លី ម៉ារីណា និងម៉ៅ ស៊ីណាត ថាជារឿងហួសថ្លែង សម្រាប់ ជ័យ សុវ៉ាត

ក្នុងកិច្ចសម្ភាសន៍ដែលបានធ្វើឡើងនៅក្នុងកម្មវិធី Komsan Talkshow កាលពីយប់ថ្ងៃទី២៨ ធ្នូ អ្នកនាងម៉ៅ ស៊ីណាត និងអ្នកនាងលី ម៉ារីណា បានអះអាងថានៅក្នុងជីវិត១០០រូប ឬមួយម៉ឺនរូប ប្រហែលមិនមានករណីដូចលោកជ័យ សុវ៉ាត មួយទេ ក្នុងពេលដែលលោកគឺជាកូនកំព្រា ដែលត្រូវឪពុកម្ដាយស្លាប់ចោលតាំងពីក្មេង ហើយបងៗក៏មិនខុសពីបោះបង់ និងគ្មានការទទួលការទទួលខុសត្រូវ ប៉ុន្តែបែរជាមានសំណាងបានជួបម្ដាយធម៌ រហូតបានជួបឪពុកម្ដាយចិញ្ចឹមសព្វថ្ងៃ…

ទើបត្រូវថ្មោងក្នុងស្រុក ខេមត្រូវអ្នកអូស្រ្តាលីទម្លាយរឿងរសើប!..

ទើបតែរងការរិះគន់ជុំវិញការជំទាស់នឹងវិធានការបិទបទ«គ្រូបង្រៀនស្រវឹងស្រា!» ក្នុងស្រុក តារាចម្រៀងលោក ប៊ុន សុណារិន ហៅខេម ដែលជាតារាថ្មីប្រចាំផលិតកម្មថោន ស្រាប់តែត្រូវអ្នករស់នៅអូស្រ្តាលីថ្លែងអោយដឹងពីចំណុចរសើបមួយទៀត ដែលនាំអោយគេកត់សម្គាល់ឃើញថាលោកគឺជាតារាដែលមានការរិះគន់ច្រើនឡើង ក្នុងពេលដែលបទចម្រៀងថ្មីមិនសូវមានការគាំទ្រនោះផង។ នេះមិនមែនជារឿងថ្មីនោះទេ ខណៈដែលលោកត្រូវបានគេទម្លាយថាជាតារាមានអត្តចរិតឆ្មើងឆ្មៃ និងក្រអឺតក្រទម ដូចជាមានការលើកឡើងថាលោកជាតារាដែលមានទម្លាប់ទទួលច្រៀងតែប៉ុន្មានបទគឺប៉ុណ្ណឹងបទ ដោយមិនអាចចេះតែតម្រូវតាមសំណូមពរ និងមិនចេះតែកុម្ម៉ង់អោយលោកច្រៀងបន្ថែមខុសពីបរិបទនោះ។ ប្រភពពីអូស្រ្តាលីនិយាយថា លោកខេម ត្រូវបានអ្នករស់នៅក្នុងប្រទេសអូស្រ្តាលីក្នុងរដ្ឋ Queensland…

ពិធីការិនីTV11 គង់ ចាន់រ៉ែន បាក់ដៃបាក់ជើង និងប្រេះឆ្អឹងខ្នង ក្នុងហេតុការណ៍រថយន្តបុករថយន្ត

ក្រោយពីជួបឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ យ៉ាងសន្ធត់កាលពីព្រឹកថ្ងៃទី២៦ ធ្នូ នៅទីតាំងព្រៃនប់ខេត្តព្រះសីហនុ ក្នុងពេលចុះទៅថតបទយកការណ៍របស់ក្រសួងបរិស្ថាន ពិធីការិនីចាស់វស្សារបស់ទូរទស្សន៍អប្សរា អ្នកនាង គង់ ចាន់រ៉ែន ត្រូវបានគេអះអាងថា ស្ថិតក្នុងសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ក្នុងការសង្គ្រោះបន្ទាន់។ អ្នកនាងត្រូវគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលធ្វើការសង្គ្រោះបន្ទាន់ ប្រកាសថាបាក់ដៃបាក់ជើងធ្ងន់ធ្ងរ និងមានការប្រេះឆ្អឹងខ្នងផង ក្នុងពេលដែលអ្នករួមដំណើរផ្សេងទៀតក្នុងរថយន្ត មានរបួសតិចតួចជាងអ្នកនាង។ លោក គាំ…

មិនធម្មតា! ទាហានស័ក្ដិ១ ចាន់ រតនា កាន់តែជោគជ័យ ក្រោយជាប់Freshies Boy

ចាត់ទុកថាជាជោគជ័យមួយដែលបុរសសង្ហាក្នុងជួរទាហានលោក សុវណ្ណ ចាន់រតនា ដែលត្រូវគេស្គាល់នៅក្នុងសិល្បៈថា រតនា Freshie បានក្លាយជាតារាដែលមានឈ្មោះទីផ្សារ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងគួរឲ្យកត់សម្គាល់នាពេលចុងក្រោយ បន្ទាប់ពីលោកបានសាកល្បងចូលប្រលងក្នុងកម្មវិធី Freshie Boys and Girls កាលពីឆ្នាំ២០១៥ហើយគ្រងតំណែងលេខ២ ក្នុងពេលដែលលោកប្រលងជាប់ទាហាន និងឈរជើងនៅសាលាបច្ចេកទេសក្នុងខេត្តកំពង់ស្ពឺ រួចទៅហើយ។ ក្រៅពីមានមុខថតស្ពត និងដើរម៉ូដយ៉ាងសកម្មនៅលើឆាកទូរទស្សន៍តារារូបនេះក៏បានលេចមុខជាតួឯកក្នុងភាពយន្តចំនួន២ដែលត្រៀមនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ផងដែរ។ លោក…

ទម្លាយកុងត្រា និងលក្ខណ្ឌ របស់ ជ័យ សុវ៉ាត នៅសាន់ដេ

ក្រោយពីបានបញ្ចេញបទ«ក្រចេះស្នេហ៍ខ្ញុំ» នៅក្នុងផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត មិនបានបង្ហើបអោយដឹងពីរយៈពេលដែលលោកបានចូលកុងត្រានោះទេ ដោយអ្នកគាំទ្រនឹកស្មានថាលោកគ្រាន់តែច្រៀងប្រចាំផលិតកម្មធំមួយនេះ ជាលក្ខណៈឯករាជ្យប៉ុណ្ណោះ។ យ៉ាងណាមិញប្រភពផ្លូវការបានទម្លាយអោយដឹងពីចំណងកុងត្រានេះ ដោយខាងសាន់ដេ ក៏បានប្រកាសយុទ្ធសាស្រ្តដើម្បីជំរុញអោយលោកបានក្លាយជាតារាឡើងកូដ និងជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មសាន់ដេ ក្រោយពីមានឈ្មោះបោះសំឡេងតាមរយៈកម្មវិធីផ្កាយរះក្នុងសួនកាលពីរដូវកាលទី១នោះផងដែរ។ ប្រភពពីផលិតកម្មសាន់ដេ បានអះអាងថាលោកជ័យ សុវ៉ាត បានចុះកុងត្រាផ្លូវការជាមួយផលិតកម្មកាលពីដើមខែធ្នូ មុននេះ បន្ទាប់ពីលោក និងភាគីផលិតកម្មបានព្រមព្រៀងគ្នាលើគោលការណ៍មួយចំនួន…

ជម្លោះ ចន ច័ន្ទលក្ខិណា និង ម៉េង កែវពេជ្ជតា ឈានដល់ការដៀលគ្នាកប់ៗ និងពិបាកបញ្ចប់ !

ស្ងប់ស្ងាត់មួយរយៈ គេគិតស្មានថាភ្លើងជម្លោះរវាងអ្នកនាង ចន ច័ន្ទលក្ខិណា និង ម៉េង កែវពេជ្ជតា ឈានដល់ការផ្សះផ្សារជាសម្ងាត់ បាត់ទៅហើយ តែកាលពីថ្ងៃទី២៧ ធ្នូ គេស្រាប់តែឃើញបង្ហោះសារវាយប្រហារគ្នាចំៗតែម្ដង ដែលមិនខុសពីបាញ់មីស៊ីលដាក់គ្នា។ មកទល់ពេលនេះ ភាគីទាំងសងខាងសុទ្ធតែប្រើហ្វេសប៊ុកដៀលគ្នាម៉ាកប់ៗ ដោយមិនមែនជាការបញ្ឆិតបញ្ឆៀងដូចអំឡុងពេលមុននោះទេ ទើបអ្នកណាៗក៏មើលឃើញថាសង្គ្រាមនេះអាចនឹងពិបាកបញ្ចប់ដោយស្រួល។ ជម្លោះរបស់អ្នកទាំងពីរនេះផ្ទុះឡើងយ៉ាងកក្រើកជាថ្មី ដោយខ្លឹមសារនៃការវាយប្រហារចំពោះគ្នាក៏មានលក្ខណៈស៊ីជម្រៅ និងកាន់តែមានសភាពធ្ងន់ធ្ងរនោះផង។…

រឿង«មនុស្សឆ្កួត» ក្រៅពីលាក់ទុនចំណាយ ប្រកាសខាតជាស្រេច

ខុសពីរឿងមុនៗដែលផលិតករប្រចាំផលិតកម្ម LD រមែងបង្ហាញអោយឃើញនូវក្ដីរំពឹង និងប្រកាសអោយដឹងពីទុនចំណាយ សម្រាប់ភាពយន្តរឿង«មនុស្សឆ្កួត!»ដែលទើបធ្វើពិធីបើកសម្ពោធដាក់បញ្ចាំងកាលពីល្ងាចថ្ងៃទី២៧ ធ្នូ បែរជាបដិសេធបង្ហើបអោយដឹងពីការចំណាយពិតប្រាកដ និងបែរជាប៉ាន់ស្មានដោយជំនឿចិត្តទុកជាមុនថា នឹងពិបាកចំណេញក្រោយដាក់បញ្ចាំង។ ហេតុផលដែលផលិតករអះអាងបែបនេះ គឺដោយសារតែរឿងមួយនេះត្រូវបានបង្ហើបថាប្រើទុនអស់ច្រើន ហើយសម្រាប់ប្រាក់ចំណូលដែលបានពីការបញ្ចាំងក្នុងស្រុក គឺទោះជាផលិតកម្ម LD ស្រូបបានច្រើនៗ ក៏ពិបាកនឹងបានស្មើដើមមកវិញ។ លោកលៀក លីដា ម្ចាស់ផលិតកម្ម LD…

ឆាយ វីរៈយុទ្ធ ទទួលបានពានតារាឆ្នើមប្រចាំឆ្នាំ ក្នុងអាជីពចម្រៀង

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងល្បីឈ្មោះនាំមុខគេ ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ទទួលបានពានជាតារាឆ្នើមប្រចាំឆ្នាំកាលពីរសៀលថ្ងៃទី២៧ ធ្នូមុននេះ ក្រោមការផ្ដល់ជូនដោយស្ថានីយ៍វិទ្យុ NRG ដោយពានរបស់លោកត្រូវបានគេអោយឈ្មោះថា«The NRG Music Awards-Best Artist of the Year»។ នេះជាពានកិត្តិយសក្នុងឆាកជីវិតរបស់លោក បន្ទាប់ពីលោកបានក្លាយជាតារាចម្រៀងរយៈពេលមិនតិចជាង១០ឆ្នាំ។…

រ៉ាឌី មានតម្រុយកុងត្រាក្រោយល្បីបទ«ស្អប់អតីត»

ក្នុងចំណោមអ្នកច្រៀងតាមបទម្ចាស់ដើម ឬ Cover បទ«ស្អប់អតីត»គេកត់សម្គាល់ថាតារាចម្រៀងវ័យក្មេងកញ្ញា រ៉ាឌី កន្ត្រាក់បានការគាំទ្របានច្រើនជាងគេ រហូតនាងត្រូវគេស្គាល់ជាមួយនឹងបទនេះ បើទោះជានាងមានបទOriginal Song ផ្ទាល់ខ្លួនចេញប្រូម៉ូតរួចទៅហើយក្ដី។ ជោគជ័យនឹងបទ«ស្អប់អតីត»នេះ កញ្ញាត្រូវបានផលិតកម្មចម្រៀងមួយចំនួនទាក់ទងប្រជែងគ្នា ដោយតាមការបង្ហើបអោយដឹងគឺនាងនឹងពិចារណាចូលច្រៀងនៅក្នុងផលិតកម្មមួយក្នុងពេលខាងមុខ។ កញ្ញា រ៉ាឌី ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងផង និងជាតារាចម្រៀងផង បានធ្វើអោយមានការភ្ញាក់ផ្អើលនឹងសមត្ថភាពពិសេសក្នុងការបកស្រាយបទ«ស្អប់អតីត» ហើយធ្វើអោយមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីនាងទទួលបានសិទ្ធិពីម្ចាស់បទដើមដើម្បីអោយនាងយកមកច្រៀង…

អម្ពរ ទេវី ធ្វើឲ្យ ពាន់ ភួងបុប្ផា ខុសសម្ដីយ៉ាងធ្ងន់ រហូតមានការរិះគន់

ក្នុងពេលសម្ពោធរឿង«ទឹកចិត្តម្ដាយសម័យថ្មី»អ្នកស្រីពាន់ ភួងបុប្ផា បានអះអាងថាអ្នកស្រីបានប្រើយុទ្ធសាស្រ្តដោយលំបាក់ខ្លាំងណាស់ ទម្រាំអាចអន្ទងអ្នកនាង អម្ពរ ទេវី អោយចុះមកសម្ដែងនៅក្នុងភាពយន្តរបស់ខ្លួនបាន។ អ្នកស្រីបានទាំងប្រកាសថា អ្នកនាងអម្ពរ ទេវី ទំនងនឹងឈប់សម្ដែងភាពយន្ត ហើយ ភាពយន្តរឿង«ទឹកចិត្តម្ដាយសម័យថ្មី» នឹងក្លាយជាភាពយន្តចុងក្រោយជាប្រវត្តិសាស្រ្តរបស់តារាស្រីល្បីឈ្មោះនេះផង។ ប៉ុន្តែផ្ទុយពីការលើកឡើង អ្នកនាងអម្ពរ ទេវី បានបែរជាដាក់គម្រោងចុះមកកម្ពុជានៅដើមឆ្នាំ២០១៨នេះ ដើម្បីថតភាពយន្តភាគដល់ទៅ២រឿងព្រមគ្នាតែម្ដង ដោយខាងផលិតករដែលទាក់ទងសុទ្ធតែអះអាង…