ម្នាក់ជាប់ខ្នោះ ២នាក់រត់រួច ករណីលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៣០នាទី ត្រង់ចំណុចក្នុងហាងកោសជប់ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ មានករណីលួចម៉ូតូបង្កឡើង ដោយជនសង្ស័យ៣នាក់ ស្លៀកស៊ីវិលមធ្យោបាយម៉ូតូ ២គ្រឿង។ ជនសង្ស័យទី១ ឈ្មោះ អ៊ុន ចិន ហៅស្វាតភេទប្រុស អាយុ ១៩ឆ្នាំ…

ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យជន់លិចនៅតំបន់មួយចំនួន នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី២២ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក ភ្លៀងធ្លាក់បានបង្កឲ្យមានជំនន់ ទឹកភ្លៀង ជន់លិចនៅតំបន់មួយចំនួន ក្នុងស្រុកជាំក្សាន្ត (មុំបី) ស្ថិតក្នុងភូមិសែនរុងរឿង៤ និងភូមិសែនរុងរឿង២ ឃុំមរកត ខេត្តព្រះវិហារ តែមិនបណ្តាលឲ្យមានផលប៉ះពាល់នោះទេ៕

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន! ជំនន់ភ្លៀងធ្លាក់ ទឹកចាប់ផ្តើមហូរពីថៃចូលមកហើយ

បន្ទាយមានជ័យៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានលិចស្រូវ ២៥០ហិកតា នៅឃុំអូរបីជាន់ ហើយទឹកចាប់ផ្តើមហូរពីថៃចូលតាមអូបីជាន់ ជាបន្តបន្ទាប់ហើយ៕

Update៖ សន្តិសុខម្នាក់ ដេកស្លាប់ក្នុងអង្រឹង បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ បុរសជាសន្តិសុខម្នាក់ សង្ស័យថាធ្វើការហួសកម្លាំង យាមគ្មានពេលឈប់សម្រាក រហូតដេកស្លាប់នៅក្នុងអង្រឹង ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ពុត ភេន អាយុ៥១ឆ្នាំ មានទីលំនៅនៅក្នុងភូមិកូនក្អែក ឃុំសំបូរណ៍…

Update៖ ស្រីណាមិនយំ បើប្ដីស្លាប់យ៉ាងទាន់ហន់បែបនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ តែមួយពព្រិចភ្នែកសោះ ត្រូវក្លាយជាមេម៉ាយ ឯងកូនៗកំព្រាគ្មានឪពុក

ភ្នំពេញៈ កាលវេលាម៉ោង ៨និង ៤០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៤៨៨ កែងនិងផ្លូវ១៤៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់មនុស្ស ២នាក់។ ជនរងគ្រោះឈ្មោះ ញឹក សម្មន្ថារ៉េត ភេទប្រុស អាយុ៦០ឆ្នាំ…

រថយន្តដឹកដែក បើកបុកម៉ូតូអ្នកដឹកសាច់ជ្រូក បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តដឹកដែកមួយគ្រឿង បុកប៉ះជាមួយម៉ូតូអ្នកដឹកសាច់ជ្រូក នៅផ្លូវកែងរ៉ា បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ភាគីខាងម៉ូតូ។ មូលហេតុ៖ មិនទាន់ដឹងនោះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

រថយន្តដឹកស្រាបៀរអង្គរ បើកបុកម៉ូតូ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រះសីហនុៈ នៅវេលាម៉ោងជាង ៧ព្រឹកថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកស្រាបៀរអង្គរ បុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ សមត្ថកិច្ច ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កដឹកស្រាបៀរអង្គរ ពាក់ស្លាកលេខ ភ្នំពេញ 3C-1268…

ជំនន់ទឹកភ្លៀង ធ្វើឲ្យលិចដំណាំស្រូវជាច្រើនហិកតា នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលបានហូរតាមរយៈស្ពានស្រែងពីខេត្តឧត្តរមានជ័យ បណ្តាលឲ្យលិចស្រូវចំនួន ៧៧៥ហិកតា នៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

ភ្លៀងធ្លាក់មួយមេ បណ្ដាលឲ្យមានជំនន់លិចដំណាំស្រូវ ១២០០ហិកតា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់មួយមេ កម្រិត ១៥៥ មម បណ្តាលឲ្យមានជំនន់លិចស្រូវ ១២០០ហិកតា នៅឃុំតាបែន ស្រុកស្វាយចេក៕

ផ្អើលយប់មិញ! ភ្លៀវប្រុសស្រី៦នាក់ ចូលច្រៀងខារ៉ាអូខេ ដេអិន ដោយខឹងនារីបុគ្គលិក មិនមកអង្គុយកំដរជិតខ្លួន វាយមួយដៃបណ្ដាលឲ្យរបួសយ៉ាងដំណំ

ភ្នំពេញៈ យុវជនប្រុសស្រីមានគ្នា៥ទៅ៦នាក់ បានមកផឹកស៊ីក្នុងហាង KTVដេអិន ដោយស្រវឹងស្រឿងៗផងនោះ បានហៅនារីជាបុគ្គលិកឲ្យមកអង្គុយ តែមិនទាន់បានកំដរទេ ស្រាប់តែទាស់សម្ដីគ្នា ក៏បានប្រើហិង្សាវាយទៅលើនារីរូបនោះ។ ភ្លាមនោះ ធ្វើឲ្យនារីខាងលើខឹង ក៏យកកែវស្រាគប់ទៅភ្ញៀវ ឃើញសភាពដូចច្នោះ ភ្ញៀវទាំងព្រម បានព្រួតគ្នាវាយទៅលើនារីរូបនោះវិញ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២…