លាន់ដូចរន្ទះ! រថយន្តដឹកដែក បុកពីក្រោយរថយន្តក្រឡុតស៊ីម៉ង់ត៍ បណ្ដាលឲ្យមានអ្នករងរបួស…

ព្រះសីហនុៈ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកដែក បុកពីក្រោយរថយន្តក្រឡុតស៊ីម៉ង់ត៍ នៅផ្លូវកែងរ៉ា ។ មូលហេតុយ៉ាងណានោះ នៅមិនទាន់ដឹងទ្បើយ នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួស និងរថយន្តរងការខូចខាត៕

អាសូរណាស់! ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ លង់ទឹកស្លាប់

កំពង់ធំៈ នៅវេលាម៉ោង២៣ និង៣០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៩ មានករណីក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍។ ជនរងគ្រោះឈ្មោះ ហ៊ែល ហុងស្រៀ ភេទប្រុស អាយុ០៩ឆ្នាំ។ មូលហេតុ៖ ជនរងគ្រោះចុះលេងទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់តែម្ដង។ ក្រោយទទួលបានព័ត៌មាន…

ខណៈពេលនេះ កំពុងមានភ្លៀងធ្លាក់ នៅខេត្តកំពត

កំពតៈ នៅរសៀលថៃ្ងទី២២ ខែកញ្ញា ឆ្នាំ២០១៩ កំពុងមានភ្លៀងធ្លាក់ផ្សែងក្រូច នៅផ្នែកខ្លះនៃស្រុកឈូក និងស្រុកបន្ទាយមាស ខេត្តកំពត៕

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច..

តាកែវៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនជាប់ចោទ ម្នាក់ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។ ជនជាប់ចោទខាងលើ មានឈ្មោះ សុន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។…

ក្រុងសិរីសោភ័ណ កំពុងរងការជន់លិច នៅតំបន់មួយចំនួន

បន្ទាយមានជ័យៈ បន្ទាប់ពីភ្លៀងធំមួយមេ នៅក្រុងសិរីសោភ័ណ ក៏ដូចជាទូទាំងខេត្តបន្ទាយមានជ័យ កាលល្ងាចថ្ងៃទី២ ខែកញ្ញា បានធ្វើឲ្យផ្នែកខ្លះ នៃក្រុងរងនូវការលិចផ្លូវ។ បញ្ហានេះ ដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានចាក់ដី និងដាក់លូ មានមុខតូច ហើយពួកគាត់ចាក់ដីយកផ្លូវមុខផ្ទះ ដើម្បីឆ្លងកាត់ដោយមិនគិត ពីផលប៉ះពាល់ ពេលមានភ្លៀង ទើបបានជាគ្មានផ្លូវទឹកហូរ ដែលជាហេតុនៅពេល មានភ្លៀងធំ…

ករណីលិចទូក បណ្ដាលឲ្យបុរសម្នាក់លង់ទឹកស្លាប់

កំពង់ធំៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង២២ និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ។ ជនរងគ្រោះឈ្មោះ សយ សានភេទប្រុស អាយុ៣៧ឆ្នាំ។ មូលហេតុ៖ ជនរងគ្រោះ ជិះទូកមកពីវត្តកំពង់ជ្វា ស្រាប់តែលិចទូកបណ្តាលឲ្យលង់ស្លាប់តែម្ដង។ ក្រោយកើតហេតុ…

ជំនន់ទឹកភ្លៀង កំពុងបង្កគំរាមកំហែង នៅស្រុកអូរយ៉ាដាវ

រតនគិរីៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រទំនប់អូរពូល ភូមិសោមគល ឃុំសោមធំ ស្រុកអូរយ៉ាដាវ កំពុងរងការគំរាមកំហែងពី ជំនន់ទឹកភ្លៀងដែលមានបរិមាណរហូតដល់ ១៨៧ មម៕

ខ្មាន់កាំភ្លើង​ AK​ ម្នាក់ បាញ់ប្រហារ​ទៅ​លើ​ប្តី​ប្រពន្ធ​ កំពុង​សម្រាក​នៅ​ក្នុង​តូប​លក់​អីវ៉ាន់​ បណ្តាល​ឲ្យ​ប្តីរ​ងរ​បួស​ធ្លុះ​ប្រអប់ជើង​ នៅ​ស្រុក​ស​ន្ទុ​ក​

កំពង់ធំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ សង្ស័យ​រឿង​គំនុំ​ ជនសង្ស័យ​ម្នាក់ ​ប្រដាប់​ដោយ​កាំភ្លើង​AK​មួយ​ដើម​ បាន​បាញ់ប្រហារ​ទៅ​លើ​ប្តី​ប្រពន្ធ​កំពុង​សម្រាក​ ក្នុង​តូប​លក់​ចាប់ហួយ​ បណ្តាល​ឲ្យ​ប្តីរ​ងរ​បួស​ធ្លុះ​ប្រអប់ជើង​។​ ហេតុការណ៍​បាញ់ប្រហារ​យ៉ាង​សាហាវ​ព្រៃផ្សៃ​នោះ​ បាន​កើតឡើង​នៅ​កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​នឹង​៣០​នាទី​ ស្ថិត​នៅ​តំបន់​ទួល​ស្រឡៅ​ ភូមិ​ក្រ​ញូ​ង​ ឃុំ​បឹង​ល្វា​ ស្រុក​ស​ន្ទុ​ក​ ជាប់​ព្រំប្រទល់​ (​ខេត្តក្រចេះ​…

អាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្ត ឆក់ស្លាប់យ៉ាងទាន់ហន់

កំពតៈ កាលពីវេលាម៉ោង៤ និង ៥០នាទីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ ដោយសារតខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ត្រង់ចំណុចភូមិតាទេន ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ជនរងគ្រោះឈ្មោះ ញ៉ែម ចិត្រា អាយុ ២៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ច…

សមត្ថកិច្ច​ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនជាតិ​កា​ណា​ដា​ ករណី​ហិង្សា​ ដោយ​ចេតនា​

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​ចំណុច​ហាង​ COZY​ BAR​ ស្ថិត​នៅ​ភូមិ​ មណ្ឌល​ ១​ សង្កាត់​ ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ជនសង្ស័យ​ឈ្មោះ​ YVES​ GRAVAL​ ភេទ​…