តូច ស្រីពេជ្រ ជក់សូរប្រមូលលុយនៅអាមេរិក

មកទល់ពេលនេះ តារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ នៅតែស្ថិតនៅលើទឹកដីអាមេរិកមិនទាន់កំណត់ផែនការត្រលប់មកស្រុកកំណើតវិញនៅឡើយទេ ដោយគេឃើញអ្នកនាងសម្ងំមើលខុសត្រូវក្នុងហាងដូណាត់មួយកន្លែងនៅទីនោះ ហើយទទួលបានកម្រៃមិនអន់ឡើយ ទើបអ្នកនាងជក់សូរប្រមូលលុយរហូតភ្លេចគម្រោងវិលត្រឡប់មកវិញ។ យ៉ាងណាមិញមានការបញ្ជាក់ថាអ្នកនាង និងដឹកដៃ កូនស្រីត្រឡប់មកស្រុកកំណើតវិញក្នុងពេលខាងមុខ ដោយគ្រាន់តែអ្នកនាងចង់ប្រមូលលុយពីការងារក្នុងហាងដូណាត់អោយបានច្រើនបន្តិច ដើម្បីយកលុយមកធ្វើខួបកំណើតអោយកូនស្រីក្នុងខែ៥ដ៏ខ្លីប៉ុណ្ណោះ។ អ្នកនាង តូច ស្រីពេជ្រ បានសារភាពថាអ្នកនាងពិតជាសប្បាយនឹងការកើបលុយក្នុងហាងដូណាត់របស់បងប្អូននាងនៅលើទឹកដីសហរដ្ឋអាមេរិកប្រាកដមែន ជាពិសេសបន្ទាប់ពីអ្នកនាងទៅកម្សាន្តជាមួយកូនស្រីនៅទីនោះ ហើយត្រូវម្ចាស់ហាងដែលបងប្អូនរបស់អ្នកនាងប្រគល់អោយអ្នកនាងមើលការខុសត្រូវ ដោយអ្នកនាងបង្ហើបថាទទួលបានកម្រៃពីការងារនេះច្រើនដែរ…

អៀង ចេនឡា ឡើងកូដជំនួសតំណែងនាយកុយ

ចាប់តាំងពីបានវិវត្តន៍ខ្លួនជាតារាកំប្លែង ក្រោយពីអាជីពចម្រៀង និងពិធីករអស់យូរឆ្នាំមិនសូវទទួលផ្លែផ្កា លោក អៀង ចេនឡា ត្រូវគេកត់សម្គាល់ទទួលបានឱកាសការងារច្រើនឡើងនាពេលចុងក្រោយ។ លោកក៏បានគ្រងតំណែងជាតារាសម្ដែងមួយរូប ដែលមានទីផ្សារទាំងការសម្ដែងជាតួឪពុក ជាតួកាច ជាចិត្តអាក្រក់នៅក្នុងពិភពសម្ដែងមិនអន់ជាងតារាសម្ដែងជើងចាស់ផងដែរ។ អ្វីដែលគេកត់សម្គាល់ គឺលោកត្រូវបានទូរទស្សន៍ថោន ជ្រើសអោយជំនួសតំណែងនាយកុយដែលធ្លាប់ឈ្មោះកាលពីជាង១០ឆ្នាំមុន ក្នុងរឿង«ជ័យគ្រត២០១៨» ដែលត្រៀមនឹងដាក់ផ្សាយក្នុងពេលខាងមុខនោះផង។ លោក អៀង ចេនឡា និយាយថាការសម្ដែងក្នុងរឿង«ជ័យគ្រត២០១៨»បានធ្វើអោយលោកមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង…

នាយ វីតាមីនសេ ត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត!

ប្រមាណមួយសប្ដាហ៍មកហើយដែលលោកពូនាយវីតាមីន សេ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែស្ថានភាពជំងឺទឹកនោមផ្អែមរបស់លោកចុះៗដល់ថ្នាក់បណ្ដាលអោយលោកធ្វើទុក្ខរហូតដល់ក្លាយជាអ្នកជំងឺខ្វះគ្រាប់ឈាម។ លោកត្រូវបានគ្រូពេទ្យបញ្ចូលឈាមជួយសង្គ្រោះកាលពីល្ងាចថ្ងៃទី៧ កុម្ភៈ ដោយមានការអះអាងថាបើកុំតែមានការបញ្ចូលឈាមបានទាន់ពេលគឺលោកក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ អ្នកនាង ប៉េងប៉ោង និយាយថាលោកឪពុករបស់អ្នកនាងត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃមួយរយៈមកហើយ តែដោយសារតែខាងពេទ្យថៃមិនទាន់អោយលទ្ធផលពីដុំសាច់នោះទៅហើយ ទើបអ្នកនាងអោយលោកឪពុកត្រឡប់មកស្រុកខ្មែរមុន ហើយអ្នកនាងស្នាក់នៅនៅក្នុងប្រទេសថៃដើម្បីរង់ចាំទទួលលទ្ធផលកុំអោយឡើងចុះច្រើនដង។ អ្នកនាងថាលោកពូវីតាមីនសេ ក្រោយពេលមកដល់ស្រុកក៏ចាប់ផ្ដើមធ្វើទុក្ខ ដោយសារតែជាតិស្ករចុះខ្លាំង ហើយបណ្ដាលអោយលោកបាត់បង់ឈាមក្នុងខ្លួនរហូតដល់ថ្នាក់ទន់ដៃទន់ជើងហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។ អ្នកនាងថាលោកកាន់តែធ្វើទុក្ខខ្លាំង ហើយដោយសារតែសម្ពាធឈាមឈានដល់ខ្វះគ្រាប់ឈាមខ្លាំងក្លា ទើបអ្នកនាងដាក់សំណើរអោយគ្រួសារតារាកម្ពុជាស្នើឈាមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម…

តារាចម្រៀង ភីជេន ប្រកាសប្រែខ្លួនជា កែវ ពេជ្រករុណា

ការប្រឡូកចូលសិល្បៈហើយតម្រូវអោយតារាសិល្បៈសម្រេចចិត្តបំបិទចោលឈ្មោះកំណើតរបស់ខ្លួនបានក្លាយជារឿងយ៉ាងសាមញ្ញទៅហើយ ដោយសារតែតារាភាគច្រើនយល់ថាលុះត្រាតែឈ្មោះដាក់ថ្មី ហើយមានន័យ និងពីរោះផង ងាយស្រួលល្បីជាង។ យ៉ាងណាមិញ សម្រាប់តារាសម្ដែង លោក ភីជេន ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងរបស់ផលិតកម្ម E Nation ផង ស្រាប់តែប្រកាសប្ដូរឈ្មោះដែលបានប្រើនៅក្នុងផលិតកម្មនោះចោលទៀតហើយ បន្ទាប់ពីឈ្មោះភីជេនដែលប្រើអស់រយៈពេលជាង១ឆ្នាំ ដូចមិនសូវមានហាងឆេង។ លោក កែវ ពេជ្រសុខជា ដែលបានប្រើឈ្មោះ…

រឿង«ធ្មប់» ក្លាយជាភាពយន្តខ្មែរទី២ វាយលុកទីផ្សារនៅប្រ៊ុយណេ!

យោងតាមការអះអាងថារបស់ លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «ធ្មប់» បានអះអាងថា ភាពយន្តមួយនេះកំពុងដាក់បញ្ចាំងលក់សំបុត្រនៅក្នុងប្រទេសប្រ៊ុយណេ ដោយទទួលបាននការគាំទ្រខ្លាំងក្លាតាំងពីដាក់លក់សំបុត្រ។ សូម្បីតែឯកអគ្គរាជទូតខ្មែរប្រចាំនៅក្នុងប្រទេសនោះ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រ៊ុយណេ ក៏បានស្វាគមន៍ខ្លាំងក្លាជាមួយនឹងការបង្ហាញខ្លួនរបស់រឿង«ធ្មប់» ក្នុងការដាក់បញ្ចាំងលក់សំបុត្រនោះផងដែរ។ លោក ហ៊ុយ យ៉ាឡេង និយាយថា គ្មានអ្វីសប្បាយចិត្តជាងភាពយន្តរបស់ខ្មែរទៅដាក់បញ្ចាំងនៅទីនោះ ហើយមានមន្ត្រីខ្មែរ និងពលរដ្ឋប្រ៊ុយណេ…

មិននឹកស្មាន អ៊ាម វន្នី ត្រូវមន្ត្រីស្ថានទូតកូរ៉េច្រានចោល

គ្មានអ្នកណានឹកស្មាននោះទេ ថាតារាចម្រៀងដែលធ្លាប់មានប្រវត្តិចេញសម្ដែងដល់ទៅទឹកដីអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត ស្រាប់តែត្រូវស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបដិសេធមិនអោយធ្វើដំណើរទៅកាន់ប្រទេសនេះ ដោយលោកហេតុផលថាខ្លាចលោកបានចេញទៅដល់កូរ៉េហើយមិនព្រមត្រលប់មកវិញ។ លោកត្រូវស្ថានទូតកូរ៉េច្រានចោល ក្នុងគម្រោងស្នើសុំចេញសម្ដែងក្នុងគម្រោងសប្បុរសធម៌ធំមួយ ដែលរៀបចំដោយអង្គការ«ខ្ញុំខ្មែរ» ក្នុងបំណងរ៉ៃអង្គាសថវិកាជួយដល់ស្រ្តីមេម៉ាយ និងក្មេងៗក្រីក្រនៅកម្ពុជា និងដើម្បីយកឱកាសទៅច្រៀងរាំអោយពលករខ្មែរធ្វើការទីនោះរីករាយកុំអោយនឹកស្រុក។ លោក ហាក់ ធៀមុនី ដែលត្រូវគេស្គាល់ថាជាអ្នកចាត់ចែងឯកសាររបស់តួរត់ចាំចុះឡើងៗតំណាងឲ្យអង្គការខ្ញុំខ្មែរ បានអះអាងថាក្នុងចំណោមតារាចម្រៀងច្រើនរូបដែលបានរត់ការអោយចេញសម្ដែងនៅក្នុងប្រទេសកូរ៉េនាពាក់កណ្ដាលខែកុម្ភៈនេះ លោកអ៊ាម វន្នី ត្រូវបានស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាសម្រេចមិនអោយទិដ្ឋាការនោះទេ បើទោះជាលោកព្យាយាមប្រគល់អោយនូវឯកសារពាក់ព័ន្ធដើម្បីអោយបានចេញរួច។…

រុន ណាកូ ក្រោយមានសន្ទុះ ចាប់ផ្ដើមមើលរំលងសិល្បៈ

ខុសពីតារាភាគច្រើនដែលបន់អោយតែមានការងារច្រៀងរាំ និងសម្ដែងទទួលដៃ២ខ្វារក តារាសម្ដែងវ័យក្មេងលោក រុន ណាកូ ក្រោយពីលេចមុខមាត់ក្នុងរឿង«នរណា Comeback » និងរឿង«ម៉ាដាមអាប២០១៨» និងតារារយៈការសង្គមធំៗរបស់គ្រួសារតារាកម្ពុជាកន្លងមក បែរជាប្រកាសមើលរំលងពីការទាក់ទងអោយលោកចុះថត និងច្រៀងរាំទៅវិញ។ លោកអះអាងថាកាលពីមុនអោយតែមានឱកាសចេញមុខគឺសុខចិត្តទម្លាក់ចោលសូម្បីតែការងារផ្ទាល់ខ្លួន និងការរៀនសូត្រ ប៉ុន្តែក្រោយការប្រឡូកចូល លោកបែរជាមានអារម្មណ៍លែងសូវពុះកញ្ជ្រោល។ លោក រុន ណាកូ បានថ្លែងប្រាប់ថា…

ជាង១ឆ្នាំមាន៧បទទៅហើយ! តារាចម្រៀង ប៊ីគីណាល់ នៅតែថ្ងូរទីផ្សារ

ខុសពីតារាមួយចំនួនដែលគេប្រកាសថា ទទួលបានសន្ទុះទីផ្សារ ត្រឹមតែមានបទចម្រៀងផ្ទាល់ខ្លួន២បទ ឬ ៣បទ តារាចម្រៀងលោក ប៊ីគីណាល់ ដែលត្រូវគេស្គាល់ថា មានស្រុកកំណេីតនៅភូមិព្រៃធំឃុំ ឃុំទូកមាស ស្រុកបន្ទាយមាសខេត្តកំពត បែរជាអះអាងលោកមានបទចម្រៀងផ្ទាល់ខ្លួន ដែលភាគច្រើនជា Original Song ផង ដល់ទៅ៧បទ ប៉ុន្តែនៅតែពិបាកវាយលុកទីផ្សារ។ លោកហាក់ទម្លាក់កំហុសថា ទីផ្សារតារាជំនាន់ថ្មីពោរពេញដោយការប្រកួតប្រជែង…

ម៉ា ច័ន្ទបញ្ញា បញ្ចេញបទថ្មីក្រោយស្ងាត់ជិត១ឆ្នាំ ស្របនឹងភាពយន្តដាក់បញ្ចាំង

រយៈពេលជិតមួយឆ្នាំមកហើយ ដែលតាចម្រៀងOriginal Song និងជាអ្នកនិពន្ធចម្រៀងផង លោក ម៉ា ច័ន្ទបញ្ញា អត់មានបទថថ្មីចេញច្រៀង ដោយសារតែលោករវល់នឹងការងារថតកុន ការងារថតចម្រៀង និងនិពន្ធស្នាដៃថ្មីៗ តែមិនទាន់ចង់បញ្ចេញ។ យ៉ាងណាមិញ លោកបានប្រកាសថាក្រោយពីស្ងាត់រំលេចបទចម្រៀងអស់រយៈយ៉ាងយូរនេះ បទថ្មីរបស់លោកក្រោមចំណងជើងថា «សន្យា» ត្រូវបានបញ្ចេញហើយ ដោយដាក់ក្នុងភាពយន្តខ្នាតធំរឿង «កិច្ចសន្យាស្នេហ៍Tom &…

ស៊ុន ណារីម៉ូនីកា ធ្លាក់ខ្លួនដល់ថ្នាក់គ្មានលុយសង្គ្រោះជីវិតកូនប្រុសនៅពេទ្យ តែខំប្រឹងលាក់!

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងស៊ុន ណារីម៉ូនីកា ដែលជាតារាកំប្លែង និងជាតារកំប្លែងល្បីឈ្មោះ ស្រាប់តែត្រូវបានក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យកុសុមៈ ដែលអ្នកនាងបានបញ្ជូនកូនប្រុសទៅសង្គ្រោះបន្ទាន់ និងតារាៗស្និទ្ធស្នាលដែលបានទៅសួរសុខទុក្ខកូនប្រុសរបស់អ្នកនាងដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរក្នុងប៉ុន្មានថ្ងៃនេះ បានអះអាងថាអ្នកនាងអត់មានលទ្ធភាពព្យាបាលកូនប្រុសនោះទេ ដោយសូម្បីតែលទ្ធភាពបញ្ជូនកូនអោយទៅព្យាបាលក្នុងមន្ទីរពេទ្យឯកជនល្អៗ ក៏មិនមាននោះដែរ កុំថាដល់ថ្នាក់ត្រូវបញ្ជូនអោយចេញទៅព្យាបាលនៅក្រៅប្រទេស។ ម្នាក់ៗដែលឮរឿងនេះ មានអារម្មណ៍ស្រឡាំងកាំងតែម្ដង ក្នុងពេលដែលអ្នកនាងធ្លាក់ខ្លួនព្រោះតែត្រូវព្យាបាលកូនប្រុសដែលឈឺរ៉ាំរ៉ៃយូរឆ្នាំដល់ថ្នាក់អស់ផ្ទះមួយកន្លែងទៅហើយ តែអ្នកនាងបែរជាមិនដែលថ្ងូរអោយមហាជនបានដឹង។ ក្រោយការទម្លាយយ៉ាងច្បាស់ការនេះ អ្នកនាងស៊ុន ណារីម៉ូនីកា…