A L T R O Z   N E W S

ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងបាវិត

ស្វាយរៀងៈ យោងតាមផេកមន្ទីរពេទ្យខេត្តស្វាយរៀង/Svay Rieng Provincial...

ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបជនបរទេស នៅមុខហាង មីកូរ៉េស្តាយចិន

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០...

នគរបាល​ការពារ​ព្រំដែន​គោក​៧០២​ បង្ក្រាប​ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​ នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​

​ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយ​តាម​បញ្ជា​របស់​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​...

អគ្គិភ័យឆេះឡរោងចក្រកែច្នៃជ័រកៅស៊ូ មួយកន្លែងនៅខេត្តកំពង់ចាម

កំពង់ចាមៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០...

មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ យក​ម៉ូតូ ​៣​គ្រឿង​​ប្លុង​ទុក​ចោល​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ រួច​ឡើង​ជិះឡាន​គេច​ខ្លួន​បាន​បាត់

​បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ មាស​...

រន្ធត់ណាស់! ម៉ូតូ១គ្រឿងជិះគ្នា២នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ម្នាក់

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០...

ករណីជនសង្ស័យឆក់ទូរស័ព្ទដៃ ២នាក់ម្ដាយកូន បានសម្រេច នៅសង្កាត់ផ្សារដេប៉ូទី២

ភ្នំពេញៈ ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ oppo ស្ត្រីពីរនាក់ម្ដាយ...

មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួន នៅក្នុងវត្តព្រែកប្រា ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦...

រថយន្តបុកជាមួយម៉ូតូរបួសធ្ងន់ម្នាក់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ...

លួចគេបានសប្បាយ! តែគេចាប់បានចឹង

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ពីបទលួចគាស់ទម្លុះទម្លាយយកម៉ូតូទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះឆេងសុងភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យថាក្រោយពីក្រោកពីដេកដឹងថាបាត់ម៉ូតូខ្លួនបានមើលវីដេអូសុវត្ថិភាពដឹងថានៅវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០មានជនសង្ស័យម្នាក់បានចូលក្នុងរបងផ្ទះធ្វើសកម្មគាស់ទ្វាររបងលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាខាប់ពណ៌បាញ់ឌុកគ្មានស្លាកលេខ។ លោកនាយការិយាល័យបានបន្តថា៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដោយមានការសម្របសម្រួលពីឯកកឧត្តមមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីនូជីវ័ន្តស្នងការរងទទួលផែនការងារព្រហ្មទណ្ឌកម្លាំងនគរបាលជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង០៨និងយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ឈ្មោះឈួតផល្លីភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិនិមិត្តថ្មីសង្ការ់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរួមជាមួយនឹងវត្ថុតាងម៉ូតូ០១គ្រឿងដែលជនសង្ស័យបានលួចនោះផងដែរ។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿនបានបញ្ជាក់បន្ថែមថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះឈួតផល្លីបានសារភាពថាខ្លួនពិតជាបានចូលលួចយកម៉ូតូ០១គ្រឿងនេះប្រាកដមែនខណៈដែលខ្លួនបានដើរទៅឃើញម៉ូតូទុកនៅក្នុងរបងផ្ទះមានសោនៅនឹងម៉ូតូស្រាប់គេក៏ឡើងចូលក្នុងរបងផ្ទះរួចក៏គាស់ទ្វាររបងយកម៉ូតូជិះចេញមកទៅផ្ទះនៅឯភូមិនិមិត្តហើយនៅយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ខ្លួនបានជិៈម៉ូតូនេះមកលេងវេទិកាខេត្តក៏ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតែម្តង។ ដោយផ្អែកទៅលើចម្លើយសារភាពរបស់របស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ចំណែកម៉ូតូបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕