សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបណ្តែតគោម អង្គរសង្ក្រាន្ត

(សៀមរាប)៖ នៅវេលាម៉ោង៦:០០ល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមជាអធិបតី ក្នុងការបណ្តែតគោម បួងសួងសុំសេចក្តីសុខ នៅកស្សិណ នៃប្រាសាទអង្គរវត្ត៕

Update : ផ្ទះនៅតែបន្តរឆេះ ខណ:ឡានទឹកពិបាក ក្នុងការអន្តរាគមន៍

(ភ្នំពេញ)៖ គិតត្រឹមម៉ោង៩:២២នាទីយប់ ថ្ងៃទី១៤មេសា ២០១៦នេះ អគ្គិភ័យនៅតែបន្តរឆេះផ្ទះប្រជាពលរដ្ឋ ខណ:សមត្ថកិច្ចពិបាក ក្នុងការអន្តរាគមន៍ ពោលផ្លូវតូចចង្អៀត ពិបាកឡានទឹកចូល។ នៅមិនឆ្ងាយប៉ុន្មានពីរោងចក្រតាក់ហ្វាត ស្ថិតក្នុងភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អំណាចអគ្គិភ័យនៅតែបន្តរឆេះ រាលដាលផ្ទះប្រជាពលរដ្ឋ ហើយខណ:នេះ ឡានទឹកកំពុងអន្តរាគមន៍ ជាច្រើនគ្រឿង។

First News: គ្រោះរញ្ជួយដី កម្រិតធ្ងន់គួរសម វាយប្រហារប្រជុំកោះ ភាគនិរតី ជប៉ុន

(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដី កម្រិត៦,២ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារ ខេត្ត គូម៉ាម៉ូតុ នៃប្រជុំកោះគ្យូស៊ូ ភាគនិរតី ប្រទេសជប៉ុន ដែលការញ័ររញ្ជួយនោះ ចេញពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ…

First News : រថយន្តជាច្រើនគ្រឿង បុកបន្តកន្ទុយគ្នា នៅស្ពានព្រែកតាមាក់ ស្លាប់ និងរបួស ជាច្រើននាក់

(កណ្តាល)៖ នៅមុននេះបន្តិច មានសេចក្តីរាយការណ៍ថា រថយន្តជាច្រើនគ្រឿងបានបុកបន្តកន្ទុយគ្នា នៅលើស្ពានព្រែកតាមាក់ បណ្តាលឱ្យមនុស្សជាច្រើននាក់ ស្លាប់ និងរងរបួស។ គិតត្រឹមម៉ោង៤:១៥នាទីរសៀល ថ្ងៃទី១៤ មេសា នេះ មិនទាន់មានការបញ្ជាក់ ពីតួរលេខ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ នៅថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ បានទេ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន…

សម្តេចតេជោ និង សម្តេចកិត្តិព្រឹត្តបណ្ឌិត រីករាយណាស់ ដែលបានបើកអង្គរសង្រ្កាន្តឆ្នាំថ្មី នៅខេត្តសៀមរាប

(សៀមរាប)៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ នេះ សម្តេចតេជោ បានថ្លែងថា៖ ខ្ញុំ និងភរិយា សប្បាយរីករាយណាស់ ដែលបានមកបើកអង្គរសង្រ្កាន្តឆ្នាំថ្មី ២០១៦ នៅខេត្តសៀមរាប ជាមួយបងប្អូនជនរួមជាតិ ទាំងនៅក្នុងខេត្តនេះ និងបងប្អូន ដែលមកពីតាមបណ្តាខេត្ត នានា។ អង្គរសង្រ្កាន្តឆ្នាំនេះ មានការរៀបចំបានល្អ…

លោកនាយករដ្ឋមន្ត្រី បន្តប្រកាសមិនអត់ឱន ចំពោះអ្នកមានបំណងបង្ករអស្ថិរភាព

(សៀមរាប)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តប្រកាសថា យើងមិនត្រូវអត់អោនឱ្យអ្នកណា ដែលមានគំនិតញុះញង់ អុចអាលបំបែកបំបាក់ ធ្វើឱ្យមានចលាចលជាតិយើងឡើយ យើងមានវប្បធម៌អត់ឱន យើងមានវប្បធម៌សន្តិភាព ប៉ុន្តែយើងមិនអត់ឱ្យជនណាក៏ដោយ ដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅរកភាពអស្ថិរភាពឡើយ។ ថ្លែក្នុងពិធី អង្គរសង្ក្រាន្ត កាលពីព្រឹកមិញនេះ នៅលើទឹកដីអង្គរនៃខេត្តសៀបរាប។ ទន្ទឹមនេះ សម្តេចតេជោ…

First News: អគ្គីភ័យ កំពុងឆាបឆេះផ្ទះរាលបន្តគ្នា ក្នុងខេត្តកំពង់ធំ បង្កក្តីបារម្ភ

(កំពង់ធំ)៖ ខណៈពេលនេះ កំពុងមានហេតុការណ៍ អគ្គីភ័យមួយបានកើតឡើង ដោយឆេះផ្ទះថ្មមួយខ្នង និងបន្តរាលទៅផ្ទះអ្នកជិតខាងមួយខ្នងទៀត ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕           

សម្តេចតេជោ ហ៊ុន សែន បោកស្រូវឆ្នាំនេះ គ្មានវត្តមានលោក សម រង្ស៊ី ក្នុងពិធីអង្គរសង្ក្រាន្ត

(សៀមរាប)៖ ជាការសាទរមួយ និងមោទនភាពបំផុត សម្រាប់ប្រទេសកម្ពុជា ដែលមានការរៀបចំ មហារព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ជាថ្មីម្តងទៀត សម្រាប់អបអរឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ ដោយមានវត្តមាន ដ៏ខ្ពង់ខ្ពស់ក្រោមអធិបតីភាព អំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

រញ្ជួយដី ដ៏កក្រើកនៅ មីយ៉ាន់ម៉ា មិនបានបណ្តាលឲ្យមនុស្សស្លាប់ តែមនុស្សរាប់សិបនាក់រងរបួស ដោយសាររត់ជាន់គ្នា

(រ៉ងហ្គូន)៖ គ្រោះធម្មជាតិ រញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ ដែលបានវាយប្រហារ ប្រទេសមីយ៉ាន់ម៉ា កាលពីយប់មិញនេះ មិនបានបណ្តាលឲ្យនរណាម្នាក់ស្លាប់នោះទេ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ ឲ្យដឹងថា ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា គឺបង់ក្លាដែស ដ៏បានទទួលរងការញ័ររញ្ជួយនោះដែរ ដែលមនុស្សជាច្រើនបានភ័យតក់ស្លុត និងរត់ជាន់គ្នា បានបណ្តាលឲ្យរងរបួសមនុស្សជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅព្រឹកថ្ងៃព្រហស្បតិ៍…

សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំវក

(សៀមរាប)៖ នៅយប់វេលាម៉ោង ៧:៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋសក្ត…