ខ្សត់តារាលែងនិយាយ! កម្មវិធីសមាគមទូរទស្សន៍ឆ្នាំនេះ..
ធៀបនឹងការចូលរួមរបស់តារាសិល្បៈកាលពីឆ្នាំកន្លងទៅ គេកត់សម្គាល់ថាកម្មវិធីរបស់សមាគមទូរទស្សន៍កម្ពុជាដែលបានធ្វើឡើងពេញមួយថ្ងៃកាលពីថ្ងៃទី២៦ ធ្នូ នៅCTN ដើម្បីអបអរទិវារ៧ មករា ឆ្នាំនេះ ខ្សត់តារាចូលរួមហួសថ្លែង។ ការលើកឡើងនេះគឺសំដៅលើវត្តមានរបស់តារាល្បីៗដែលធ្លាប់ត្រូវបានគេឃើញបង្ហាញមុខយ៉ាងសស្រាក់សស្រាំនាពេលមុនៗ អោយតែក្នុងកម្មវិធីក្រោមការចាត់ចែងរបស់បណ្ដុំទូរទស្សន៍ដ៏ធំមួយនេះ។ តារាដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីថតទុកប្រចាំឆ្នាំមួយនេះ គឺសូម្បីតែពិធីករពិធីការិនីតំណាងទូរទស្សន៍នីមួយៗ ក៏មិនសូវមានអ្នកឆ្នើមៗ ល្បីៗចូលរួមផងដែរកុំថាដល់តារាចម្រៀង តារាកំប្លែង និងតារាសម្ដែង ដែលមានអ្នកល្បីមិនច្រើនប៉ុន្មាននៅក្នុងពេលនោះ។ កម្មវិធីទាំងមូលត្រូវគេឃើញតារាក្មេងៗមកពីក្លឹបសិល្បៈនានា និងតារាមិនសូវមានការគាំទ្រ ឬមិនសូវមានមហាជនស្គាល់ច្រើនរហូតដល់៨០ភាគរយនៅក្នុងឆ្នាំនេះ…