ស្លាកយីហោ និងរោង សង់លើចិញ្ចើមផ្លូវ មួយចំនួន ត្រូវមន្ត្រីផ្នែកសណ្ដាប់ចុះរុះរើ

ភ្នំពេញៈ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣៥នាទីព្រឹក មន្ត្រីជំនាញផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវលេខ ១៧២ និងចិញ្ចើមផ្លូវដែលប្រជាពលរដ្ឋមួយចំនួន រំលោភយកមកប្រកបអាជីរកម្ម។ក្នុងនោះរដ្ឋបាលខណ្ឌ ក៏បានកាត់ស្លាកយីហោ ព្រមទាំងរុះរើរោងមួយចំនួនដែលសង់នៅលើចិញ្ចើមផ្លូវសាធារណៈ និងធ្វើការសំអាតអនាម័យបន្ថែមផងដែរ៕

រថយន្តដឹកទឹកកក ក្រឡាប់ផ្ងារជើង នៅមហាវិថីឈ្នះឈ្នះ

ភ្នំពេញៈ រថយន្តដឹកទឹកកកមួយគ្រឿង បើកគេចរថយន្ត មួយទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទាំងព្រឹក រងការខូចខាត តែសំណាងល្អ មិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៣និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តខាងលើ…

រថយន្តច្រើនគ្រឿងត្រូវសមត្ថកិច្ចឃាត់ ករណី…

រតនគិរីៈ នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងកាដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ និងបុស្តិ៍នគរបាលរដ្ឋបាលឃុំតាអង ចុះធ្វើតេស្តទឹកនោមរកសារធាតុញៀន លើអ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរគ្រប់ប្រភេទសរុបចំនួន ៣៧នាក់ រថយន្តចំនួន ២៨គ្រឿង៕

ផ្អើលរត់ចែកជើងគ្នា!​ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីល្បែងស៊ីសង

កំពង់ស្ពឺៈ សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង ស្ថិតភូមិទំនប់ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១០នាទី។ ជនសង្ស័យចំនួន ៣នាក់រួមមាន៖ ១/ឈ្មោះ ហេង អុល ភេទប្រុស អាយុ…

សាហាវមែនដកកាំភ្លើង វាយក្បាលបុរសម្នាក់ បែកឈាមស្រោចពេញខ្លួន! ខឹងអ្នកសារព័ត៌មានថត បើករថយន្តដេញបុកថែមទៀត!!!

ភ្នំពេញៈ នៅវេលាម៉ោង ១១និង០០ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចស្កុបផ្សារសំណង់១២ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក មានករណីទាស់ពាក្យសម្ដីគ្នា ឈានដល់ប្រើហិង្សា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះអន្តរាគមន៍។ ដំណើររឿង៖ បុរស២ នាក់ កំពុងអង្គុយហូបបាយជជែកគ្នាលែង សុខៗ នៅទីតាំងខាងលើ ស្រាប់តែមានប្រុសស្រីមួយក្រុម…

រថយន្តបីគ្រឿង បុករះគ្នាទាំងព្រឹក នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវចុះចំណោត លោកយាយ ម៉ៅ មកកំពង់ផែ មានករណីគ្រោះថ្នាក់ចរណ៍ រថយន្ត ៣គ្រឿងបុករះគ្នា បណ្ដាលឲ្យរងការខូចខាត។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ខណៈពេលនេះ កម្លាំងសមត្ថកិច្ច កំពុងចុះទៅកាន់ទីតាំងខាងលើ ដើម្បីអន្តរាគមន៍ សម្រាប់ព័ត៌​មានលម្អិត…

ចុម! គ្រាន់តែគ្មានកញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព សមត្ថកិច្ចឃាត់ឲ្យឈប់បែរជាចុះរត់ចោលម៉ូតូ

កំពង់ឆ្នាំងៈ ក្រុមល្បាត ចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើប្រតិបត្តិការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៥ ចំណុចមុខស្ថានីយ៍ប្រេងតេលា ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានធ្វើការឃាត់ម៉ូតូចំនួន ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខពោធិ៍សាត់1E-9292…

បុរសម្នាក់ចាកចេញពីផ្ទះ ៦ខែ ត្រឡប់មកវិញស្រាប់តែសម្រេចចិត្តធ្វើអត្តឃាត

កណ្ដាលៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០៥នាទី មានករណីអត្តឃាតនៅចំណុចលើដើមស្វាយ ដីចំការរបស់ឈ្មោះ កង ស៊ីម ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ធឹម ម៉ៃ ភេទប្រុស អាយុ…

ស្ត្រីជនជាតិថៃ ២នាក់ ផ្ទុកសារធាតុញៀនប្រមាណ ២៧.៣០គីឡូក្រាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មន្ត្រីជំនាញ បានឆែកឆេរឃើញសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ប្រមាណ២៧.៣០ គីឡូក្រាម ក្នុងកាបូបធ្វើដំណើរ ជនជាតិថៃចំនួន ២នាក់ អំឡុងពេលត្រៀមចញដំណើរ ទៅប្រទេសហ្វីលីពីន តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ក្រោយកើតហេតុ…