មិនទាន់អស់ចិត្តផង ចរិយា ពេជ្រ ស្វាមីបាយបាយ

នៅយប់ថ្ងៃទី៣ កុម្ភៈ នេះ ស្វាមីរបស់តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ បាយបាយទៅកាន់ប្រទេសអូស្រ្តាលីវិញហើយ ដែលនេះគឺជាដំណើរឃ្លាតគ្នាជាលើកទី១ ចាប់តាំងពីអ្នកទាំងពីររៀបការជាមួយគ្នា។ យ៉ាងណាមិញគេក៏ឃើញស្វាមីរបស់អ្នកនាងនាំអ្នកនាងដើរកម្សាន្តនៅក្នុងប្រទេសជប៉ុន និងនៅតំបន់គីរីរម្យបន្សល់ទុកនូវភាពផ្អែមល្ហែមរាប់មិនអស់ផងដែរ មុនពេលបាយបាយពីគ្នា។ អ្នកនាងចរិយា ពេជ្រ បានអះអាងថាស្វាមីរបស់អ្នកនាងនឹងចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី៣ កុម្ភៈនេះហើយ ដើម្បីត្រលប់ទៅធ្វើការនៅក្នុងប្រទេសអូស្រ្តាលី ដែលជាប្រទេសកំណើតរបស់លោកវិញ។ អ្នកនាងថា មុនពេលស្វាមីដល់ថ្ងៃបាយបាយ…

តារាសម្ដែង ប្រាជ្ញ ឆវ័ន្ត ប្រកាសជំហរធ្វើ PM នៅក្រៅសិល្បៈ

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងលោក ប្រាជ្ញ ឆវ័ន្ត ទទួលបានឱកាសសម្ដែងនៅក្នុងភាពយន្តកាន់តែច្រើន ដែលសន្ទុះឡើងកូដនេះ ក៏ស្របនឹងការងារជាមន្ត្រីកងរាជអាវុធហត្ថ ឬ PM របស់លោកក៏ទើបតែត្រូវបានតែងតាំងជាមន្ត្រីពេញសិទ្ធិផង។ លោកបានរៀបរាប់អោយដឹងពីតួនាទីរបស់លោក នៅខាងក្រៅសិល្បៈ ខណៈដែលលោកប្រកាសថា ការងារសិល្បៈចាប់ផ្ដើមកើនសន្ទុះចុងក្រោយ ក៏ដោយសារតែក្រុមផលិតករដឹងថា លោកគឺជាមន្ត្រីកងរាជអាវុធហត្ថ ដែលក្រៅពីមានកាយសប្បទាគ្រប់គ្រាន់ ក៏ចេះលោតហក់តម្រូវ តាមសាច់រឿង។ លោក…

ទីបំផុត សោភា ទេពី ឆ្លងចូលវគ្គ Live Show

ការប្រកួតជម្រុះក្នុងកម្មវិធី Cambodian Idol ត្រូវបានបញ្ចប់ហើយ កាលពីយប់ថ្ងៃទី២ កុម្ភៈ ដោយជម្រើសបានបេក្ខជន និងបេក្ខនារីខ្លាំងៗ ចំនួន១២រូបដោយឈាន ទៅដល់វគ្គ Live Show ។ ក្នុងចំណោមអ្នកមានសមត្ថភាពខ្លាំងៗ ដែលបានជាប់ទៅកាន់វគ្គនោះ បេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា…

ទើបបានតំណែងកៀក អម្ពរ ទេវី! ណាតាយ៉ា លេងរថយន្តតម្លៃជិត១០មុឺនដុល្លារ

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលតារាសម្ដែង និងជាតារាចម្រៀង កញ្ញា ណាតាយ៉ា បានបង្ហោះអោយឃើញថាកញ្ញា ទើបតែបានកាដូរថយន្តតម្លៃជិត១០មុឺនដុល្លារ។ កញ្ញាបានបង្ហោះនៅលើហ្វេសប៑ុក កាលពីថ្ងៃទី១ កុម្ភៈ ដែលជាថ្ងៃបើកទំព័រខែថ្មីតែម្ដង ដោយស៊េរីរថយន្តរបស់កញ្ញា កម្រមានឃើញជិះនៅស្រុកខ្មែរនោះផង។ រថយន្ដដែលកញ្ញា ទើបតែបង្ហោះអោយដឹងថាជាសមាជិកថ្មី នៅក្នុងជីវិតនេះ គឺម៉ាក Harrier ឆ្នាំ២០១៥ ដែលត្រូវគេស្គាល់ថាមានតម្លៃប្រហាក់ប្រហែលនឹងជិត១០មុឺនដុល្លារ…

ជំទាវ៤រូប កាន់តែល្បី ក្រោយបោះបង់សិល្បៈ

ធៀបនឹងតារាស្រីក្នុងពិភពសិល្បៈ ដែលមានស្វាមីហើយក្លាយជាជំទាវលូយឆាយ គេចាប់អារម្មណ៍ថា មានតែអតីតតារាស្រី៤រូបប៉ុណ្ណោះ ដែលមានការប្រមាញ់ពីជីវិតឯកជន រហូតក្លាយជាជំទាវល្បីឈ្មោះ បើទោះជាឈប់ធ្វើអ្នកសិល្បៈដូចមុន។ ជំទាវទាំង៤រូប ត្រូវគេឃើញឧស្សាហ៍ចេញមុខ និងមានព័ត៌មានបណ្ដាក់គ្នា នៅលើបណ្ដាញសារព័ត៌មាននោះផង។ ជំទាវទាំង៤នោះរួមមាន៖ អ្នកនាង ស្រីតូច ចំណាន៖ ភរិយារបស់លោកឧកញ៉ា គិត ម៉េង រូបនេះ ស្ទើរតែមានអ្នកតាមដានពីរឿងឯកជនរបស់អ្នកនាងតែម្ដង។…

សុខ សោម៉ាវត្តី តបគូស្នេហ៍ អ្នកលួចស្រឡាញ់អានហើយ ធ្លាក់ថ្លើមក្ឌុក

ខណៈដែលកីឡាករ លី វាហេទ ទើបតែបានបង្ហោះសារបញ្ជាក់ពីទឹកចិត្តរបស់ខ្លួនចំពោះអ្នកមេម៉ាយ អ្នកនាងសុខ សោម៉ាវត្តី ថាលោកនឹងសុំខ្លួនមិនបែកពីអ្នកនាងសូម្បីមួយជំហាន និងសុំអ្នកនាងធ្វើជាគូស្នេហ៍អស់មួយជីវិត ធ្វើអោយម្នាក់ៗមានការរំភើបចិត្តជំនួសអ្នកនាងនោះ ស្រាប់តែគេឃើញតារាស្រីរូបនេះបង្ហោះសារឆ្លើយតបគូស្នេហ៍អានហើយមានន័យរឹតតែរំភើប។ នេះជាសារដែលអ្នកនាងបញ្ជាក់កាន់តែច្បាស់ថាអ្នកនាង និងលី វាហេទ បើកចំហរស្នេហ៍ដោយលែងលាក់លៀមខុសពីមុននោះ។ សារដែលអ្នកនាងសុខ សោម៉ាវត្តី បង្ហោះឡើងអមដោយរូបភាពមួយសន្លឹកជាមួយគូស្នេហ៍នោះ គ្មានអ្នកមិនចាប់អារម្មណ៍នោះទេ ជាពិសេសអ្នកតែងតាមដានពីចំណងស្នេហ៍របស់អ្នកនាង ដើម្បីអោយប្រាកដចិត្តថាតើអ្នកនាង…

មិននឹកស្មានថា សុខ រ៉ាស៊ី ផ្ដួលគេផ្ដួលឯងដល់ម្លឹង!

ធៀបនឹងពិធីករឆ្នើមៗប្រចាំនៅក្នុងប្រទេសកម្ពុជា គេកត់សម្គាល់ថាមានតែពិធីករ លោក សុខ រ៉ាស៊ី ប៉ុណ្ណោះ ដែលកន្ត្រាក់បានទីផ្សារលប់លើសពិធីករផ្សេងៗក្នុងរង្វង់មួយឆ្នាំចុងក្រោយ។ ជាក់ស្ដែងតាំងពីចូលហង្សមាស លោកមិនត្រឹមតែត្រូវហង្សមាសដាក់អោយចេញមុខក្នុងកម្មវិធីធំៗធ្វើអោយលោកកាន់តែលេចធ្លោរប៉ុណ្ណោះទេ ប៉ុន្តែនៅកម្មវិធីខាងក្រៅមិនថាកម្មវិធីតន្ត្រីធំៗដែលមិនមានការផ្សាយផ្ទាល់នៅប៉ុស្ដិ៍ផ្សេង និងកម្មវិធីសម្ពោធនានាគឺពិធីកររូបនេះវ៉ាដាច់។ បើទោះជាមានគ្មានគណៈកម្មការណាម្នាក់វាយតម្លៃ និងមិនមានការកំណត់ឲ្យការស្ទង់មតិផ្លូវការណាមួយ តែគេអាចមើលដឹងតាមរយៈសកម្មភាពទទួលកម្មវិធីរបស់លោក សុខ រ៉ាស៊ី ថាលោកកំពុងវ៉ាដាច់ពិធីករដែលធ្លាប់កន្ត្រាក់បានទីផ្សារនៅក្នុងពិភពសិល្បៈស្ទើរមិនមានពិធីករណាមួយប្រជែងបាននោះទេ។ កាលពីមុនឲ្យមានកម្មវិធីខាងក្រៅទូរទស្សន៍ធំៗ គេឃើញ លោក…

ថន តារា ថាទាល់តែស្វាមីឡើងមកយក បានត្រឡប់ទៅថៃ

មកទល់នេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែងអ្នកនាង ថន តារា ដែលជាបងស្រីបង្កើតរបស់ ថា លក្ខិណា បង្ហាញមុខនៅក្នុងប្រទេសកម្ពុជាដោយមិនឃើញត្រឡប់ទៅរស់នៅជាមួយស្វាមីនៅក្នុងប្រទេសថៃវិញទាល់តែសោះ។ ម្នាក់ៗបានខ្សឹបខ្សៀវសង្ស័យពីទំនាក់ទំនងរបស់អ្នកនាង និងស្វាមី ប៉ុន្តែត្រូវបានអ្នកនាងបង្ហើបថាអត់មានបញ្ហានោះទេ ដោយគ្រាន់តែអ្នកនាងនឹងតម្រូវទាល់តែប្ដីឡើងមកយកទើបយល់ព្រមត្រឡប់ទៅវិញប៉ុណ្ណោះ។ អ្នកនាង ថន តារា បានបញ្ជាក់នៅចំពោះមុខម្ដាយបង្កើតក្នុងពិធីឡើងគេហដ្ឋានរបស់តារាសម្ដែងលោក បញ្ញា ថា អ្នកនាង…

នាយក្ដី បំពេញមុខនាយចឺម ក្នុងពិធីសម្បថ១ឆ្នាំ ក្រោយដំណឹងលែងប្រពន្ធខ្ទរខ្ទាយ

កាលពីយប់ថ្ងៃ៣០ មករា តារាសម្ដែងលោក ឈុន សុវណ្ណភក្ដី ដែលត្រូវគេស្គាល់ថាជាកូនថៅកែផលិតកម្មBKS និងតារាចម្រៀងនាយចឺម ធ្វើពិធីខួបមួយឆ្នាំនៃសម្បថដែលចាប់ដៃគ្នាជាបងប្អូនធម៌យ៉ាងអធឹកអធម ដោយសូម្បីតែភ្ញៀវកិត្តិយសក៏លាន់មាត់ថាតារាទាំងពីរកាន់តែស្អិតរមួតគ្នា និងផ្អែមល្ហែមដាក់គ្នា។ នេះជាពិធីធំដុំដែលនាយក្ដី និងគ្រួសារធ្វើអោយនាយចឺមយ៉ាងពេញមុខនៅវិឡារបស់ខ្លួននៅបុរីវិមានភ្នំពេញ កន្លែងនាយចឺមរស់នៅផងដែរ ដែលនេះពិធីមិនខុសពីការលើកមាត់នាយចឺម បន្ទាប់ពីដំណឹងលែងលះរបស់នាយក្ដី ត្រូវបានបែកខ្ចាយជាសាធារណៈ។ ពិធីខួបមួយឆ្នាំនៃការស្បថស្បែរវាងនាយចឺម និងនាយក្ដីនេះ ត្រូវបានតារាទាំងពីរប្រកាសថាដើម្បីចងរឹតទំនាក់ទំនងអោយកាន់តែរឹងមាំ តែត្រូវបានគេមើលឃើញថាជាពិធីដែលមានលក្ខណៈបង្ហាញពីភាពស្អិតរមួត…

ហាក់ ធៀមុនី ជាប់សម្ភាសន៍នៅកូរ៉េ

ប្រមាណជា២ខែចុងក្រោយ គេកត់សម្គាល់ថាស្ថានទូតកូរ៉េបានផ្ដល់លក្ខណ្ឌតឹងតែងកាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលចង់ធ្វើដំណើរកម្សាន្ត ឬតារាដែលចង់ទៅសម្ដែងនៅក្នុងប្រទេសកូរ៉េ។ ដោយសារតែមានប្រវត្តិពលរដ្ឋខ្មែរទៅហើយរត់មិនមកវិញ ធ្វើអោយត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់ ទើបធ្វើអោយស្ថានភាពក្នុងការរត់ច្បាប់ដើម្បីសុំទិដ្ឋាការនេះកាន់តែម៉ឺងម៉ាត់ អ៊ីចឹងហើយទើបការទម្លាយថាតារាសម្ដែង និងជាពិធីករលោក ហាក់ ធៀមុនី ត្រូវបានទូតកូរ៉េអនុញ្ញាតិអោយចេញសម្ដែងនៅក្នុងប្រទេសនេះ ខណៈដែលតារាជាច្រើនដែលបានដាក់សំណើរស្នើសុំទន្ទឹមគ្នាមិនមានដំណឹងនោះ គឺជារឿងល្អមួយសម្រាប់ក្នុងចំណោមតារាខ្មែរ ដែលត្រូវបានអង្គការ«ខ្ញុំខ្មែរ»អញ្ជើញអោយចេញសម្ដែង។ លោកហាក់ ធៀមុនី និយាយថាលោកត្រូវបានទូតកូរ៉េទម្លាក់ទិដ្ឋាការអោយចេញសម្ដែងនៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះហើយ បន្ទាប់ពីបានដាក់ដំណើរជាមួយនឹងតារាជាច្រើនតាមរយៈអង្គការ«ខ្ញុំខ្មែរ» ដើម្បីទៅបើកការប្រគំតន្ត្រីធំមួយនៅក្នុងប្រទេសកូរ៉េ ដើម្បីរ៉ៃអង្គាសថវិកាក្នុងចំណោមពលករកូរ៉េយកមកជួយដល់កូនខ្មែរ។…