កូរទាល់តែផ្អើលសាលាកសិកម្មម្សិលមិញ ពីវត្តមានតារាចាស់ថ្មី

កាលពីថ្ងៃទី៥ កុម្ភៈ តារាសិល្បៈចាស់ក្មេងយ៉ាងច្រើនកុះករ ដែលភាគច្រើនគឺជាតារាល្បីៗនៅក្នុងពិភពសិល្បៈ បានបើកការប្រគំតន្ត្រីយ៉ាងកក្រើកតែម្ដងបំផុសអោយមានការបរិច្ចាគឈាមនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង។ វត្តមានតារាៗ ត្រូវគេឃើញច្រៀងកូរ កំប្លែងកូរ និង រាំកូរឡើងផ្អើលនិស្សិតនៅក្នុងថ្ងៃនោះផង បើទោះជាការច្រៀងរាំពេញមួយថ្ងៃនោះ មិនទទួលបានប្រាក់កម្រៃ។ វត្តមានតារាដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនោះ ត្រូវគេកត់សម្គាល់ថាបង្កបរិយាកាសសប្បាយរីករាយ តាំងពីម៉ោងបើកឆាកតែម្ដង បន្ទាប់ពីការចូលរួមរបស់តារាៗចាស់ក្មេងទាំងនេះ រួមគ្នារំលេចការច្រៀងរាំដោយមិនប្រកាន់តារាចាស់ថ្មី ហើយធ្វើអោយការច្រៀងរាំ ទទួលបានការគាំទ្រពីសំណាក់និស្សិតយ៉ាងពេញទំហឹង។ នេះជាឆ្នាំទី២របស់គ្រួសារតារាកម្ពុជា…

ខាត់ សុឃីម រំពឹងផ្ទុះជាមួយ ពេជ្រ សោភា

ប្រហែលជាសល់តែមួយអាទិត្យទៀតប៉ុណ្ណោះ ការសម្ដែងឌឺដង និងបង្ហាញពីការកាច់កុងយ៉ាងស៊ីសាច់ហុតឈាមរបស់អ្នកនាង ខាត់ សុឃីម និងតារាចម្រៀង អ្នកនាងពេជ្រ សោភា នៅក្នុងភាពយន្តរឿង«បិសាចគួរអោយស្រឡាញ់» នឹងត្រូវដាក់ផ្សាយជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស បន្ទាប់ពីសម្ងំថតអស់ច្រើនដែរ។ តារាចម្រៀងដែលពោរពេញដោយភាពរួសរាយរាក់ទាក់ និងក្រមិចក្រម៉ើមរូបនេះបង្ហាញការរំពឹងយ៉ាងខ្លាំងថា អ្នកនាងនឹងផ្ទុះបើភាពយន្តនេះដំណើរការចាក់បង្ហាញ។ អ្នកនាងខាត់ សុឃីម និយាយថាមិនមែនជាលើកទី១នោះទេ ដែលអ្នកនាងបានសម្ដែងជាតួចិត្តអាក្រក់ឃោឃៅ និងពិលពុលដល់កំពូល ប៉ុន្តែអ្នកនាងនៅតែយល់ឃើញថាមួយរឿងដែលបានសម្ដែងក្នុងរឿង«បិសាចគួរអោយស្រឡាញ់»…

មាស សុខសោភា ស៊ិចស៊ីទាំងលើទាំងក្រោម នៅប៉ុស្ដិ៍លេខ៥

ការប្រគំតន្ត្រីដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៤ កុម្ភៈ នៅស្ប៉ាកតាវ៉ាន់ដេង គេកត់សម្គាល់ថាតារាចម្រៀងកញ្ញា មាស សុខសោភា លែងខ្លួនស៊ិចស៊ីម៉ាចាស់ដៃ ក្នុងពេលដែលនាងបង្ហាញខ្លួនច្រៀងរាំនៅលើវេទិកា។ ជាមួយនឹងឈុតបញ្ចេញសាច់ដើមទ្រូងគួរអោយក្រឺតក្នាញ់ កញ្ញាក៏បង្ហាញសាច់ភ្លៅសខ្ចីធ្វើអោយម្នាក់ៗដក.កចំហរមាត់ នឹងការលែងខ្លួនរបស់នាងផងដែរ។ ស្ទីលតែងខ្លួនដែលបានធ្វើឡើងនោះ ធ្វើអោយអ្នកគាំទ្ររបស់នាងផ្តោតការគាំទ្រយ៉ាងខ្លាំង ថានាងស្រស់ស្អាត និងមើលទៅមិនចាញ់តារាដែលលេងខ្លួនស៊ិចស៊ីមួយចំនួននោះទេ។ ជាមួយនឹងការបញ្ចេញសាច់គល់ដើមទ្រូង និងខោខ្លីបញ្ចេញភ្លៅសក្បុសមិនមានអ្នកណាមិនចាប់អារម្មណ៍នឹងរូបសម្រស់របស់នាងនោះទេ។ ប៉ុន្តែក៏មានអ្នកខ្លះរិះគន់ចំពោះស្ទីលតែងខ្លួនរបស់នាងផងដែរ ដោយអ្នកខ្លះនិយាយថានាងមើលទៅស៊ិចស៊ីហួសហេតុនៅលើកញ្ចក់ទូរទស្សន៍…

តារាចាស់ថ្មី ជាង៥០ដួង បើកការប្រគំតន្ត្រីសប្បុរសធម៌ នៅថ្ងៃនេះ

នៅថ្ងៃទី៥ កុម្ភៈ តារាសិល្បៈដែលត្រូវគេស្គាល់ថាជាតារាចាស់ថ្មីរបស់«គ្រួសារតារាកម្ពុជា»ប្រមាណរហូតដល់ជិត៦០រូប នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដើម្បីបំផុសអោយមានការបរិច្ចាគឈាមប្រចាំរបស់ខ្លួន។ នេះជាការចូលរួមបំផុសរបស់តារាសិល្បៈលើកទី២ហើយ ដោយគ្រាន់តែតារាសិល្បៈចូលរួមនៅក្នុងឆ្នាំនេះ ត្រូវគេកត់សម្គាល់ថាមានសភាពផុលផុសជាងឆ្នាំមុន។ យោងតាមការប្រកាសលើផេក «គ្រួសារតារាកម្ពុជា» តារាៗដែលត្រូវគេស្គាល់ថាភាគច្រើនមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងច្រើនកុះករ នឹងបង្ហាញខ្លួននៅក្នុងការប្រគំតន្ត្រីនៅសាលាកសិកម្មចំការដូងនេះ ដោយតារាម្នាក់ៗបានទាំងចែកក្រុមគ្នាទៅច្រៀង និងសម្ដែងពេលព្រឹក និងពេលរសៀល ដើម្បីធ្វើអោយទិវារបរិច្ចាគឈាមប្រចាំឆ្នាំរបស់និស្សិតនៅទីនោះកាន់តែមានទិដ្ឋភាពអ៊ូអរនោះផង។ តារាៗដែលគម្រោងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះរួមមាន អ្នកនាងខាត់ សុឃីម អ្នកនាងម៉ៅ…

ម្ចាស់ផលិតកម្ម«C2GO» នាំបវរកញ្ញាខ្មែរទៅវៀតណាមយ៉ាងតក់ក្រហក់ ទាំងការចែកអំណោយមិនចង់ចប់!

កាលពីព្រឹកថ្ងៃទី៤ កុម្ភៈ លោកអេថិន ជានិច្ច ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្ម«C2Go»ដែលបានផលិតរឿង«ខ្មោចស៊ីឈ្នូល» និងជាប្រធានអង្គការ«ខ្ញុំខ្មែរ»បានចុះចែកអំណោយដល់គ្រួសារក្រីក្រមួយចំនួនស្ថិតនៅភូមិព្រែកអញ្ចាញ។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះ គឺលោកចុះប្រគល់អំណោយមិនទាន់បានចប់ចុងចប់ដើមផង ក៏ប្រកាសចាកចេញភ្លាមៗ ដោយលោកប្រកាសថាដើម្បីប្រញាប់ចាកចេញទៅវៀតណាមក្នុងគម្រោងដឹកនាំបេក្ខនារីតំណាងប្រទេសកម្ពុជាមួយរូប អោយទៅប្រកួតបវរកញ្ញាតំណាងជាតិនៅក្នុងព្រឹត្តិការណ៍មួយ។ គម្រោងចាកចេញទាំងតក់ក្រហល់នេះ ត្រូវបានប្រកាសថាកើតឡើងដោយសារតែភាគីដែលដឹកនាំតារាខ្មែរអោយទៅប្រកួតនៅក្នុងប្រទេសវៀតណាមស្នើអោយលោកជួយដឹកនាំទៅ ហើយលោកមិនចង់ធ្វើអោយនារីខ្មែរដែលមានឈ្មោះតំណាងជាតិបាត់បង់ឱកាសចេញប្រកួត ទើបលោកសម្រេចចិត្តទទួលចាត់ចែងអោយបានទៅ។ លោកអេថិន ជានិច្ច បានថ្លែងក្នុងពិធីចែកអំណោយនៅភូមិព្រែកអញ្ចាញនាព្រឹកនោះថា បើតាមតែលោកត្រូវទទួលភារៈដឹកនាំបវរកញ្ញាកម្ពុជាអោយចេញទៅប្រកួតនៅវៀតណាម លោកគួរតែរំសាយគម្រោងចែកអំណោយ…

ដល់កំណត់ សូ ស្រណោះ បញ្ជូន៣៧រូប ឲ្យដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិជាថ្មី

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ កាលពីល្ងាចថ្ងៃទី៤ កុម្ភៈ លោកសូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានអះអាងថាក្រោយពីទទួលជោគជ័យក្នុងការបញ្ជូនកូនសិស្សខាងផ្នែកតន្ត្រីករ និងអ្នកចម្រៀងផ្នែកអូប៉េរ៉ា អោយទៅប្រឡងក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរីនាពេលកន្លងទៅ លោកត្រូវដល់កំណត់បញ្ជូនកូនសិស្សរបស់ខ្លួនប្រមាណជា៣៧រូប អោយទៅប្រឡងក្នុងកម្មវិធីតន្ត្រីអន្តរជាតិជាថ្មីទៀតហើយ ដែលកម្មវិធីនេះនឹងមានប្រទេសរហូតដល់៩ ឬ១០ចូលប្រកួត។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដែលនឹងគម្រោងធ្វើឡើងនៅថ្ងៃទី៨ និងថ្ងៃទី៩ កុម្ភៈនេះ មិនមែនធ្វើឡើងនៅក្រៅប្រទេសដូចមុនទៀត គឺធ្វើនៅខេត្តសៀមរាប នៅលើទឹកដីប្រទេសកម្ពុជាដែលជាការរៀបចំជាលើកទី១តែម្ដង។…

ដើម្បីអ្នកសិល្បៈ ម៉ៅ ប៊ុនរតនា ចំណាយដល់ជាង២០ម៉ឺនដុល្លារ

កាលពីរសៀលថ្ងៃទី៤ កុម្ភៈ លោកម៉ៅ ប៊ុនរតនា ដែលត្រូវគេស្គាល់ថាជាថៅកែរបស់ហាងលក់សម្លៀកបំពាក់ Mr. Man ដ៏ល្បីឈ្មោះ បានចំណាយថវិការរហូតដល់ជាង២០ម៉ឺនដុល្លារ បើកភោជនីយដ្ឋាន និងហាងកាហ្វេធំមួយ ស្ថិតនៅកែងស្ដុបវត្តកោះ ឬស្ដុបកែងផ្លូវព្រះមុន្នីវង្សចុះទៅផ្សារអូរឫស្សី ដោយលោកប្រកាសថាជាអាជីវកម្មដើម្បីតម្រូវចិត្តអ្នកសិល្បៈ បន្ទាប់ពីលោកបានបើកហាងខោអាវដែលបានក្លាយជាប្រយោជន៍ដល់តារាសិល្បៈរួចមកហើយ។ អ៊ីចឹងហើយការសម្ពោធអាជីវកម្មមួយនេះរបស់លោក មានការចូលរួមដោយតារាសិល្បៈកុះករ ដែលតារាទាំងនោះសុទ្ធតែជាតារាសិល្បៈដែលទទួលបានការស្ពុនស័រសម្លៀកបំពាក់ពីហាងខោអាវរបស់លោក។ លោក ម៉ៅ…

ត្រឡប់ជាថ្មី តន្ត្រីខ្មែរថៃប៉ុស្ដិ៍លេខ៥ ប្រកាសជ្រើសតារាថ្មី ឲ្យចូលសាន់ដេ

ប្រមាណជាច្រើនខែមកហើយ ដែលប៉ុស្ដិ៍លេខ៥បានបិទតន្ត្រីរបស់ខ្លួនដោយសារតែហេតុផលមិនមានទីតាំងរៀបចំ ឬមិនមានទីតាំងសមស្របក្នុងការសហការ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៤ កុម្ភៈ ស្ថាប័នមួយនេះបានសម្រេចបើកតន្ត្រីជាថ្មី ដោយការប្រគំតន្ត្រីលើកនេះ គឺបានរំលេចតារាថៃ និងខ្មែរល្បីៗ ដោយប៉ុស្ដិ៍លេខ៥ប្រកាសថាក្រៅពីគ្រោងបង្ហាញវត្តមានតារាចម្រៀងល្បីៗមកពីប្រទេសទាំងពីរ ក៏នឹងរំលេចកម្មវិធីប្រឡងចម្រៀង ដើម្បីជម្រើសយកតារាថ្មីអោយចូលផលិតកម្មសាន់ដេ និងជម្រើសយកតារាសម្ដែងអោយសម្ដែងភាពយន្តនៅប៉ូស្ដិ៍លេខ៥នោះផង។ យោងតាមការបញ្ជាក់ថារបស់អ្នករៀបចំកម្មវិធីសិល្បៈប្រចាំប៉ុស្ដិ៍លេខ៥ លោកហួង តារាមុន្នី បានអះអាងថាចាប់ពីដើមខែកុម្ភៈក្នុងឆ្នាំ២០១៨នេះតទៅ ស្ថាប័នរបស់លោកនឹងបើកការប្រគំតន្ត្រីប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ រហូតដល់ម៉ោង១រសៀល…

ខួបកំណើតឆ្នាំនេះ ខាត់ សុឃីម ប្លែកពីគេ

ខុសពីឆ្នាំមុនៗ ដែលខាត់ សុឃីម រមែងរៀបចំពិធីជួបជុំជាមួយគ្រួសារ និងមិត្តភ័ក្រ្ត ហើយមានក្ដីប្រាថ្នាច្រើនយ៉ាងច្រើន សម្រាប់ពិធីគម្រប់ខួប៣៨ឆ្នាំ ដែលបានមកដល់កាលពីថ្ងៃទី២ កុម្ភៈមុននេះ អ្នកនាងបែរជាខុសពីឆ្នាំកន្លងមក។ ក្រៅពីមិនធ្វើពិធីជួបជុំណាមួយទាល់តែសោះ សូម្បីតែបំណងប្រាថ្នាក៏មិនដូចសព្វដងនោះដែរ។ អ្នកនាងខាត់ សុឃីម និយាយថាអ្នកនាងអត់មានពេលរៀបចំកម្មវិធីជួបជុំណាមួយសម្រាប់ថ្ងៃខួបកំណើតនោះទេ ដោយសារតែការងារសម្អាងការ ជួលភ្លេង និងទទួលថតរូបក្នុងពិធីមង្គលរបស់អ្នកនាង និងស្វាមីរវល់ដល់ថ្នាក់សូម្បីតែជួបមុខកូនទាំង២ក៏អត់ឃើញ។ អ្នកនាងបានត្រឹមតែបង្ហោះអោយដឹងពីថ្ងៃកំណើតរបស់ខ្លួន…

ពេជ្រ ចរណៃ ប្រកាសលក់ហាងទាំងមិនស្ដាយ ក្រោមហេតុផល២

ក្រោយទទួលបានការវះកាត់ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ត្រូវគេកត់សម្គាល់ថាបានទទួលការចាប់អារម្មណ៍ក្នុងទីផ្សារសិល្បៈយ៉ាងខ្លាំងទាំងកិច្ចសម្ភាសន៍ និងកុងត្រាអោយសម្ដែង បើទោះជានាងមិនទាន់ហ៊ានទទួលឈុតសម្ដែងដែលប្រើកម្លាំងខ្លាំងៗ ព្រោះតែមានតំណមពីខាងពេទ្យថៃអោយថ្នមខ្លួន៦ខែនោះ។ អ្វីដែលគេកត់សម្គាល់បន្ថែមទៀត គឺនាងបានប្រកាសលក់ហាងកាត់សក់ជាសាធារណៈ ដោយការប្រកាសលក់នេះ គឺមានហេតុផលធំ២។ ពេជ្រ ចរណៃ និយាយថា នាងបានសេងហាងរបស់ខ្លួនចោលហើយក្នុងតម្លៃ២៥០០ដុល្លារ ស្ថិតនៅម្ដុំភ្នំពេញថ្មី បើទោះជាហាងមួយនេះមានភ្ញៀវ មានម៉ូយ និងធ្លាប់ជួយអោយគ្រួសារនាងមានប្រាក់ចំណូលជាប្រចាំ…