រឹមម៉ោង១០យប់ ថ្ងៃទី១៤មេសា ២០១៦នេះ អគ្គិភ័យនៅតែបន្តរឆេះផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង ហើយសមត្ថកិច្ច មិនទាន់បញ្ជាក់ពីទំហំនៃការខូចខាត នៅឡើយទេ ។ ប្រធានការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ ក្រុងភ្នំពេញ លោក ព្រហ្ម យ៉ន បានប្រាប់ Post News…