ករណីអគ្គិភ័យឆេះផ្ទះ ៣ខ្នងខ្ទេចទាំងស្រុង និង៣ខ្នងទៀត រងការខូចខាត នៅស្រុកមុខកំពូល

កណ្តាលៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៥និង១០នាទីល្ងាច ចំណុចភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង។ ១.ផ្ទះទំហ៥ម៉ែត្រ×៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ចាំងម្ចាស់ផ្ទះឈ្មោះ ចេង សូរិយា ភេទប្រុស អាយុ ២៧ឆ្នាំ…

ផ្អើលទាំងមេឃមិនទាន់ភ្លឺ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌសែនសុខ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២ និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង។ មូលហេតុ៖ មិនទាន់ដឹងនោះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

ឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ម្នាក់ ប្រើកាំបិតកាប់ជនរងគ្រោះ ដែលព្យាយាមទាក់ទងប្រពន្ធខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងផ្ទះសំណាក់បឹងលាភលេខ ២៨៧ ក្រុម៥ ផ្លូវបេតុ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ច បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ម្នាក់ ពីបទហិង្សាដោយចេតនា។ ជនសង្ស័យឈ្មោះ ហ៊ឹម សុធាណារ៉ាក់ ភេទប្រុស…

យប់មិញស្រុកមួយចំនួននៃខេត្តកំពតមានភ្លៀងធ្លាក់តិចៗ

កំពតៈ នៅវេលាម៉ោង ១និង០០នាទីដល់ ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មានភ្លៀងធ្លាក់ផ្សែងក្រូច (រលឹមតិចៗ) ផ្នែកខ្លះនៃស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ និងស្រុកអង្គរជ័យ ខេត្តកំពត៕

រថយន្តធុនធំ២គ្រឿងពន្លះគ្នា បណ្ដាលឲ្យតៃកុងរបួសធ្ងន់

ព្រះសីហនុៈ កាលពីវេលាម៉ោង ៨ និង ២០នាទីយប់ ថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៦៤ ស្ថិតឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យតៃកុងរបួសធ្ងន់។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីដោះស្រាយគ្នាតាមច្បាប់…

ព្រលឹងចុងសក់! រថយន្តដឹកប្រេង បើកសុខៗស្រាប់តែផ្ទុះឆេះ

តាកែវៈ នៅវេលាម៉ោង ៤ និង៣៥ នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះ រថយន្តដឹកប្រេង បង្កទ្បើងដោយខ្លួនឯង ត្រង់ចំណុចភូមិសុបិណ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។ យ៉ាងណាមិញហេតុការណ៍នេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ។ អ្នកបើកបរឈ្មោះ ជិន ជឿន…

ធ្លាប់តែមានតាមកន្លែងមាស្ស៉ា និងហាងកាហ្វេ ដឹងអីនៅហាង លីហ៊ួ ពន្លឺរស្មីសាច់អាំង 999 មានបង្កប់សេវាផ្លូវភេទដែរ

ភ្នំពេញៈ ព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិង ការពារអនិតិជន ចុះបង្រ្កាបហាង​ លីហ៊ួ ពន្លឺរស្មីសាច់អាំង 999 សង្ស័យមានបង្កប់សេវាផ្លូវភេទ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕…

សមត្ថកិច្ចចុះបង្ក្រាបការណាត់លេងល្បែងស៊ីសងជល់មាន់បង្រ្កាបបាន…

កែបៈ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តន៍តាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី សែស ញ៉ន ស្នងការរងទទួលផែនការងារសន្តិសុខ បានដឹកនាំកំលាំងនគរបាលខេត្ត ក្រុង និងប៉ុស្តិ៍រដ្ឋបាលសាម៉ី ចុះបង្ក្រាបករណីការណាត់លួចលេងល្បែងស៊ីសង (ជល់មាន់) នៅវាលស្រែ ក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ…

លួចម៉ូតូជិះចេញពីផ្ទះសំណាក់ ពន្លឺថ្មី ជិតកន្លះឆ្នាំម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣និង៤០នាទីទៀបភ្លឺកន្លងផុតទៅ នៅចំណុចផ្ទះសំណាក់ពន្លឺថ្មី ផ្លូវលេខ២១៧ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មានករណីបាត់ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់។ ជនសង្ស័យឈ្មោះ គឹម ឡុង ភេទប្រុស អាយុ ២០ ឆ្នាំ…

ផ្អើលទាំងយប់ស្រ្តីម្នាក់មកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

ភ្នំពេញៈ ព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង៧និង០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីស្រ្តីម្នាក់មកលោតទឹកតែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋជួយទាន់ពេលវេលា។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕