បង្ហាញមុខជនសង្ស័យជាជនជាតិឡាវម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

(ស្ទឹងត្រែង): សមត្ដកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានធ្វើការបង្ហាញមុខជនសង្ស័យដែលជាជនជាតិឡាវម្នាក់នៅព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2016នេះ ក្រោយពីឃាត់ខ្លួនកាលពី​វេលា​ម៉ោង​19:30នាទី​យប់​ថ្ងៃទី25 ខែមីនា ឆ្នាំ​2016 ពាក់ព័ន្ធករណីជួញដូគ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុគ្រឿងញៀនប្រភេទ​ ហេ​រ៉ូ​អ៊ី​ន​ចំនួន​៦​ដុំនិង​ម្សៅ​មេ​តំ​ហ្វេ​តា​ម៉ី​ន​ទឹកកក​ចំនួន​២​ដុំធំត្រង់ចំណុច​តំបន់​ព្រំដែន ​ក្បែរ​ច្រក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង។ ​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា:ការ​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ខាងលើ​នេះ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ឈ្មោះ ខាំ សៃ​ញ៉ា​វង្សា ភេទ​ប្រុស អាយុ​46​ឆ្នាំ រស់នៅ​ភូមិ​ចម​ភិត​ ស្រុក​ខាំ​ខេ​ត…

គ្រាន់តែចង់ល្បី ហេតុអ្វីចាំបាច់បំផ្លាញវប្បធម៌ជាតិ?

(ភ្នំពេញ)៖ ការទទួលបានគាំទ្រពីមហាជន ជាតម្រូវការចម្បងបំផុតរបស់សិល្ប:ករគ្រប់វិស័យ។  បងប្អូនសិល្ប:ករភាគច្រើនតែងប្រើប្រាស់ ទេពកោសល្យរបស់ខ្លួន បូករួមនឹងការហាត់ពត់បន្ថែម សំដៅធ្វើយ៉ាងណាកុំឱ្យទស្សនិកជនបន្តគាំទ្រមិនចេះជិនណាយ។  ជាក់ស្តែង ដោយការវិវឌ្ឍន៍ជាវិជ្ជមាននៃវិស័យសិល្ប:ខ្មែរនាពេលបច្ចុប្បន្ននេះ តារាចម្រៀងដែលមានទឹកដមសម្លេងពិរោះពីធម្មជាតិហើយនោះក៏នៅមិនទាន់អាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្តាប់អ្នកមើលឱ្យបានយូរឡើយ ទើបពួកគេខ្លះត្រូវហាត់រៀនក្បាច់រាំ ឬរៀនធ្វើជាពិធីករ ពិធីការិនី ដើម្បីទទួលបានទាំងការគាំទ្រប្រជាប្រិយភាព និងផ្នែកហិរញ្ញវត្ថុ។ ដោយឡែក គេក៏សង្កេតឃើញថា ព្រោះតែមានបំណងចង់ទទួលបានការគាំទ្រពីអ្នកទស្សនា ក៏មានតារាសំដែង តារាភាពយន្ត…

សមត្ថកិច្ចថា ជនសង្ស័យដែលបាញ់ មេប៉ុស្តិ៍ គឺជាមន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ ក្រុងភ្នំពេញ

(ភ្នំពេញ): ក្រោយពីលេចលឺដំណឹងប្រាប់Post News ថា ជនសង្ស័យជាមន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រួចមក ពេលនេះសមត្ថកិច្ចបានទម្លាយជាសាធារណ:ថា ជនសង្ស័យពិតជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់មែន ដោយគេដឹងថាឈ្មោះ សិន សុធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ សមត្ថកិច្ចថា ក្រោយការបាញ់ប្រហាររួច នាយនគរបាលប៉ុស្តិ៍…

Update: ជនដៃដល់ ដែលបាញ់មេប៉ុស្តិ៍វត្តភ្នំគេសង្ស័យថា ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ

(ភ្នំពេញ): នៅមោ៉ងជាង១១យប់នេះ តាមសេចក្តីរាយការណ៍មកថា ខ្មាន់កាំភ្លើងដែលបាញ់លោកអ៊ុន សំអាត នាយនគរបាលប៉ុស្តិ៍វត្តភ្នំពេញ គេបង្ហើបប្រាប់ថា ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៏មាន ខណ:ដែលកម្លាំងសមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុល នៅចំណុចស្ពាននាគក្បែរវត្តភ្នំ ស្រាប់តែស្នូរសម្លេង គ្រាប់កាំភ្លើងបានបន្លើរឡើងចំនួន២គ្រាប់។គ្រានោះក៍មានសេចក្តីរាយការណ៍មកថា លោកអ៊ុនសំអាត ត្រូវគេបាញ់រងរបួសក្បែរទីលានប្រជាធិបតេយ្យ រំពេចន៍នោះសមត្ថកិច្ចក៍បានផ្អាកសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ ដោយចុះមកអន្តរាគមន៍ ប៉ុន្តែចៃដន្យក៍ប្រទះឃើញខ្មាន់កាំភ្លើងដែលបាញ់លោកអ៊ុន សំអាត…

First News: មេប៉ុស្តិ៍វត្តភ្នំ ត្រូវខ្មាន់កាំភ្លើងបាញ់រងរបួស , ខ្មាន់កាំភ្លើងក៍ត្រូវអាវុធហត្ថខណ្ឌដូនពេញ បាញ់ដេកនឹងដីចំណុចស្ពាននាគ

(ភ្នំពេញ): មុននេះបន្តិចមេប៉ុស្តិ៍វត្តភ្នំ លោកអ៊ុន សំអាត ត្រូវខ្មាន់កាំភ្លើងបាញ់រងរបួស បន្ទាប់មកកម្លាំងអាវុធហត្ថនិងនគរបាលក៍បានចេញអន្តរាគមន៍បាញ់តបតជាមួយជនល្មើសទើបធ្វើឱ្យសមត្ថកិច្វសម្រេចកម្ទេចចោលពោលជនល្មើសត្រូវសមត្ថកិច្ចបាញ់រងរបួសដូចគ្នា នៅចំណុចស្ពាននាគ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ការបាញ់បែបនេះបន្ទាប់ពីសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យជាតិអាកុលក្បែរវត្តភ្នំ ខាងកើតទីលានប្រជាធិបតេយ្យ ។           

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្ដីណែនាំឲ្យសិល្បករ សិល្បការិនី ប្រើប្រាស់សម្លៀកបំពាក់ឲ្យបានសមស្របតាមទំនៀមទំលាប់ប្រពៃណីរបស់ជាតិ

(ភ្នំពេញ)៖ បន្ទាប់ពីសិល្បករ សិល្បការិនី មួយរយៈនេះ បានលែងខ្លួនស្ទើតែអស់ល្វែងលើ ល្វែងក្រោម នូវភាពសិចស៊ីហួសព្រំដែន ចម្លងតាមវប្បធម៌បរទេសនិងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អថ្លៃថ្លារបស់ខ្មែរនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានចេញសេចក្ដីណែនាំមួយជាបន្ទាន់ដល់សិល្បករ សិល្បការិនី ដែលលែងខ្លួនដើម្បីប្រយោជន៍បុគ្គល និងមិនគិតពីសេចក្ដីថ្លៃថ្នូរបស់ជាតិ។  នៅក្នុងសេចក្ដីណែនាំបានលើកឡើងថា ក្រសួងសង្កេតឃើញនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ និងលើទំព័រនៃបណ្ដាញព័ត៌មានសង្គម…

តុលាការកាត់ទោសអ្នកនិពន្ធចម្រៀងរបស់ផលិតកម្ម M ពាក់ព័ន្ធសំណុំរឿងបោកម៉ូតូ មិត្តភក្តិយកទៅបញ្ចាំ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះលោក ស្វាយ តុញ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានី​ភ្នំពេញ បានបើកសវនាការលើអង្គសេចក្តីនៃសំណុំរឿង​ រំលាភលើទំនុកចិត្ត បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទនៃសំណុំរឿងនេះមានឈ្មោះ សាត សំណាង ហៅ ឡុង សំណាង ភេទប្រុស…

អាសូរទារកម្នាក់ដែលច្រកក្នុងថង់សម្រាមយកមកបោះចោលនៅសង្កាត់ទឹកថ្លា ដូចសត្វធាតុ

(ភ្នំពេញ): ប្រជាពលរដ្ឋបានសម្តែងអារម្មណ៍សោកសៅជាខ្លាំង បន្ទាប់ពីពួកគេប្រទះឃើញទារកម្នាក់ស្ថិតនៅក្នុងថង់សម្រាមកាលពីមោ៉ង១១:៣០នាទី ព្រឹកថ្ងៃទី២៥មីនា២០១៦នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុត គឺទារកនោះបានបាត់បង់ជីវិតទៅហើយ ។ ភ្នាក់ងារបានរាយការណ៍មកថា នៅមោ៉ងប្រមាណជា១១ព្រឹក គេឃើញស្រ្តី២នាក់ យកថង់ខ្មៅមកចោលក្នុងគំនរសម្រាម លុះរហូតដល់មោ៉ង១១:៣០នាទី បុរសម្នាក់ក៍បានយកថង់សម្រាមមកចោលដែរ គ្រានោះស្រាប់តែគាត់ក្រលេកទៅមានការសង្ស័យក៍ហែកមើល បន្ទាប់មកក៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ ប៉ុន្តែអ្វីដែលគួរឱ្យអាណិតអាសូរនោះគឺទារកម្នាក់ ត្រូវបានឪពុកម្តាយបោះចោលដោយគ្មានការទទួលខុសត្រូវ និយាយឱ្យចំហាក់បីដូចជាសម្លាប់ទារកម្នាក់ទាំងមិនទាន់បានឃើញពន្លឺថ្ងៃផងនោះ…

First news: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរការា៉ស់សាំង មុខពេទ្យកាល់មែ៉ត្រ

(ភ្នំពេញ): តាមសេចក្តីរាយការណ៍មកថា នៅមោ៉ង៥:០០ព្រឹក ថ្ងៃសុក្រនេះ មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋដែលគេអះអាងថា នៅកៀក ភោជនីយដ្ឋាន សេង លីប ពោលជាកន្លែងលក់គ្រេឿងបន្លាស់ឡាន នៅក្បែរស្ថានីយ៍ប្រេងឥន្ទ:កាលតិច តាមបណ្តោយផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅជិតមន្ទីពេទ្យ កាល់មែ៉ត្រ ។ នៅមោ៉ង៥:៤០នាទីពេលនេះ ឡានទឹកបាននិងកំពុងចេញអន្តរាគមន៍ គ្រាដែលអគ្គិភ័យបានឆាបឆេះអស់របស់របរមួយចំនួន…

ACU: ការប្រកាសទ្រព្យសម្បត្តិលោក កឹម សុខា ៣លើក មិនខុសច្បាប់ទេ

(ភ្នំពេញ)៖ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិលោក កឹម សុខា ពិតជាត្រឹមត្រូវ ។ មន្រ្តីដដែលបញ្ជាក់ថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិនិងជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុលចំនួន៣លើក ដោយលើកទី១ ប្រកាសនៅថ្ងៃទី២៨មីនា ២០១១ លើកទី២ ប្រកាសនៅថ្ងៃទី២៣មករា ២០១៣និងប្រកាសលើកទី៣នៅថ្ងៃទី២៦មករា…